ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ដឹក​បន្លែ​ជិះ​គេច​ជង្ហុកជ្រុល​ទៅ​បុក​រថយន្ត​ឡិចស៊ីស​GX470 រងការ​ខូចខាត

ភ្នំពេញ​៖ បុរស​ម្នាក់​បើកម៉ូតូ​សណ្តោង​រ៉ឺម៉ក​ដឹក​បន្លែ​គេច​ពីជង្ហុកក៏ជ្រុល​ទៅ​បុក​រថយន្ត​ម៉ាក​ឡិចស៊ីស​GX470 បណ្តាល​អោយ​រងការ​ខូចខាត​ទាំង​សងខាង​  ។  ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​១២និង​០៥នាទី​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃ​ទី​៣០ខែ​ឧសភា​ឆ្នាំ​២០២៥​ នៅម្តុំ​កៅ​ដាយ​ ផ្លូវ​លេខ២០៥កែង​ផ្លូវ​លេខ៣៨៨​ សង្កាត់​ទួលស្វាយព្រៃ​ទី​២​ ខណ្ឌ​បឹង​កេង​កង​ រាជ​ធានី​ភ្នំពេញ​ ។  ​    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូសណ្ដោងរ៉ឺម៉កដឹកបន្លែចម្រុះពេញ​មួយ​រ៉ឺម៉កធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២០៥ក្នុងទិសដៅពីលិច​ទៅកើត​ លុះមកដល់ចំណុចកើតហេតុក៏បានគេច​ពីជង្ហុក​មួយធ្វើឲ្យរ៉ឺម៉កម៉ូតូជ្រុលទៅបុករថយន្តម៉ាកឡិចស៊ីស ... Read More »

ពីវេទិកា Nikkei, សម្ដេចធិបតី ហ៊ុន ម៉ាណែត ទាញចំណាប់អារម្មណ៍ឲ្យអ្នកដឹកនាំសាធារណមតិទាំងអស់ យកចិត្តទុកដាក់បញ្ហានយោបាយជ្រុលនិយម

ប្រទេស​ជប៉ុន​៖​ ក្នុងវេទិកានីកកេ (Nikkei) នៅប្រទេសជប៉ុន នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានទាញចំណាប់អារម្មណ៍ឲ្យអ្នកដឹកនាំសាធារណមតិទាំងអស់ដែលបានចូលរួមយកចិត្តទុកដាក់បញ្ហានយោបាយជ្រុលនិយម ខណៈបញ្ហានេះតែងកើតមាននៅក្នុងសង្គមរបស់ប្រទេសនានា។ សម្ដេចមហាបវរធិបតី ហ៊ុន ... Read More »

វិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ប្រកាសផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្រិត១ដោយឥតបង់ថ្លៃ ៨០កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ រួមទាំងប្រាក់ឧបត្ថម្ភ

ខេត្ត​ពោធិ៍សាត់៖ វិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់បានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ចំនួន៨០កន្លែង ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងមានប្រាក់ឧបត្ថម្ភប្រចាំខែថែមទៀតផង។ ការផ្ដល់ជូនអាហារូបករណ៍នេះ គឺជាការអនុវត្តកម្មវិធីគោលនយោបាយបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ១.៥លាននាក់ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមអាណត្តិដឹកនាំរបស់សម្ដេចមហាបវរធិបតី ... Read More »

លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ានិត​ ចុះមកសួរសុខទុក្ខ និងពាំនាំអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន១១៩គ្រួសារ ដែលបានចល័តទៅរកតំបន់សុវត្ថិភាព ក្រោយពីមានការប៉ះទង្គិចគ្នា​ នៅតំបន់មុំបី

ខេត្ត​ព្រះវិហារ​៖​ លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងគោក និងជា​អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច ក្រសួងការពារជាតិ​ នៅព្រឹកថ្ងៃ​ទី​៣០​ ខែឧសភា​ ឆ្នាំ​២០២៥នេះ​ តំណាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ... Read More »

