ភ្នំពេញ៖ មន្រ្តីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ “ក.ប.ប” នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ បាននាំយកអាល់កុលក្លែងក្លាយ ឬមេតាណុលប្រមាណជិត ៥តោន ទៅបំផ្លាញចោលនៅទីលានចាក់សំរាម ដែលស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជាក់ស្ដែងយោងតាមប្រភពព័ត៍មានពីមន្ត្រីជំនាញ«ក.ប.ប.» បានបញ្ជាក់បន្ថែមថា នៅក្នុងពិធីបំផ្លាញចោលនេះ ត្រូវបានរៀបចំឡើងដោយមានការឯកភាពពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីសមត្ថកិច្ចនៃការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ចកិច្ន ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផងដែរ។
គួរបញ្ជាក់ថា សារធាតុមេតាណុលទាំងនេះ ត្រូវបានមន្រ្តីនៃអគ្គនាយកដ្ឋាន ក.ប.ប. ត្រួតពិនិត្យឃើញ និងរឹបអូសពីតាមបណ្តាឃ្លាំងស្តុក និងបណ្តាឱសថស្ថាននានាក្នុងរាជធានីភ្នំពេញ៕
ដោយ៖សហការី