ភ្នំពេញ ៖ ដោយទទួលបានគោលការណ៍ ឯកភាព ដ៏ ខ្ពង់ខ្ពស់ ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការ រងនគរបាលជាតិ នៅ យប់ ថ្ងៃ ទី៨ ខែមិថុនា ឆ្នាំ ២០២៥ លោក ឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាន នាយកដ្ឋាន ប្រឆាំងការជួញដូរមនុស្ស និង ការពារ អនីតិជន បានដឹកនាំកម្លាំងជំនាញនាយកដ្ឋាន សហការ ជាមួយកម្លាំង ការិយាល័យ ប្រឆាំងការជួញដូរ មនុស្ស និង ការពារ អនីតិជន នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ អធិការដ្ឋាននគរបាល ខណ្ឌដង្កោ ប៉ុស្តិ៍ នគរបាល រដ្ឋបាល សង្កាត់ ព្រៃ ស និង តំណាង សង្គមកិច្ច លោក ប្រាក់ ចំរើន ប្រធាន ការិយាល័យ និង មន្ត្រី ចំនួន ២ រូប តំណាងនគរបាលបច្ចេកទេសនិងវិទ្យាសាស្រ្ត ដោយ មានការ សម្របសម្រួល ពី លោក សំម ឫទ្ធី វាសនា ព្រះរាជអាជ្ញារងនៃអយ្យការ អមសាលាដំបូង រាជធានី ភ្នំពេញ បានធ្វើការចុះ ត្រួតពិនិត្យ និង បង្ក្រាបជាក់ស្តែង នៅចំណុច ភោជនីយដ្ឋាន និង ខារ៉ាអូខេ ដាយមិនស្តារ ( សាខា ទី៥ ទួល ពង្រ ) ដែលលួចលាក់ ធ្វើ អាជីវកម្ម ផ្លូវភេទ កេងប្រវញ្ច លើ ស្ត្រី និង កុមារ ស្ថិតនៅក្បាលដី ៥៧៦ ផ្លូវ ៥០ ម៉ែត្រ ភូមិ ប្រការ សង្កាត់ ព្រៃស ខណ្ឌដង្កោ រាជធានី ភ្នំពេញ ដោយ ឆែកឆេរ នៅ ចំពោះ មុខ តំណាង ម្ចាស់ ទីតាំង រកឃើញ មនុស្ស ចំនួន ១២១ នាក់ ( ស្រី ១០៤ នាក់ និង ប្រុស ១៧ នាក់ ) ក្នុងនោះរកឃើញមានអនីតិជន ១៤នាក់ នាំមកនាយកដ្ឋាន ដើម្បីបន្តនីតិវិធី ៕
ដោយ៖ ជីណា