រឿង៖ ជីវិតប្រចាំថ្ងៃក្នុងរបប ប៉ុល ពត

ក្រុមគ្រួសាររបស់ខ្ញុំមានសមាជិក ៩ នាក់។ យើងរស់នៅជួបជុំគ្នានៅក្នុងខ្ទមតូចមួយគ្មានជញ្ជាំង មានត្រឹមតែដំបូលប្រក់ស្បូវ។ យើងយកក្រណាត់បាំងធ្វើជាជញ្ជាំងគ្រាន់ការពារខ្យល់នៅពេលយប់។ នៅក្នុងរបបខ្មែរក្រហម ខ្ញុំបានបែកបាក់សាច់ញាតិចំនួន ៤ នាក់ ។ នៅក្នុងឆ្នាំ ១៩៧៧ ឪពុករបស់ខ្ញុំឈឺធ្ងន់ពុំមានថ្នាំព្យាបាលរហូតដល់ស្លាប់ ហើយយើងបានបូជាសពរបស់គាត់នៅក្បែរផ្ទះ។បងប្រុសច្បងរបស់ខ្ញុំត្រូវអង្គការស្នើយកទៅបាត់ទាំងពាក់កណ្ដាលអធ្រាត្រ ... Read More »

ដោយសារ​កត្តា​ល្មើសល្បឿនកំណត់​ និងបើកបរក្នុងស្ថានភាពស្រវឹង​! មនុស្សស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ៥នាក់​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍​

ភ្នំពេញ​៖​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ ដោយសារ​កត្តា​ល្មើសល្បឿនកំណត់​ និងបើកបរក្នុងស្ថានភាពស្រវឹង​ បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ៥នាក់​ និងបាន​កើតឡើងចំនួន ៧លើក ... Read More »

បុរស​ម្នាក់​មាន​អាការៈ​មិនស្រួលខ្លួនខលហៅមិត្តស្រីមកដល់ឃេីញ​ជនរងគ្រោះបាន​ដួលស្លាប់នៅក្នុងបន្ទប់​ទៅ​ហើយ​

ភ្នំពេញ​៖ បុរសម្នាក់ជានាយកសាលាឯកជនមានអាការៈមិនស្រួលខ្លួនបានតេហៅនារីជាសង្សាអោយមកជួយមើលខ្លួនខណះ​នារីជាសង្សារមកដល់​បន្ទប់ឃេីញ​ជនរងគ្រោះបានដួលបាត់​បង់​ជីវិតស្លាប់​​ទៅ​ហើយ​។  ហេតុការណ៍​​នេះ​ដែរ​បង្ក​អោយ​មាន​ការ​ភ្ញាក់​ផ្អេីល​កាល​ពី​​ម៉ោង​ ៦.៣០នាទីល្ងាចថ្ងៃ​ទី​២៩ខែឧសភា​ឆ្នាំ​២០២៥​ នៅ​បន្ទប់​ជួលជាន់​ផ្ទាល់​ដី​​មួយ​កន្លែង​ស្ថិតនៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ ​រាជ​ធានី​ភ្នំពេញ​ ។  សមត្ថកិច្ចបានឲ្យដឹងថា សព​ជន​រង​គ្រោះ​ឈ្មោះ​ ញ៉ាង ណុច ​អាយុ៣៨ឆ្នាំ​មុខរបរជាគ្រូបង្រៀននឹងជានាយកសាលាឯកជន​ បច្ចុប្បន្ន​ស្នាក់នៅបន្ទប់ជួលលេខ៤ជាន់​ផ្ទាល់​ដី​ស្ថិតនៅភូមិ​តកេីត​ហេតុ​ខាង​លើ​​ ... Read More »

ស្ថានភាពព្រំដែនកម្ពុជា-ថៃ ថ្ងៃនេះនៅប្រាសាទតាមាន់ធំ មានការទំនាក់ទំនងគ្នាល្អ ដើម្បីព្រំដែនសន្តិភាព ភាតរភាពរវាងប្រទេសទាំងពីរ

ខេត្តឧត្តរមានជ័យ ៖ នៅប្រាសាទតាមាន់ នាព្រឹកថ្ងៃទី៣០ ខែ ឧសភា ឆ្នាំ២០២៥ នេះកងទ័ពកម្ពុជា និងកងទ័ពថៃ ដែលប្រចាំការនៅលើប្រាសាទតាមាន់ធំមានការទំនាក់ទំនងគ្នាល្អ ដើម្បីព្រំដែនសន្តិភាព ភាតរភាពរវាងប្រទេសទាំងពីរ ។ នេះបើយោងតាមប្រភព ពីកងពលតូចថ្មេីរជេីងលេខ៤២ ... Read More »

នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង រួមជាមួយមេដឹកនាំយោធាជាច្រើនរូប បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី សួន រ៉ោន

ខេត្តព្រះវិហារ ៖ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង រួមជាមួយមេដឹកនាំយោធាជាច្រើនរូប នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី សួន រ៉ោន ដែលត្រូវបានទាហានថៃលបបាញ់ប្រហារកាលពីព្រឹកព្រលឹមថ្ងៃទី២៨ ខែឧសភា នៅតំបន់សមរភូមិមុំ៣។ ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញ ចូលរួមថ្លែងក្នុងសន្និសីទអន្តរជាតិ លើកទី៣០ ស្តីពីអនាគតរបស់អាស៊ី ក្រោមប្រធានបទ «បញ្ហាប្រឈមរបស់អាស៊ីនៅក្នុង ពិភពលោកដ៏ច្របូកច្របល់»

ទីក្រុងតូក្យូ ប្រទេសជប៉ុន ៖ នាព្រឹកថ្ងៃសុក្រ ទី៣០ ឧសភា ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា អញ្ជើញ ចូលរួមថ្លែងក្នុងសន្និសីទអន្តរជាតិ លើកទី៣០ ស្តីពីអនាគតរបស់អាស៊ី ... Read More »

ស្វែងយល់ថា ៖ កត្តាអ្វីខ្លះដែលធ្វើអោយទារកឈ្លក់ទឹកដោះ?

ភ្នំពេញ ៖ កត្តាអ្វីខ្លះដែលធ្វើអោយទារកឈ្លក់ទឹកដោះ? ទារកដែលប្រឈមនឹងការឈ្លក់អាចជា៖    – ទារកដែលកើតមិនគ្រប់ខែ ឬទំងន់មិនគ្រប់    – ទារកដែលមានបញ្ហាបេះដូង    – ទារកដែលមានភាពមិនប្រក្រតីពីកំណើតដូចជាឆែបមាត់ ឬក្រអូមមាត់ ... Read More »

ចាប់ពីថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា តាមបណ្តាខេត្ត និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្រប ដណ្តប់លើផ្ទៃដី៣០%

ភ្នំពេញ ៖ បើយោងតាម ព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាស នៃការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ចាប់ពីថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា តាមបណ្តាខេត្ត ... Read More »

ក្រុមប្រឹក្សាផ្លាស់ប្តូរមតិមិត្តភាពអន្តរជាតិ នឹងបន្តចូលរួមចំណែកដល់ការពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន

ទីក្រុង​តូក្យូ​៖​ នារសៀល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក MATSUZAWA Ken ប្រធានក្រុមប្រឹក្សាផ្លាស់ប្តូរមតិមិត្តភាពអន្តរជាតិ និងសហការី​ ... Read More »

សេចក្តីថ្លែងការណ៍ របស់អគ្គបញ្ជាការដ្ឋាន ជុំវិញជំនួបចរចារវាងកម្ពុជា-ថៃ ពាក់ព័ន្ធព្រឹត្តិការណ៍ប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពប្រទេសទាំង២

ខេត្ត​ព្រះវិហារ​៖​ ក្រោយពីមានព្រឹត្តិការណ៍ប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ កាលពី ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៥:៣០នាទីរសៀល ... Read More »

ឯកអគ្គរដ្ឋទូតចិន៖​ សមយុទ្ធ “នាគមាស២០២៥” បានបង្កើនសមត្ថភាព និងកម្រិតប្រយុទ្ធរួមគ្នារបស់យោធាកម្ពុជា-ចិន​ ដល់ចំណុចថ្មីមួយទៀត និងបានបោះជំហានថ្មីក្នុងប្រវត្តិសាស្រ្ត

ភ្នំពេញ​៖​ លោក វ៉ាង វិនប៊ីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជា​ បានថ្លែង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក​នៅយប់ថ្ងៃ​ទី​២៩​ ខែឧសភា​ ឆ្នាំ​២០២៥នេះថា៖ កាលពីថ្ងៃទី២៨ ខែឧសភា ការហាត់សមបាញ់គ្រាប់ពិតផ្លូវគោកនិងអាកាស និងពិធីបិទសមយុទ្ធ”នាគមាស២០២៥”រវាងចិន-កម្ពុជា ត្រូវបានប្រារព្ធឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថលើផ្ទៃប្រទេសក្នុងខេត្តកំពង់ឆ្នាំង។  ... Read More »

