ភ្នំពេញ : លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី៤ ខែកញ្ញានេះ បានសាទរចំពោះការចុះអនុស្សារណៈនៃការយោគយល់គ្នា ឬ MOU ដើម្បីបង្កើតរួមគ្នានូវមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ រវាងកម្ពុជានិងចិន។ តាមរយៈបណ្តាញសង្គមផ្លូវការ លោក ... Read More »
ថ្ងៃនេះ ! តាមបណ្ដាខេត្ត និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គរនិងខ្យល់កន្ត្រាក់គ្របដណ្តប់ លើផ្ទៃដី៤០%
ភ្នំពេញ : បើយោងតាមព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាស នៃការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ នៅថ្ងៃនេះ ! តាមបណ្ដាខេត្ត និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គរនិងខ្យល់កន្ត្រាក់គ្របដណ្តប់ ... Read More »
កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចេញ ដំណឹងបដិសេធ!
ភ្នំពេញ ៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថា៖ មានជនខិលខូចបានបង្កើតគណនី TikTok ក្លែងក្លាយ ដែលមានឈ្មោះ ( RathSreang ) ដោយបានយកឈ្មោះ និងរូបភាពរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ... Read More »
បទវិភាគ៖ថែរក្សាសន្តិភាព រួមគ្នាត្រួសត្រាយអនាគត
អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី ៣ ខែកញ្ញា ពិធី រំលឹក ខួប ទី ៨០ នៃ ថ្ងៃ ជ័យ ជម្នះនៃសង្គ្រាមប្រជាជនចិន ប្រឆាំង ... Read More »
អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ រាជរដ្ឋាភិបាលកំពុងខិតខំតាមគ្រប់មធ្យោបាយក្នុងការដោះស្រាយករណីដែលបានកើតឡើងនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ
ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានខិតខំការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដីយ៉ាងប្តូរផ្តាច់តាមគ្រប់មធ្យោបាយ។ ... Read More »
ជនជាតិវៀតណាមម្នាក់ត្រូវសមត្ថកិច្ចស្រុកកៀនស្វាយឃាត់ខ្លួនខណៈកំពុងជួញដូរគ្រឿងញៀន
ខេត្តកណ្ដាល៖ បុរសជនជាតិវៀតណាមម្នាក់ត្រូវកម្លាំងនគរបាលស្រុកកៀនស្វាយឃាត់ខ្លួន បន្ទាប់ពីធ្វើ សកម្មភាពជួញដូរគ្រឿងញៀនយ៉ាងសកម្មនៅចំណុចលក់មាន់បំពងមួយកន្លែង។ សមត្ថកិច្ចបានរឹបអូសបានម្សៅក្រាមសង្ស័យជាគ្រឿងញៀនចំនួន ៧កញ្ចប់តូច។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៣ ខែកញ្ញា ២០២៥ វេលាម៉ោង ១៨និង៣០នាទីនៅភូមិដីឥដ្ឋកោះ ៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ។ លោកវរសេនីយ៍ឯក ... Read More »
លោក ម៉ែន គុង អភិបាលរងនៃគណៈអភិបាលខេត្ត បានសហការជាមួយអភិបាលស្រុក ឃុំកំភុន និងឃុំស្រែគរ នៃស្រុកសេសាន ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង
ខេត្តស្ទឹងត្រែង ៖ លោក ម៉ែន គុង អភិបាលរងនៃគណៈអភិបាលខេត្ត នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ បានសហការជាមួយអភិបាលស្រុក ឃុំកំភុន និងឃុំស្រែគរ នៃស្រុកសេសាន ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ក្នុងនោះ៖ ... Read More »
លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖ ១- ផ្ទៃក្នុងកម្ពុជារឹងមាំជាធម្មតា ... Read More »
លោកអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យការត្រៀមលក្ខណៈរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
ភ្នំពេញ៖ នៅពេលប្រជាជនកម្ពុជា និងមជ្ឈដ្ឋានអន្តរជាតិ កំពុងតាមដាន និងទន្ទឹងរង់ចាំការមកដល់ថ្ងៃបើកដំណើរការជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥នេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យការត្រៀមលក្ខណៈអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីអន្តោប្រវេសន៍ ... Read More »
