ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, 🔴 ធនាគារ Shinhan Bank សាខាបឹងកេងកង ដែលមានទីតាំងស្ថិតនៅផ្លូវ៣១០ កែង ផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកង១ មានអ្នកជំងឺ កូវីដ-១៩ (COVID-19) គឺជាបុគ្គលិកធ្វើការ នៅទីតាំងខាងលើនេះ ខាងផ្នែកកាន់ប្លង់ ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩,📣 សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅ ធនាគារ Shinhan Bank សាខាបឹងកេងកង ដែលមានទីតាំងស្ថិតនៅផ្លូវ៣១០ កែង ផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ⏰ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២១។
🔥 មូលហេតុ៖ មានអ្នកជំងឺ កូវីដ-១៩ (COVID-19) គឺជាបុគ្គលិកធ្វើការ នៅទីតាំងខាងលើនេះ ខាងផ្នែកកាន់ប្លង់។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩,ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, 🙏 សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕
ដោយ ៖ សិលា