ព័ត៌មានទាន់ហេតុការណ៍៖

Daily Archives: July 3, 2021

ឆេកប៉ះដាណឺម៉ាក ខណៈអង់គ្លេសមានសង្ឃឹមខ្ពស់ពេលប៉ះអ៊ុយក្រែន

ការប្រកួតវគ្គ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ដណ្តើមជើងឯកយូរ៉ូ២០២០នៅរាត្រីនេះ មាន២គូទៀតដែលនឹងត្រូវប្រកួតនៅវេលាម៉ោង១១យប់ និងម៉ោង២រំលងអធ្រាត្រ។ ក្នុងនោះក្រុមសាធារណរដ្ឋឆេកត្រូវប៉ះក្រុមឡើងជើងដាណឺម៉ាក និងក្រុមខ្លាំងតោកំណាចអង់គ្លេសប៉ះអ៊ុយក្រែន។ យោងតាមតារាងផ្គូរផ្គងរបស់ soccerway បានបង្ហាញថា ក្រោយពីរកឃើញ២ក្រុមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីយប់មិញ ការប្រកួតនៅសល់២គូទៀត ក្នុងនោះក្រុមជម្រើសជាតិឆេកក្នុងវគ្គជម្រុះតាមពូលគឺឈ្នះស្កុតឡេន២ទល់០, ស្មើក្រូអាត១ទល់១ និងចាញ់អង់គ្លេស១ទល់០។ ចូលដល់វគ្គ១៦ក្រុមចុងក្រោយ ឆេកមានឱកាសយកឈ្នះក្រុមខ្លាំងហុល្លង់២ទល់០។ ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែមិថុនា និងលើកទិសដៅអនុវត្តបន្តរបស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង

ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ទី០៣ ខែកក្កដា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ វង្ស ពិសេន ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែមិថុនា ឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្តរបស់គណៈកម្មាធិការគណបក្សខេត្តព្រៃវែង។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ... Read More »

ឆ្លងចរន្តអគ្គិសនីបណ្តាលឱ្យឆាបឆេះធនាគារ ព្រីន ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករាផ្អើលសមត្ថកិច្ចទាំងព្រឹក

ភ្នំពេញ ៖ នៅវេលាម៉ោង៨៖៤៥នាទីព្រឹក ថ្ងៃសៅរ៍ ៩រោច ខែបឋមាសាឍ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ មានករណីអគ្គិភ័យ  ... Read More »

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចាត់ក្រុមការងារ នាំយកស្បៀងឧបត្ថម្ភដល់ប្រជាពលរដ្ឋ១៨នាក់ ជាប់ពាក់ព័ន្ធ ជាមួយបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ក្នុងសង្កាត់ព្រែកកំពឹស !

ភ្នំពេញ៖ នាព្រឹក ថ្ងៃសុក្រ ទី០២ ខែកក្កដា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ បានបន្តចាត់ឲ្យក្រុមការងារ ... Read More »

យុវជន២នាក់ស្លាប់និងម្នាក់ទៀតរងរបួសខណៈជិះម៉ូតូជ្រុលទៅបុករថយន្តកុងតឺន័រចតចោលនៅប្របចិញ្ចើមផ្លូវ

ខេត្តកណ្តាល៖ យុវជន៣នាក់ជិះម៉ូតូឌុបគ្នាយ៉ាងលឿនខ្វះការប្រុងប្រយ័ត្នបានជ្រុលចង្កូតទៅបុកពីក្រោយរថយន្តកុងតឺន័រចតចោលនៅប្របចិញ្ចើមផ្លូវ បណ្តាលឲ្យស្លាប់ម្នាក់នៅនឹងកន្លែង កើតហេតុ និងម្នាក់ទៀតស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ និងអ្នករួមដំណើរពីក្រោយម្នាក់ទៀតរងរបួសស្រាល។ ក្រោយកើតហេតុអ្នកបើករថយន្តបានបើកទ្វារចុះគេចខ្លួនបាត់ស្រមោល។   ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ១០និង៤០នាទីយប់ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ... Read More »

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាជួបសំដែងការគួរសម និងជម្រាបលា

ភ្នំពេញ៖ នៅវិមានសន្តិភាព នាព្រឹកថ្ងៃសៅរ៍ ៩រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន ... Read More »

សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គា គង់ សំអុល អញ្ជើញនាំយក ព្រះរាជទាន ព្រះរាជអំណោយរបស់សម្តេចព្រះមរបនាថ នរោត្តម សីហមុនី ចែកជូនដល់ក្រុមសិល្បករ ជាជនពិការ សិល្បករបុរាណ និងប្រពៃណីផ្នែកភ្លេង ចម្រៀង របាំ ល្ខោន ចាប៉ីដងវែង ចំនួន២០២នាក់

ភ្នំពេញ៖ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គា គង់ សំអុល អញ្ជើញនាំយក ព្រះរាជទាន ព្រះរាជអំណោយរបស់សម្តេចព្រះមរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចែកជូនដល់ក្រុមសិល្បករ ជាជនពិការ សិល្បករបុរាណ ... Read More »

រាជរដ្ឋាភិបាលកម្ពុជា ប្រកាសរ៉ាប់រងបង់ថ្លៃសិក្សា បន្តសម្រាប់និស្សិតកម្ពុជា ០៦រូប ដែលកំពុងសិក្សានៅបណ្ឌិត្យសភា យោធាអាមេរិក ! !

ភ្នំពេញ៖ បើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា, រាជរដ្ឋាភិបាលកម្ពុជា ប្រកាសរ៉ាប់រងបង់ថ្លៃសិក្សា បន្តសម្រាប់និស្សិតកម្ពុជា ០៦រូប ដែលកំពុងសិក្សានៅបណ្ឌិត្យសភា យោធាអាមេរិក បន្ទាប់ពីរដ្ឋាភិបាលអាមេរិកសម្រេចកាត់ផ្ដាច់អាហារូបករណ៍។ អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដំណឹង ដល់មតិជាតិ និងអន្តរជាតិ ... Read More »

លោក ហ៊ុន ម៉ានី បង្ហាញពីជនល្មើស ប្រើប្រាស់គណនីដាក់រូបលោក ក្នុងបំណងទុច្ចរិតណាមួយ សូមសាធារណៈជនទាំងអស់ មេត្តាប្រុងប្រយ័ត្នខ្ពស់ !

ភ្នំពេញ៖ លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ បានបញ្ជាក់យ៉ាងដូច្នេះថា, ជនល្មើស ប្រើប្រាស់គណនីដាក់រូបលោក ក្នុងបំណងទុច្ចរិតណាមួយ សូមសាធារណៈជនទាំងអស់ មេត្តាប្រុងប្រយ័ត្នខ្ពស់ !  ... Read More »

នគរបាលខណ្ឌមានជ័យ​ ឃាត់ខ្លួនជនសង្ស័យ២នាក់បន្ទាប់ពីធ្វើសកម្មភាពលួចតុ និងកៅអី នៅអាហារដ្ឋានមួយកន្លែងបានសម្រេច

ភ្នំពេញ ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពលួចតុ និងកៅអី នៅអាហារដ្ឋាន ភ្នំពេញ៨៨ មួយកន្លែង បានសម្រេចហើយ តែត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែក្រោម​ ឃាត់ខ្លួន កាលពីវេលាម៉ោង១១ និង៤៥នាទីយប់ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ ... Read More »

ឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធនឹងករណីគ្រឿងញៀនដកហូតបានកាំភ្លើងខ្លីមួយដើម

ខេត្តកំពង់ស្ពឺ ៖ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ២៣:០០នាទី នៅចំណុចភូមិព្រៃពាយ ឃុំទួលអំពិល កម្លាំងអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ បានបង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបាន ២នាក់ ៖ ១-ឈ្មោះ សាយ ... Read More »

លោក ឌី រ័ត្នខេមរុណ៖ សហការជាមួយក្រសួងការងារ បន្តចុះពិនិត្យ និងវាយតម្លៃ នៅតាមរោងចក្រ ក្នុងភូមិសាស្រ្តខណ្ឌមានជ័យ

ភ្នំពេញ៖ រដ្ឋបាលខណ្ឌមានជ័យ ដឹកនាំដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ សហការជាមួយលោក ទូច សុទ្ធមុត តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅវេលាម៉ោង ៨ព្រឹកថ្ងៃសៅរិ៍ ៩រោច ខែបឋមាសាឍ ... Read More »