Jadon Sancho ទម្លាយភាពហេតុផលមកចូលរួមជាមួយ Aston Villa ក្នុងលក្ខខ័ណ្ឌខ្ចីជើងពេញមួយរដូវកាល
កីឡាករអង់គ្លេស Jadon Sancho បានចេញមុខមកនិយាយជាលើកដំបូងចាប់តាំងពីបញ្ចប់ភាពលំបាករបស់គាត់ក្នុងនាមជាក្រុម Man United ដោយបានចូលរួមជាមួយក្លឹប Aston Villa ក្នុងលក្ខខណ្ឌខ្ចីជើង។ ខ្សែបម្រើស្លាបរូបនេះបានស្ថិតក្នុងចចំណោមក្រុមរបស់កីឡាករដែលហ្វឹកហាត់ដោយឡែកពីគ្នានៅទឹកដី Old Trafford បន្ទាប់ពីត្រូវបានគេចាត់ទុកថាលើសពីតម្រូវការក្រោមការដឹកនាំ លោក ... Read More »
លោក ប៉ែន បូណា៖ ករណីភូមិជោគជ័យ និងភូមិព្រៃចាន់ រាជរដ្ឋាភិបាលធ្វើការយ៉ាងសកម្ម ដោយប្រើយន្តការគ្រប់លំដាប់ថ្នាក់
ភ្នំពេញ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ករណីបានកើតឡើងនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលភាគីថៃបានធ្វើសកម្មភាពជាឯកតោភាគីរហូតមកដល់សព្វថ្ងៃនេះ គឺប្រមុខរាជរដ្ឋាភិបាលបានធ្វើការយ៉ាងសកម្ម ដោយប្រើយន្តការគ្រប់លំដាប់ថ្នាក់ដែលមានជាធរមាន។ ការលើកឡើងរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលនេះ ... Read More »
លោក ឃួង ស្រេង៖ រដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពបានល្អប្រសើរ
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ អាជ្ញាធររាជធានីភ្នំពេញ បានរក្សានូវសន្តិសុខ សុវត្ថិភាព យ៉ាងល្អប្រសើរ ដោយមិនធ្វើឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភឡើយ បើទោះបីមានសង្គ្រាមឈ្លានពានប៉ះទង្គិចគ្នាដោយអាវុធ នៅតាមព្រំដែន ដែលបង្កឡើងដោយទាហានថៃរំលោភមកលើបូរណភាពទឹកដីកម្ពុជាក្ដី ខ្ញុំសុំឱ្យមន្ត្រីខណ្ឌសង្កាត់មន្ទីរទាំងអស់សូមជឿជាក់លើការដឹក ... Read More »
៦ខែដើមឆ្នាំ មន្រ្តីទទួលពាក្យសុំកែទិន្នន័យ និងមោឃភាព បញ្ជីអត្រានុកូលដ្ឋានជិត ២ម៉ឺនច្បាប់ ខណៈចុងឆ្នាំនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងដំណើរការសេវាឌីជីថល
ភ្នំពេញ ៖ ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានទទួលពាក្យស្នើសុំកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋានពីរដ្ឋបាលក្រុង ស្រុក ខណ្ឌ តាមរយៈរដ្ឋបាលរាជធានី ខេត្ត និងការមកស្នើផ្ទាល់នៅអគ្គនាយកដ្ឋាន បានសរុប១៩.៦៥៨ច្បាប់។ ក្នុងនោះ ... Read More »
Update ៖ សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ លោក Daouda Bitie ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សាធារណរដ្ឋប្រជាមានិតបួគីណាហ្វាសូ ប្រចាំកម្ពុជា ចូលជួបនិងប្រគល់សារតាំង
ភ្នំពេញ ៖ នៅវិមានព្រឹទ្ធសភា ព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន ... Read More »
ផ្តុំគ្នាផឹកស៊ីប៉ះចំស្រាកាច ក្លែមពាក្យសំដីឌឺដង វាយនិងកាប់គ្នាប្រាវរបួសធ្ងន់ម្នាក់,បញ្ជូនទៅតុលាការម្នាក់
ខេត្តបាត់ដំបង÷នៅថ្ងៃទី០៤ ខែ កញ្ញា ឆ្នាំ២០២៥នេះនគរបាលស្រុកបាណន់ ដឹកនាំដោយលោកវរសេនីយ៍ទោ ហេង បារាំង អធិការ បានបញ្ជូនជនសង័្សយជាអ្នក ក្លាហានម្នាក់ យកទៅអនុវត្តច្បាប់នៅតុលាការ បន្ទាប់ពីអ្នកក្លាហានរូបនេះ ប្រព្រឹត្តិហិង្សាដោយចេតនាប្រើកាប់បិតកាប់ ទៅលើគូរទំនាស់កាលពីថ្ងៃទី០៣ ខែកញ្ញា ... Read More »
ក្រសួងសុខាភិបាលកម្ពុជា រកឃើញឡេលាបខ្លួន និងឡេលាបមុខរបស់ Loveriya ចំនួន២មុខ មានផ្ទុកបារតលើសស្តង់ដារ អាចបង្កជាមហារីកស្បែក និងប៉ះពាល់ប្រព័ន្ធប្រសាទ !
