ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានភាពច្រកទ្វារព្រំដែនអន្តរជាតិចាំយាមខេត្តកោះកុង ទូទៅគឺមានសភាពស្ងប់ស្ងាត់

ចែករំលែក៖

ខេត្តកោះកុង៖ ស្ថានភាពច្រកទ្វារព្រំដែនអន្តរជាតិចាំយាមខេត្តកោះកុង នៅព្រឹកថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៥ នេះ ស្ថានភាពទូទៅគឺមានសភាពស្ងប់ស្ងាត់។ ខាងភាគីថៃបានបិទច្រកជាស្ថាពរ  ប៉ុន្តែខាងភាគីថៃនឹងធ្វើការសម្របសម្រួលដល់

– ពលរដ្ឋខ្មែរដែលមានបំណងចាកចេញពីប្រទេសថៃចូលមកកម្ពុជាវិញ  

– អនុញ្ញាតឱ្យសិស្សទាំងសងខាងអាចចេញ ចូលទៅសាលារៀនបានទាន់ពេលវេលា 

– អនុញ្ញាតឲ្យអ្នកជំងឺដែលស្ថិតក្នុងសភាពសង្គ្រោះបន្ទាន់អាចចូលទៅកាន់មន្ទីរពេទ្យប្រទេសថៃបាន។

ចំណែកឯខាងភាគីកម្ពុជា នៅតែបន្តបើកទ្វាររង់ចាំទទួលពលករដែលចាកចេញពីប្រទេសថៃមកកម្ពុជាវិញ និងរង់ចាំទទួលពលករណាដែលមានបំណងចង់ចូលបម្រើការងាររោងចនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក និងរោងចក្រជេជាង នៅស្រុកស្រែអំបិល តាមការជូនដំណឹងរបស់រដ្ឋបាលខេត្តកោះកុង ៕ 

ប្រភព ៖ អង្គភាពមន្ទីរព័ត៌មានខេត្តកោះកុង


ចែករំលែក៖