សូម​បងប្អូន​បន្តការប្រុងប្រយ័ត្ន! អ្នកជំងឺកូវីដ-១៩​ បានស្លាប់​បន្ត​កេីន​ឡើង​ខ្ពស់​ ខណៈ​រកឃើញអ្នកឆ្លងថ្មីចំនួន​ ៩៤៨នាក់​ និងអ្នកជាសះស្បើយ​ ៦១៥នាក់​

ភ្នំពេញ៖ បើ​យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅរសៀល​ថ្ងៃសៅរ៍ទី០៣ ខែកក្កដា​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៩៤៨នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន ៦១៥នាក់ និងករណីស្លាប់​ ៣៦នាក់​។​ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី០២ ខែកក្កដា​​​ ... Read More »

មេរោគបំប្លែងថ្មីDelta រកឃើញលើពលករ​ខ្មែរ​ចំនួន៤នាក់វិល​ពី​ប្រទេស​ថៃ

ខេត្តបន្ទាយមានជ័យ​៖ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យបាន​ប្រាប់​អ្នកសារព័ត៌មានក្នុងស្រុកកាលពី​រសៀល​ថ្ងៃទី​២ ខែកក្កដា ថា នៅ​ខេត្តបន្ទាយមានជ័យ គ្រូពេទ្យ​ជួរមុខ​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​វិទ្យា​ល័យ​សម្តេចឪ កណ្តាល​ក្រុង​សិរីសោភ័ណបាន​រកឃើញ​មេរោគ​កូ​វីដ​-១៩ បំប្លែង​ថ្មី​ដែល​តា (Delta) ឥណ្ឌា​លើ​ពលករ​ខ្មែរ​វិល​ពី​ប្រទេស​ថៃ​៤​នាក់​បន្ថែមទៀត​។​    បើតាម​លោក​វេជ្ជបណ្ឌិត ឡេ ច័ន្ទ​សង្វាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ ... Read More »

ខេត្តក្រចេះ នៅថ្ងៃទី ៣ ខែកក្កដានេះ មានករណីស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ០១នាក់ ជាបុរសជនជាតិខ្មែរអាយុ ៨៣ឆ្នាំ

ខេត្តក្រចេះ ៖ ករណីស្លាប់ បុរសជនជាតិខ្មែរ អាយុ ៨៣ ឆ្នាំ ដោយសារជំងឺកូវីដ-១៩។ រដ្ឋបាលខេត្តក្រចេះ សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះ ជ្រាបថា យោងតាមរបាយការណ៍របស់មន្ទីរពេទ្យបង្អែកខេត្តក្រចេះបានឱ្យដឹងថា បុរសជនជាតិខ្មែរ អាយុ ... Read More »

ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៤៧នាក់ ជាសះស្បើយ ចំនួន២៩នាក់ និងស្លាប់ ចំនួន១នាក់ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ម្សិលមុិញ !

ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៤៧នាក់ ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២៩នាក់  និងស្លាប់ ចំនួន១នាក់ នៅថ្ងៃទី០២ ... Read More »

អាល់កុលក្លែងក្លាយ ឬមេតាណុលជិត ៥តោន ត្រូវមន្ត្រីជំនាញ«ក.ប.ប.» យកទៅបំផ្លាញចោល

ភ្នំពេញ៖​ មន្រ្តីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ “ក.ប.ប”​ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១​ បាននាំយកអាល់កុលក្លែងក្លាយ ឬមេតាណុលប្រមាណជិត ៥តោន ទៅបំផ្លាញចោលនៅទីលានចាក់សំរាម ដែលស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជាក់ស្ដែង​យោងតាមប្រភពព័ត៍មានពីមន្ត្រីជំនាញ«ក.ប.ប.» ... Read More »

រោងចក្រនៅទីក្រុងហូជីមិញ និងប៊ិញដុងជាច្រើន​ ត្រូវ​ដំឡើងតង់រាប់រយដាក់ឱ្យកម្មករស្នាក់នៅ​ ដើម្បីសម្រួលដល់ការផលិត និងទប់ស្កាត់ជំងឺកូវីដ-១៩

អន្តរជាតិ​៖​ បើយោងតាម​សារព័ត៌មាន vnexpress​ បានចុះផ្សាយនៅថ្ងៃសុក្រទី០២​ ខែកក្កដា​ ឆ្នាំ​២០២១ថា​៖​ រោងចក្រជាច្រើននៅទីក្រុង HCMC និង Binh Duong បានដាក់ដំឡើងតង់រាប់រយនៅក្នុងទីធ្លារោងចក្ររៀងៗខ្លួនសម្រាប់ឱ្យកម្មករស្នាក់នៅ​ ដើម្បីសម្រួលដល់ការផលិត និងទប់ស្កាត់វីរុសកូវីដ-១៩។ សារព័ត៌មាន ... Read More »

