ព័ត៌មានទាន់ហេតុការណ៍៖

អុីរ៉ង់ប្រហារជីវិតដោយព្យួរ.កអ្នកស៊ើបការណ៍៣នាក់ដែលធ្វើការឱ្យអុីស្រាអែល និងចាប់ខ្លួនរាប់រយនាក់

ចែករំលែក៖

ទីភ្នាក់ងារព័ត៌មាន Fars របស់អុីរ៉ង់បានរាយការណ៍នៅថ្ងៃនេះថា កម្លាំងចារកម្ម និងសន្តិសុខរបស់អុីរ៉ង់បានចាប់ខ្លួនមនុស្សជាង 700 នាក់ ដែលត្រូវបានចោទប្រកាន់ថាមានទំនាក់ទំនងជាមួយបណ្តាញចារកម្មអុីស្រាអែលក្នុងរយៈពេល 12 ថ្ងៃកន្លងមកនេះ។ អុីរ៉ង់បានកាត់ទោសប្រហារជីវិតដោយព្យួរ.កមនុស្សបីនាក់ដែលជាប់ចោទពីបទចារកម្មសម្រាប់អុីស្រាអែល។
សារព័ត៌មាន AFP បានផ្សាយថា អ៉ីរ៉ង់ នៅថ្ងៃពុធ ទី២៥ ខែមិថុនា បានប្រហារជីវិតបុរស៣នាក់ ដែលត្រូវបានចោទប្រកាន់ថាជាចារកម្មរបស់អ៉ីស្រាអែល មួយថ្ងៃបន្ទាប់ពីបទឈប់បាញ់រវាងប្រទេសទាំង២ បានចូលជាធរមាន។
តាមតុលាការអ៉ីរ៉ង់ ជនទាំង៣នាក់ខាងលើដែលត្រូវបានប្រហារជីវិតមានឈ្មោះ Idris Ali Azad Shojai និង Rasoul Ahmad Rasoul បានប៉ុនប៉ងនាំចូលបរិក្ខារមួយចំនួនចូលក្នុងទឹកដីអ៉ីរ៉ង់ ដើម្បីធ្វើអនុវត្តសកម្មភាពធ្វើឃាត។ ជនទាំង៣ ត្រូវបានឃាត់ខ្លួន និងកាត់ទោសប្រហារជីវិតពីបទគប់គិតជាមួយរបប Zionist ឬអ៉ីស្រាអែល ហើយការប្រហារជីវិតត្រូវបានអនុវត្តនៅព្រឹកថ្ងៃពុធនេះ ដោយការព្យួរក។
ការប្រហារជីវិតត្រូវធ្វើឡើងនៅក្នុងទីក្រុង Urmia ស្ថិតនៅភាពពាយព្យនៃប្រទេសអ៉ីរ៉ង់ជាប់ព្រំដែនជាមួយតួកគី។
ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ អ៉ីរ៉ង់បានប្រកាសពីការចាប់ខ្លួន និងប្រហារជីវិតជនសង្ស័យដែលត្រូវបានចោទប្រកាន់ថាជាភ្នាក់ងាររបស់ចារកម្មបរទេស ក្នុងនោះរួមមានទាំងអ៉ីស្រាអែលផងដែរ។ ជាក់ស្ដែង ក្រោយសង្រ្គាមផ្លូវអាកាសរវាងអ៉ីស្រាអែល នឹងអ៉ីរ៉ង់ផ្ទុះឡើងកាលពីថ្ងៃទី១៣ ខែមិថុនា តេហេរ៉ង់បានដាក់ចេញវិធានការក្ដៅដោយចាប់ខ្លួនជនសង្ស័យជាភ្នាក់ងារចារកម្មអ៉ីស្រាអែល ជាច្រើននាក់៕ ដោយ៖ ធីរីណា

រូបថត​៖ Al Jazeera


ចែករំលែក៖