ភ្នំពេញ៖ ក្រសួងសុខាភិបាល សូមជម្រាបជូនដល់សាធារណជនទាំងអស់មេត្តាជ្រាបថា នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានសហការជាមួយក្រុមការងារមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត កណ្តាល និងអាជ្ញាធរពាក់ព័ន្ធ បានចុះអនុវត្តច្បាប់នៅគេហដ្ឋានរបស់លោកស្រី ឆេង ស្រីរ័ត្ន ម្ចាស់គ្រឹះស្ថាន ... Read More »
អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ រាជរដ្ឋាភិបាល បានខិតខំការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដីយ៉ាងប្តូរផ្តាច់បំផុតតាមគ្រប់មធ្យោបាយ
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការ ដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដីយ៉ាងប្តូរផ្តាច់បំផុតតាមគ្រប់មធ្យោបាយ។ ចំពោះករណីដែលបានកើតឡើងនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ... Read More »
លោក Xi Jinping ប្រធាន គណៈកម្មាធិការ យោធាមជ្ឈិមចិន ចុះហត្ថលេខាលើ បទបញ្ជាស្តីពី ការ សរសើរ លើកទឹកចិត្ត ចំពោះ កងទ័ព ទាំងអស់ ដែល ចូលរួម ការត្រួតពលក្នុង ពិធីរំលឹកខួបទី ៨០ នៃថ្ងៃជ័យជម្នះ នៃសង្គ្រាម ប្រជាជនចិន ប្រឆាំងនឹង ការឈ្លានពាន របស់ជប៉ុន និងសង្គ្រាម ពិភពលោក ប្រឆាំងនឹង ហ្វាស៊ីស
អន្តរជាតិ ៖ កាលពីថ្ងៃ ទី៣ខែកញ្ញា លោក Xi Jinping ប្រធាន គណៈកម្មាធិការ យោធាមជ្ឈិមចិន បាន ចុះហត្ថលេខា លើបទបញ្ជា ស្តីពី ការសរសើរ ... Read More »
នាយកដ្ឋានអត្តសញ្ញាណកម្ម បង្ហាញអំពីការផ្លាស់ប្តូរទីលំនៅ ការចុះបញ្ជីស្នាក់នៅ ទីកន្លែងទំនាក់ទំនង និងឯកសារដែលត្រូវមាន
ភ្នំពេញ៖ យោងតាមប្រភពព័ត៌មានពីនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥នេះ បានបង្ហាញអំពីការផ្លាស់ប្តូរទីលំនៅ ការចុះបញ្ជីស្នាក់នៅ ទីកន្លែងទំនាក់ទំនង និងឯកសារដែលត្រូវមាន ដូចខាងក្រោម៖ *ក-ការផ្លាស់ទីលំនៅចេញ ប្រជាពលរដ្ឋដែលជាមេគ្រួសារ ឬសាមីខ្លួនត្រូវអញ្ជើញទៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ... Read More »
ក្រុមហ៊ុនទេសចរណ៍រៀតណាម ប្តេជ្ញាបន្ត និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍តាមរយៈការនាំភ្ញៀវទេសចរពីវៀតណាមមកកម្ពុជាបន្ថែម
ទីក្រុងហូជីមិញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Pham Hoang Hung តំណាងក្រុមហ៊ុន Vietravel និងទទួលបន្ទុកផ្នែកអភិវឌ្ឍអាជីវកម្ម និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ... Read More »
សពជនជាតិនីហ្សេរីយ៉ា ៥នាក់ ដែលស្លាប់ដោយជំងឺផ្សេងៗ ត្រូវបានយកមកបញ្ចុះរួមគ្នានៅស្រុកស្អាង
