ខេត្តបន្ទាយមានជ័យ៖ ពលរដ្ឋដែលជាអាជីវករនិងភ្ញៀវទេសចរធ្វើដំណើរចូលទៅក្នុងប្រទេសថៃនៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះមានការកកស្ទះនៅត្រង់ចំណុចវាយប៉ាស្ព័រឬប័រដឺផាស់ក្នុងទឹកដីថៃរហូតដល់ទឹកដីកម្ពុជាត្រង់ចំណុចប្រាសាទនៃច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នេះបើតាមការលើកឡើងរបស់មន្ត្រីអន្តោប្រវេសន៍កម្ពុជា។
មន្ត្រីអន្តោប្រវេសន៍រួបនោះបញ្ជាក់ថាៈ ការកកស្ទះនៅព្រឹកថ្ងៃទី១០ខែឆ្នាំដដែលនេះមូលហេតុដោយសារភាគីថៃរឹតបន្តឹងការវាយត្រាចូលទឹកដីថៃ។
សូមបញ្ជាក់ថាៈ ច្រកទ្វារអន្តរជាតិប៉ោយប៉ែតត្រូវបានភាគីថៃបិទដោយឯកតោភាគីនិងកែសម្រូលម៉ោង
ចេញចូល គីខាងភាគីថៃបើកឱ្យចេញចូលនៅម៉ោង៨ព្រឹក ចំណែកភាគីកម្ពុជាបើកឲ្យភ្ញៀវជាតិនិងអន្តរជាតិចេញចូលនៅម៉ោង៩ព្រឹក ហើយបិទមិនឱ្យធ្វើដំណើរចេញចូលនៅម៉ោង៤រសៀលដូចគ្នាទៅនឹងភាគីថៃដែរ។ កន្លងមកសភាពការណ៍ធម្មតាច្រកទ្វារអន្តរជាតិបានបើកដំណើរការឱ្យភ្ញៀវជាតិនិងអន្តរជាតិរួមទាំងអាជីវករដែលទៅលក់ដូរនៅផ្យាររោងក្លឿប្រទេសថៃនៅម៉ោង៦ព្រឹកនិងបិទមិនឲ្យមានអ្នកធ្វើដំណើរឆ្លងកាត់នៅម៉ោង១០យប់។
មន្ត្រីប្រចាំច្រកទ្វារបញ្ជាក់ថាៈ សំរាប់ប៉ាស្ព័រជនជាតិខ្មែរយើងខាងភាគីថៃគេបានផ្ដល់ជូនតែមួយសប្ដាហ៌ទេ ចំណែកបណ្ណព្រំដែនបានរយៈពេលមួយសប្ដាហ៍ដូចគ្នា ពីព្រោះកន្លងទៅប៉ាស្ព័រដើរលេងខាងភាគីថៃគេអនុញ្ញាតឲ្យ៦០ថ្ងៃរីឯកម្ពុជាយើងវិញគីចាប់អនុវត្តដូចគ្នាទៅនឹងភាគីថៃដែរ។ ចំពោះជនជាតិថៃដែលមកកម្ពុជានេះគឺអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ៕
ដោយ ៖ វណ្ណា