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ផ្ញើសារលិខិតរំលែកទុក្ខជូន ក្រុមគ្រួសារសពលោកព្រិន្ទបាលឯក សួន រ៉ោន ដែលបានទទួលមរណភាពក្នុងហេតុការណ៍ផ្ទុះអាវុធរវាងកងទ័ពថៃ និងកម្ពុជា

ភ្នំពេញ​៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតរំលែកទុក្ខជូន ក្រុមគ្រួសារសពលោកព្រិន្ទបាលឯក សួន រ៉ោន ដែលបានទទួលមរណភាពក្នុងហេតុការណ៍ផ្ទុះអាវុធរវាងកងទ័ពថៃ និងកម្ពុជា។  នៅក្នុង​សារលិខិត​រំលែក​ទុក្ខ​របស់​សម្ដេចតេជោ​ បានថ្លែង​ថា​ លោក លោកស្រី ... Read More »

ព្រះមហាក្សត្រខ្មែរ ផ្ញើព្រះរាជសាររំលែកទុក្ខជូនក្រុមគ្រួសារនៃសពព្រឹន្ទបាលឯក សួន រ៉ោន ដែលបានពលីជីវិតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

ភ្នំពេញ៖ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារចូលរួមរំលែកមរណទុក្ខ ជាមួយក្រុមគ្រួសារសពព្រឹន្ទបាលឯក សួន រ៉ោន ចំពោះមរណភាពព្រឹន្ទបាលឯក សួន រ៉ោន ដោយហេតុការណ៍ប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ... Read More »

វិទ្យាស្ថាន ERIA បន្តសិក្សារៀបចំតំបន់សេដ្ឋកិច្ចពិសេសសម្រាប់បម្រើដល់ការវិនិយោគជាក់លាក់​ តាមប្រភេទឧស្សាហកម្ម ឬ​ ប្រទេស នៅកម្ពុជា

ទីក្រុង​តូក្យូ​៖​ នារសៀល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកសាស្រ្តាចារ្យ WATANABE Tetsuya ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា ... Read More »

អាជ្ញាធរសង្កាត់ចោមចៅទី១ចុះពិនិត្យការស្តារប្រឡាយមេមួយខ្សែដែលពោរពេញទៅដោយសំរាម​និងស្មៅ

ភ្នំពេញ៖​ ដោយសារបញ្ហាសំរាមនិងស្មៅដុះពាសពេញលេីផ្ទៃទឹកប្រឡាយមេទួលពង្រធ្វេីឲ្យចរន្តទឹកហូរយឺតងាយនឹងជន់លិចពេលភ្លៀងមកម្តងៗ​នោះ នៅរសៀលថ្ងៃទី២៩​ ខែឧសភាព​ ឆ្នាំ២០២៥​ អាជ្ញាធរសង្កាត់ចោមចៅទី១​ បា​នចុះពិនិត្យដាក់សាឡង់​ អេស្កាវ៉ាទ័រ​ស្តារយកសំរាម​ ស្មៅចេញដេីម្បីសម្រួលចរន្តទឹកហូរបានលឿន។  លោក​ កង​ វង​ ចៅសង្កាត់ចោមចៅទី១​ បានឲ្យដឹងថា ដោយសារតែមេីលឃេីញស្មៅបានដុះពាសពេញលេីផ្ទៃទឹកប្រឡាយមេ​ ... Read More »

អង្គការ JETRO នឹងបន្តជំរុញការវិនិយោគជប៉ុននៅកម្ពុជា

ទីក្រុង​តូក្យូ​៖​ នារសៀល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ISHIGURO Norihiko ប្រធាន និងជានាយកប្រតិបត្តិ នៃអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ... Read More »

ពិធីបំពាក់ឋានន្តរស័ក្តិបច្ឆាមរណៈកិត្តិយស និងគោរពវិញ្ញាណក្ខន្ធសពលោក ព្រិន្ទបាលឯក សួន រ៉ោន និងនាំយកថវិកាវិភាគទានយោធិនមរណៈប្រគល់ជូនដល់គ្រួសារនៃសព