ខេត្តកណ្ដាល៖ សពជនជាតិនីហ្សេរីយ៉ាចំនួន៥នាក់ដែលបានស្លាប់ដោយជំងឺផ្សេងៗ និងត្រូវបានតម្កល់ទុកនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ អស់រយៈពេលជាច្រើនឆ្នាំ ត្រូវបានយកមកបញ្ចុះរួមគ្នានៅទីតាំងដីឡូត៍កុងស៊ីមួយកន្លែង។ ហេតុការណ៍បញ្ចុះសពបានកើតឡើងនៅថ្ងៃ ទី៣ ខែកញ្ញា ២០២៥ វេលាម៉ោង ១០និង២០នាទី នៅភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។ ... Read More »
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានចូលរួមទទួលទានអាហារការងារពេលព្រឹកជាមួយតំណាងក្រុមហ៊ុន Toyota Tsusho Corporation ដែលបណ្តាក់ទុកវិនិយោគដំណើរការរោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយ៉ូតានៅកម្ពុជា
អូសាកា, ជប៉ុន ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងអូសាកា លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចូលរួមទទួលទានអាហារការងារពេលព្រឹកជាមួយតំណាងក្រុមហ៊ុន Toyota Tsusho ... Read More »
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដឹកនាំគណ:ប្រតិភូដែលមានសិទ្ធិមនុស្សនៃប្រទេសឡាវចុះដោយផ្ទាល់ទៅដល់ទីកន្លែងដែលទ័ពថៃទន្រ្ទានយកដីផ្ទះរបស់ប្រជាជន១២គ្រួសារនៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់
ខេត្តបន្ទាយមានជ័យ ៖ លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ បានបង្ហោះលើផេកផ្លូវលោកថា ៖ ថ្ងៃទី ០៣/ ... Read More »
ប៉ុនប៉ងចាប់ប្អូនថ្លៃស្រីអាយុ១៤ឆ្នាំរំលោភមិនបានសម្រេច ម្តាយក្មេកប្តឹងនគរបាលឃាត់ខ្លួន
ខេត្តកំពង់ស្ពឺ៖ បុរសជាបងថ្លៃម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកឱរ៉ាល់ឃាត់ខ្លួន ខណៈដែលប្រពន្ធនិងម្តាយក្មេកមិននៅផ្ទះ ពេលនោះបងថ្លៃប៉ុនប៉ងចាប់ប្អូនថ្លៃស្រីអាយុ១៤ឆ្នាំរំលោភប៉ុន្តែមិនបានសម្រេច ដោយនាងរត់គេចខ្លួនទៅផ្ទះជីដូនទាន់ពេលវេលា។ ការឃាត់ខ្លួនបុរសជាបងថ្លៃល្មោភកាមប៉ុនប៉ងចាប់ រំលោភប្អូនថ្លៃ បានកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចភូមិអន្លង់សង្កែ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ សមត្ថកិច្ចខេត្តកំពង់ស្ពឺបានឱ្យដឹងថា ... Read More »
ពលរដ្ឋខ្មែរប្រុស ស្រី២៨នាក់ចាញ់បោកមេខ្យបម្រុងឆ្លងដែនត្រូវសមត្ថកិច្ចឃាត់ខ្លួន
ខេត្តបន្ទាយមានជ័យៈពលករប្រុសស្រី ចំនួន២៨នាក់ ចាញ់បោកមេខ្យល់បម្រុងឆ្លងដែនខុសច្បាប់ត្រូវកម្លាំងនគរបាលការពារព្រំដែនគោក៨១៥ឃាត់ខ្លួននៅវេលាម៉ោង០១:៥០នាទីយប់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ ។ អនុវត្តន៍សមយ្ថកិច្ចបន្តថាៈតាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់ លោកវរសេនីយ៍ឯក សួង សៅ ... Read More »
នគរបាលខណ្ឌទួលគោកឃាត់ខ្លួនជនសង្ស័យ៤នាក់បានហើយ ដែលវាយគ្នានៅតាមផ្លូវសាធារណៈនៅពេលមេឃភ្លៀង ក្នុងសង្កាត់បឹងកក់២!