លោក ឃឹម ស៊ុនសូដា ណែនាំ ដល់អាជ្ញាធរសង្កាត់ ភូមិស្នោរ ត្រូវបន្ដចុះផ្សព្វផ្សាយអប់រំ ដល់ប្រជាពលរដ្ឋ ឲ្យចូលរួមសម្អាតបរិស្ថាន ជាប់ជាប្រចាំ និងចូលរួមវិធានរបស់ក្រសួងសុខាភិបាល

ភ្នំពេញ ៖ លោក ឃឹម ស៊ុនសូដា អភិបាលនៃគណអភិបាលខណ្ឌកំបូល រួមជាមួយលោក-លោកស្រីអភិបាលរង លោកនាយក  នាយក រងរដ្ឋបាល នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ នេះ បានចុះជួបសំណេះ ... Read More »

លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បង្ហាញពីវឌ្ឍនភាពនៃការអនុវត្តគម្រោង៖ «កសិកម្មអភិរក្សនិងនិរន្តរភាពប្រពលវប្បកម្មនៅកម្ពុជា»

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា, នៅក្នុងគោលដៅអភិវឌ្ឍដោយចីរភាព ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការម្ហូបអាហារកំពុងបង្កើនសម្ពាធលើប្រព័ន្ធម្ហូបអាហារសាកលដែលកំពុងមានភាពផុយស្រួយ និងក្លាយជាបញ្ហាសាកលដ៏ធំធេងមួយ ដែលពិភពលោកកំពុងជួបប្រទះនាពេលបច្ចុប្បន្ននេះ។ ... Read More »

អុីតាលីបំបាក់ក្រុមខ្លាំងបែលហ្ស៊ិកឡើងជួបអេស្ប៉ាញវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រព្រឹត្តិការណ៍យូរ៉ូ

ក្រុមខ្លាំងអុីតាលីបានយកឈ្នះក្រុមខ្លាំងបែលហ្ស៊ិកក្នុងលទ្ធផល២ទល់១ ក្នុងវគ្គ៨ក្រុមចុងក្រោយឡើងប៉ះអេស្ប៉ាញក្នុងវគ្គ៤ក្រុមចុងក្រោយ ក្នុងការប្រកួតកាលពីរាត្រីថ្ងៃទី២ កក្កដាម្សិលមិញនេះ។ ចំណែកក្រុមខ្លាំងអេស្ប៉ាញបានយកឈ្នះក្រុមស្វ៊ីសក្នុងបាល់កាត់សេចក្តីប៉េណាល់ទី៣ទល់១ ក្រោយពីការប្រកួតស្មើគ្នា១ទល់១។ យោងតាមការចេញផ្សាយរបស់ BBC Sport និង soccerway បានឲ្យដឹងថាការប្រកួរវាងក្រុមអុីតាលីនិងបែលហ្ស៊ិកគឺមានភាពជក់ចិត្តដោយក្រុមទាំង២សម្រុកគ្នាទៅវិញទៅមក ប៉ុន្តែអុីតាលីមានឱកាសរកគ្រាប់បាល់នាំមុខមុននៅនាទីទី៣១ ដោយកីឡាករ Barella ... Read More »

សម្រេច បញ្ចប់ការបិទខ្ទប់ទីតាំង និងផ្ទះចំនួន ៤កន្លែង ស្ថិតនៅសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ៖ រដ្ឋបាលខេត្តឧត្តរមានជ័យបានបញ្ចប់ការបិទខ្ទប់ទីតាំង និងផ្ទះចំនួន ៤កន្លែង ស្ថិតនៅសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ សម្រេច ៖ ប្រការ ១.…ត្រូវបានបញ្ចប់ការបិទខ្ទប់ទីតាំង និងផ្ទះចំនួន ៤កន្លែង ចាប់ពីថ្ងៃទី ០២ ... Read More »

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វាមើរ ហ្វាយនែន អិលធីឌី​ (Farmer Finance Ltd Microfinance Institution)​ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១៤៦៥ ​ផ្លូវជាតិលេខ ២ មានអ្នកជំងឺ កូវីដ-១៩ គឺជាបុគ្គលិកធ្វើការ នៅទីតាំងខាងលើនេះ !

ភ្នំពេញ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វាមើរ ហ្វាយនែន អិលធីឌី​ (Farmer Finance Ltd Microfinance Institution)​ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១៤៦៥ ​ផ្លូវជាតិលេខ ២ មានអ្នកជំងឺ ... Read More »

ធនាគារ Shinhan Bank សាខាបឹងកេងកង ដែលមានទីតាំងស្ថិតនៅ​ផ្លូវ៣១០ កែង ផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកង១ មានអ្នកជំងឺ កូវីដ-១៩ គឺជាបុគ្គលិកធ្វើការ នៅទីតាំងខាងលើនេះ ខាងផ្នែកកាន់ប្លង់

  ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, 🔴 ធនាគារ Shinhan Bank សាខាបឹងកេងកង ដែលមានទីតាំងស្ថិតនៅ​ផ្លូវ៣១០ កែង ផ្លូវព្រះមុនីវង្ស ... Read More »

ពលករខ្មែរ១០នាក់ ត្រូវទាហានឈុតខ្មៅថៃយកមកប្រគល់ឱ្យនគរបាលការពារព្រំដែនរបស់កម្ពុជា

ខេត្តប៉ៃលិន៖ ទាហានឈុតខ្មៅថៃ ដែលឈរជើងតាមបន្ទាត់ព្រំដែនបាននាំយកពលករខ្មែរចំនួន១០នាក់ក្នុងនោះមានស្រី៥នាក់ មកប្រគល់ឱ្យនគរបាលការពារព្រំដែនរបស់កម្ពុជាវិញ បន្ទាប់ពីទាហានឈុតថៃទាំងនោះឃាត់ខ្លួនពួកគាត់ពេលឆ្លងដែនទៅរកការងារធ្វើនៅក្នុងប្រទេសថៃដោយខុសច្បាប់។ មន្រ្តីនគរបាលការពារព្រំដែនបានឲ្យដឹងថាការទទួលយកពលករខ្មែរទាំងអស់នេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ ក្បែរច្រកអន្តរជាតិ បានផាក់កាត ច្រកអន្តរជាតិព្រំ ដោយភាគីថៃ បានអះអាងថា ពលករទាំងនេះបានឆ្លងដែនត្រង់ចំណុចលូដាច់ ... Read More »

នៅខេត្តបន្ទាយមានជ័យ​ មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩កេីនឡេីងដល់៣១នាក់​ មានអ្នកឆ្លងសរុបជាង៤ពាន់ករណី !

ខេត្តបន្ទាយមានជ័យ​ ៖​ សូមជម្រាបជូនថា,ចាប់តាំងពីមានព្រឹត្តិការណ៍​ សហគមន៍​ ២០កុម្ភៈ​ គិត​រហូតមកដល់យប់ថ្ងៃទី២​ ខែកក្កដា​ ឆ្នាំ​២០២១​ នៅខេត្តបន្ទាយមានជ័យ​ មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩​ សរុប​ចំនួន​៣១នាក់​ នឹងមានអ្នកវិជ្ជមានសរុបទូទាំងខេត្តចំនួនសរុប​ ៤.២៣៨នាក់/ស្រី២.០៩៨នាក់។ នេះបេីយោងតាមរបាយការណ៍ពីរដ្ឋបាលខេត្ត បានបញ្ជាក់នៅយប់ថ្ងៃទី០២​ ... Read More »

បុរសម្នាក់ទំនងស្រវឹងស្រាបើកម៉ូតូលឿនជ្រុលទៅបុកជាមួយរថយន្តម៉ាកព្រូសរបួសធ្ងន់ម្នាក់

ខេត្តស្វាយរៀង៖ បុរសម្នាក់សង្ស័យថាស្រវឹងស្រាខ្លាំងហើយបានជិះម៉ូតូ​ប្រើប្រាស់​ល្បឿន​លឿនទៅបុកជាមួយរថយន្តម៉ាកព្រូសក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះបណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិកាលពីវេលាម៉ោង១២និង២៥នាទី ថ្ងៃទី២ខែកក្កដាឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ៣១៦ ត្រង់ចំណុចភូមិ​ស្វាយតាយាន ឃុំ ស្វាយតាយាន ស្រុកកំពង់រោទ៍។   នគរបាលស្រុកកំពង់រោទ៍បានឱ្យដឹងថាបុរសដែលរងរបួសមានឈ្មោះ ឌឹម រតនា  អាយុ​ ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិធ្នង់ ... Read More »

រថយន្ត១៤៣គ្រឿងត្រូវបានឃាត់ទុករយៈពេល១ឆ្នាំព្រោះដឹកលើសទម្ងន់

ភ្នំពេញ៖ រថយន្តចំនួន ១៤៣គ្រឿង ត្រូវបានឃាត់រក្សាទុករយៈពេលមួយឆ្នាំ ដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងតាមសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់ ។ គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ ... Read More »

រដ្ឋបាលខេត្តស្វាយរៀងបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ ចំនួន១១២នាក់ ដែលទើបរកឃើញថ្មីនិងជាសះស្បើយ៧០នាក់និងស្លាប់ម្នាក់តាមសេចក្ដីប្រកាសក្រសួងសុខាភិបាលថ្ងៃទី២ខែកក្កដាឆ្នាំ២០២១

ខេត្តស្វាយរៀង៖ នៅយប់ថ្ងៃទី២ខែកក្កដាឆ្នាំ២០២១រដ្ឋបាលខេត្តស្វាយរៀង បង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ ចំនួន១១២នាក់និងជាសះស្បើយ៧០នាក់និងស្លាប់១នាក់តាមសេចក្ដីប្រកាសក្រសួងសុខាភិបាលថ្ងៃទី២ខែកក្កដាឆ្នាំ២០២១ ។ រដ្ឋបាលខេត្តស្វាយរៀង ក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព ក្នុងករណីមានអាការខុសប្រក្រតី ត្រូវផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក។ សូមជម្រាបថា គិតត្រឹមថ្ងៃទី២ខែកក្កដា ... Read More »

គ្រាន់តែប្រកាសចាកចេញពីសិល្បៈភ្លាមតារាស្រីសិចស៊ី ស៊ឹម ស្រីនិច រងការចោទប្រកាន់ថាជាស្រីទាក់ទងប្តីគេភ្លែត

ភ្នំពេញ៖ មុននេះ២ថ្ងៃ ស៊ឹម ស្រីនិច បានបង្កើតឲ្យមានការភ្ញាក់ផ្អើលមិនតិចទេសម្រាប់ទស្សនិកជនក្រោយពីតារាស្រីសិចស៊ីរូបនេះបានបញ្ចេញសារប្រកាសបញ្ចប់អាជីពជាអ្នកសិល្បៈនោះ។    ការប្រកាសនោះមិនទាន់បានប៉ុន្មានថ្ងៃផងស្រាប់តែមានគណនីអនាមិកមួយបានបញ្ចេញសារចោទប្រកាន់ដោយប្រើពាក្យធ្ងន់ៗទៅកាន់តារាស្រីរូបនេះថានាងបានភ្ជាប់ទំនាក់ទំនងជាមួយប្តីគេ។    ការប្រកាសចាកចេញពីសិល្បៈដែលនាងបានប្រឡូកអស់រយៈពេលជាង៦ឆ្នាំមកហើយនោះបានបង្កើតឲ្យមានការភ្ញាក់ផ្អើល និងសង្ស័យមួយចំនួនថានាងអាចនឹងស្ថិតក្រោមហេតុផលចូលរោងការ ឬការស្នើសុំពីសំណាក់បុរសជាគូស្នេហ៍ឲ្យនាងបិទទំព័រការងារសិល្បៈនោះចោលព្រោះបុរសនោះអាចមិនចង់ឲ្យនាងបន្តសម្តែងដែលប្រឈមនឹងការថតនៅឆ្ងាយ ក្រោមកម្តៅថ្ងៃ និងត្រូវបុរសផ្សេងប៉ះសាច់នោះជាដើម។ កាន់តែធ្វើឲ្យគេគ្រប់គ្នាបើកភ្នែកធំៗគឺក្រោយពីមានគណនីហ្វេសប៊ុកអនាមិកមួយបានបញ្ចេញរូបថត និងសារមួយចំនួនដោយបានចោទប្រកាន់ថានាងបានទំនាក់ទនងប្តីរបស់អ្នកដទៃ ... Read More »