ខេត្តព្រះវិហារ៖ លោកឧត្តមសេនីយ៍ត្រី ពុធ ម៉ោល នាយសេនាធិការរង កងពលធំអន្តរាគមន៍លេខ៣ តំណាងលោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគម៍លេខ៣ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ... Read More »

ទឹកចិត្តអ្នកសមរភូមិក្រោយ មិនដែលបោះបង់ ឬមើលរំលងសុខទុក្ខ និងវីរៈភាពកងទ័ពជួរមុខការពារព្រំដែន ដើម្បីការពារ អធិបតេយ្យភាព បូរណភាពទឹកដីនោះទេ

ខេត្ត​ព្រះវិហារ​៖​ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមអមដំណើរលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ ... Read More »

ថ្នាក់ដឹកនាំប្រទេស ឱ្យតំណាងចូលរួមបុណ្យសពលោកព្រិន្ទបាលឯក សួន រ៉ោន ដែលពលីជីវិតនៅតំបន់មុំបី ខេត្តព្រះវិហារ

ខេត្តព្រះវិហារ ៖ លោក សេង ទៀង នាំយកថវិកា៨០លានរៀល និងលិខិតមរណទុក្ខរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមបុណ្យសពលោកព្រិន្ទបាលឯក សួន រ៉ោន ដែលពលីជីវិតនៅតំបន់មុំបី ខេត្តព្រះវិហារ ។  ... Read More »

ក្រុមហ៊ុន Shinto Holdings Inc., បង្ហាញចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដោយផ្តោតជាសំខាន់លើវិស័យបរិស្ថាន និងបញ្ញាសិប្បនិម្មិត (AI)

ទីក្រុងតូក្យូ ប្រទេសជប៉ុន៖ នារសៀល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ Deng Minghui ប្រធានក្រុមហ៊ុន Shinto ... Read More »

ក្រោយចប់ការចរចារវាងមេទ័ពជើងគោកទាំង២ លទ្ធផលទទួលបានភាពវិជ្ជមានច្រើន ! រងចាំទ័ពជើងគោក នឹងចេញប្រកាសព័ត៌មាននៃលទ្ធផលជំនួបនាពេលឆាប់ៗ

ខេត្តឧត្តរមានជ័យ ៖ មេទ័ពកម្ពុជា-ថៃ បញ្ចប់ការចរចារកដំណោះស្រាយ ចំពោះហេតុការណ៍ប៉ះទង្គិចគ្នាដោយអាវុធនៅព្រំដែនតំបន់មុំបី ។  សូមបញ្ជាក់ថា ៖ ការចរចាដើម្បីស្វែងរកដំណោះស្រាយ ជុំវិញហេតុការណ៍ប៉ះទង្កិចគ្នាដោយអាវុធរវាងកងទ័ពកម្ពុជា-ថៃ នៅតំបន់មុំ ស្ថិតក្នុងស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ រវាងមេបញ្ជាការកងទ័ពជើងគោកប្រទេសទាំងពីរ នាច្រកអន្ដរជាតិអូរស្មាច់-ចុងចម ... Read More »

ក្រុមហ៊ុន YACHIYO Engineering Co., Ltd. បង្ហាញបំណងពង្រីកការវិនិយោគលើគម្រោងធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ នៅក្នុងខេត្តព្រះសីហនុ

ទីក្រុង​តូក្យូ​៖​ នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក DEMIZU Shigemitsu ប្រធានក្រុមហ៊ុន YACHIYO Engineering ... Read More »

ស្រ្តីម្នាក់មានជម្ងឺប្រចាំកាយ សម្រេចចិត្តធ្វើអត្តឃាតស្លាប់ទាំងកណ្តាលថ្ងៃត្រង់

ខេត្តកណ្តាល៖ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១២ថ្ងៃត្រង់ នៅត្រង់ចំណុចកើតហេតុស្ថិតក្នុងភូមិកោះប្រាក់ចាស់ ឃុំភូមិធំ ស្រុកកៀនស្វាយខេត្តកណ្តាលមានករណីភ្ញាក់ផ្អើលស្ត្រីម្នាក់ចងកសម្លាប់ខ្លួន។ ប្រភពនគរបាលមូលដ្ឋានបានឲ្យដឹងថា ឈ្មោះ ជា ចំរើន ភេទស្រីអាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ... Read More »