ភ្នំពេញ ៖ អនុវត្តតាមបទបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ឯក ជូន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល២១:០០នាទី កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០៤នាក់ជាបន្តបន្ទាប់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ប្រើមួកការពារសុវត្ថិភាពនិងប្រើដៃ, ជើងវាយនិងធាក់លើជនរងគ្រោះ០២នាក់បណ្ដាលឲ្យរងរបួសក្បាលនិងដងខ្លួន) ... Read More »
នៅថ្ងៃនេះ ! តាមបណ្តាខេត្ត និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ នឹងខ្យល់កន្ត្រាក់គ្រប ដណ្តប់លើផ្ទៃដី៤៥%
ភ្នំពេញ : បើយោងតាមព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាស នៃការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ នៅថ្ងៃនេះ ! តាមបណ្តាខេត្ត និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ នឹងខ្យល់កន្ត្រាក់គ្រប ... Read More »
លោក ឃួង ស្រេង ស្នើឱ្យសមាជិកបក្សប្រជាជនសង្កាត់ស្រះចក ខណ្ឌដូនពេញ ត្រូវបន្ដចុះជួបគ្រួសារមានជីវភាពខ្វះខាតត្រូវជួយគាត់ភ្លាម
ភ្នំពេញ៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មា ធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានស្នើឱ្យសមាជិកបក្សប្រជាជនសង្កាត់ស្រះចក ខណ្ឌដូនពេញ ត្រូវបន្ដចុះជួបជាមួយគ្រួសារណាដែលមានជីវភាពខ្វះខាតត្រូវជួយពួកគាត់ភ្លាម ដោយមិនត្រូវទុក្ខពួកគាតចោល ស្លាប់ដោយដាច់បាយនោះទេ ។ ប្រជាពលរដ្ឋភ្នំពេញរស់នៅ របៀបស៊ីវីល័យហើយ ... Read More »
CDC ៖គម្រោងវិនិយោគចំនួន៥១ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៦០៨លានដុល្លារអាម៉េរិក ត្រូវបានចុះបញ្ជីដោយគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែសីហា ឆ្នាំ២០២៥
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានឱ្យដឹងថា ក្នុងខែសីហា ឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេច ចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន៥១គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ៦០៨លានដុល្លារ អាម៉េរិក និងអាចបង្កើតការងារបានប្រមាណ២៧ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣៥គម្រោង និងគម្រោង ... Read More »
ការចងចាំពីប្រវត្តិសាស្ត្រជាធាតុចូលសំខាន់សម្រាប់ការថែរក្សាសន្តិភាព
ប្រទេសចិន ៖ នៅថ្ងៃទី ៣ ខែកញ្ញាជារៀងរាល់ឆ្នាំ ប្រទេសចិននឹងរៀបចំពិធីរំលឹកខួបថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស ដើម្បីបង្ហាញពីឆន្ទៈនៃការចងចាំពីប្រវត្តិសាស្ត្រនៃការតស៊ូប្រយុទ្ធនិងការពលីជីវិតយ៉ាងអង់អាចក្លាហានរបស់ប្រជាជនចិនដើម្បីបុព្វហេតុសន្តិភាពរបស់មនុស្សជាតិ ។ ដោយឡែកនៅក្នុងឆ្នាំនេះ ពិធីរំលឹកខួបទី ៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីសដ៏ឱឡារិកអមដោយពិធីត្រួតពលនិងព្យុហយាត្រាដ៏ធំនឹងប្រព្រឹត្តទៅនៅទីក្រុងប៉េកាំង ដែលមានការចូលរួមពីសំណាក់ប្រមុខរដ្ឋ-រដ្ឋាភិបាលនៃប្រទេសចំនួន ២៦ និងមេដឹកនាំនៃអង្គការអន្តរជាតិនានា ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច