ព័ត៌មានទាន់ហេតុការណ៍៖

Daily Archives: July 3, 2021

ភ្ញាក់ផ្អើលខ្លាំងសម្រាប់អ្នកគាំទ្រក្រោយពីតារាសម្តែង លោក ព្រីន ប្រកាសថាខ្លួនវិជ្ជមានជំងឺកូវីដ-១៩

ភ្នំពេញ៖ យប់រំលងអធ្រាត្រចូលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១នេះតារាសម្តែងប្រចាំផលិតកម្មសាស្ត្រាហ្វីមដ៏ល្បីឈ្មោះ គឺលោកព្រីន បានប្រកាសថាខ្លួនមានវិជ្ជមានជំងឺកូវីដ-១៩។ ការប្រកាសនេះបានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលមិនតិចទេក្រោយពីការប្រកាសនេះអមទៅដោយរូបថតជាច្រើនសន្លឹករបស់តារារូបនេះមុនពេលឡើងរថយន្តពេទ្យមកកកាន់មជ្ឈមណ្ឌលព្យាបាលអ្នកជំងឺកម្រិតស្រាល និងរូបភាពនៅលើគ្រែសម្រាកព្យាបាល។    ទោះជាយ៉ាងណាលោកមានសុខភាពរឹងមាំ និងពោលពាក្យល្អៗទៅកាន់អ្នកគាំទ្រ។ លោកថា  “ថែសុខភាពណាទាំងអស់គ្នា ជាប់សៀវភៅមកជាមួយ២ក្បាល ទុកអានលេងៗ។ បញ្ជាក់បានបញ្ចប់ការចាកវ៉ាក់សាំងលើកទី២រួចហើយ”។  ... Read More »

រថយន្តឡិចសុីសបុករថយន្ត​ព្រូសត្រង់ចំណុចផ្លូវបំបែកជាបួនរងការខូចខាតយ៉ាងដំណំ ហើយភាគីទាំងសងខាងជជែកយកត្រូវរៀងខ្លួន​

ភ្នំពេញ​ ៖​ មានបុរសម្នាក់បើករថយន្ត Lexus RX-300ជ្រុលទៅបុកជាមួយរថយន្តToyota Prius ពីចំហៀងយ៉ាងពេញទំហឹងបណ្តាលឱ្យរថយន្តទាំងសងខាងខូចខាតយ៉ាងដំណំ ហើយភាគីទាំងពីរជជែកយកត្រូវរៀងៗខ្លួន។     ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី០២ ខែកក្កដា​ ឆ្នាំ២០២១ នៅត្រង់ចំណុចផ្លូវបំបែកជាបួន គឺផ្លូវលេខ៣១០ ... Read More »