អាជ្ញាធរខេត្តព្រះវិហារពិនិត្យទីតាំងសម្រាប់ជម្លៀលពលរដ្ឋ ក្រោយផ្ទុះអាវុធដោយការឈ្លានពានកងទ័ពថៃ

ខេត្តព្រះវិហារ៖ អាជ្ញាធរខេត្តព្រះវិហារ នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២៥នេះ បានប្រជុំពិនិត្យទីតាំងសម្រាប់ជម្លៀសប្រជាពលរដ្ឋ ទៅទីទួលសុវត្ថិភាព។ ការចុះពិនិត្យនេះ មានគោលបំណងធានាថា ប្រជាពលរដ្ឋអាចជម្លៀសខ្លួនប្រកបដោយសុវត្ថិភាពខ្ពស់។នេះបើយោងតាមមន្ទីរព័ត៌មានខេត្តព្រះវិហារ។ បើតាមប្រភពដដែល ក្នុងនាមអាជ្ញាធរខេត្ត នឹងបន្តធ្វើការងារនេះយ៉ាងណាយកចិត្តទុកដាក់ ដើម្បីធានាថា ... Read More »

ព្រះរាជអាជ្ញារងសាលាដំបូងខេត្តក្រចេះ ប្រើកម្លាំងប្រជាការពារបង្ក្រាបសង្វៀនបញ្ជល់មាន់ចាប់អ្នកលេងជាង១០នាក់ប្រគល់ឲ្យប៉ូលិស

ខេត្រក្រចេះ៖ លោក សុធា ពិសិដ្ឋព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះបានដឹកនាំកម្លាំងរបស់អយ្យការប្រមាណជា៤,៥នាក់និងកម្លាំងប្រជាការពារ ចុះបង្ក្រាបទីតាំងសង្វៀនបញ្ជល់មាន់មួយកន្លែងឃាត់ខ្លួនមនុស្សជាង១០នាក់និងរឹបអូសបានវត្ថុតាងមួយចំនួនប្រគល់ឲ្យមន្ត្រីនគរបាលស្រុកចិត្របុរី។ បើតាមក្រុមអ្នកលេងល្បែងនិយាយតៗគ្នាថា បើសិនជាលោកព្រះរាជអាជ្ញាមិនប្រើកម្លាំងស៊ីវិលចុះបង្រ្កាបទេ ម្ល៉េះសូម្បីតែឃាត់ខ្លួនមនុស្សម្នាក់មិនបានផង ព្រោះសមត្ថកិច្ចនៅខេត្តក្រចេះ ទាំងនគរបាល ទាំងប៉េអឹមត្រូវមេសង្វៀនបញ្ជល់មាន់ អាប៉ោង យូគី រត់ការតាំងពីថ្នាក់លើរួចហើយ។ ការបង្ក្រាបសង្វៀនបញ្ជល់មាន់របស់ស្ថាប័នអយ្យការនេះធ្វើឡើងកាលពីរសៀលថ្ងៃទី ... Read More »

ប្រទះឃើញសំណល់គ្រាប់មិនទាន់ផ្ទុះសល់ពីសម័យសង្រ្គាម៤៥គ្រាប់នៅស្រុកថ្មគោល

ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋពេលកំពុងភ្ជួរស្រែប្រទះឃើញសំណល់យុទ្ធភណ្ឌសង្គ្រាមកប់លាក់ទុកក្នុងសម័យកាលធ្វើសង្គ្រាម ចំនួន៤៥គ្រាប់ស្ថិតក្នុងវាលស្រែប្រជាពលរដ្ឋក្នុងភូមិទ្រាល ឃុំគោកកឋិន ស្រុកថ្មពួក ។ មន្ត្រីស៊ីម៉ាក់ បានឱ្យដឹងថា ប្រជាពលរដ្ឋពេលកំពុងភ្ជួរ ស្រែរាយការណ៍ថាប្រទះឃើញគ្រាប់មិនទាន់ផ្ទុះចំនួន១ គ្រាប់ ប៉ុន្តែពេលកម្លាំងជំនាញចុះទៅរាវឃើញ២រណ្តៅក៏ប្រទះឃើញចំនួន៤៥គ្រាប់ក្នុងនោះមានគ្រាប់B40ចំនួន ៣០គ្រាប់ និងគ្រាបរ៉ុកកែត B62 ... Read More »