ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី រំលឹកប្រសាសន៍សម្តេចតេជោ ហ៊ុន សែន (ពុក) ឆ្លើយជាមួយប្អូនប្រុសតាម Facebook

ចែករំលែក៖

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈ បានបង្ហោះថា ៖ ម្សិលមិញ ប្អូនប្រុសម្នាក់ បានសួរទៅពុក នៅពេលដែលពុកបានបង្ហោះពីកូនប្រុសទាំង៣។ ប្អូនប្រុសបានសួរថា «តើអាចស្នើ រឺបញ្ចូល ឯ.ឧ ហ៊ុន ម៉ានី ក្នុងក្របខណ្ឌយោធា បានទេ សម្ដេច? ខ្ញុំ ក៏មិនដឹងថា គាត់ពេញចិត្តចូលកងទ័ព ដូចជា ឪពុក បងប្រុស និងប្អូនប្រុស គាត់ រឺយ៉ាងណា?» ពុកបានឆ្លើយទៅសំណួរប្អូនប្រុសថា «ពីមុនក៏ជាកងទ័ពម្នាក់តែត្រូវផ្ទេរមកជាស៊ីវិលឈរឈ្មោះជាតំណាងរាស្រ្ដខេត្តកំពង់ស្ពឺ»។ 

លោក ហ៊ុន ម៉ានី លើកថា ៖ រឿងនេះ ធ្វើឱ្យខ្ញុំនឹកឃើញអនុស្សាវរីយ ដោយនៅពេលចូលធ្វើការនៅខុទ្ទកាល័យរបស់ សម្ដេចតេជោ គឺក្នុងក្របខណ្ឌជាមន្ត្រីរាជការស៊ីវិល ស្ថិតនៅក្រោមទីស្ដីការគណៈរដ្ឋមន្ត្រី រួចមកនៅពេលមានភាពតានតឹង ឈានទៅដល់ការប៉ះទង្គិចប្រដាប់អាវុធរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ នៅឆ្នាំ២០០៨-២០១១ ជុំវិញព្រឹត្តិការណ៍នៃការឈ្លានពានដីជុំវិញប្រាសាទព្រះវិហារ។ នាពេលនោះគឺ ពុក បានផ្ទេរក្របខណ្ឌខ្ញុំ និងបងប្រុសរបស់ខ្ញុំ និត ពីក្របខណ្ឌស៊ីវិល ទីស្ដីការគណៈរដ្ឋមន្ត្រី ទៅក្របខណ្ឌក្រសួងការពារជាតិ។ 

ខាងក្រោមនេះ គឺជា អនុស្សាវរីយនៃការចុះទៅសួរសុខទុក្ខ ពូៗ បងៗ កងកម្លាំងជួរមុខនៅទិសឧត្តរមានជ័យនាពេលនោះ៕

ដោយ៖ តារា


ចែករំលែក៖