ព័ត៌មានទាន់ហេតុការណ៍៖
'

ការចរចារវាងសហរដ្ឋអាមេរិក និងជប៉ុន៖ ការសាកល្បងដំបូងនៃយុទ្ធសាស្ត្ររបស់លោក Trump

សហរដ្ឋអាមេរិកនិងជប៉ុនកំពុងខិតទៅជិតកិច្ចព្រមព្រៀងពាណិជ្ជកម្មបណ្តោះអាសន្ន ប៉ុន្តែបញ្ហាបន្លាចនៅតែមាន។ វាទំនងជាថាប្រទេសទាំងពីរនឹងមិនអាចឈានដល់កិច្ចព្រមព្រៀងចុងក្រោយមួយ។ ទូរទស្សន៍ជប៉ុន NHK នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ ២០២៥ បានផ្សាយថា អ្នកចរចាពន្ធគយរបស់ជប៉ុន លោក Ryosei Akazawa ... Read More »

បណ្តេញជនជាតិវៀតណាម២០នាក់ ចេញពីកម្ពុជា ករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់,ករណីចាប់ ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់

ភ្នំពេញ៖ តាមការប្រកាសរបស់អគ្គនាយកដ្ឋានបន្តោប្រវេសន៍បានឲ្យដឹងថា កម្ពុជាធ្វើការបណ្តេញជនជាតិវៀតណាម ចំនួន២០នាក់ ចេញពីកម្ពុជា ករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ ករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ ករណីឆបោកមានស្ថានទម្ងន់ទោសគ្មានលិខិតឆ្លងដែន ។ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ឯក សុខ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវចុះរៀបចំតុបតែងលម្អទង់ជាតិ ទង់សាស នា ទង់ព្រះមហាក្សត្រ ក្នុងថ្ងៃបុណ្យវិសាខបូជានៅមូលដ្ឋានខ្លួន

     ភ្នំពេញ៖  រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំ ឱ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវចុះរៀបចំតុបតែងលម្អទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ ក្នុងថ្ងៃបុណ្យវិសាខបូជានៅមូលដ្ឋានខ្លួន ឱ្យបានល្អ ស្អាត និងបរិស្ថាន ប្រកបដោយសោភណ្ឌភាពក្នុងឱកាសបុណ្យវិសាខបូជា ១១-១២ឧសភា ... Read More »

អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in ត្រូវបានចោទប្រកាន់

រដ្ឋអាជ្ញាកូរ៉េខាងត្បូងបានចោទប្រកាន់អតីតប្រធានាធិបតី Moon Jae-in ដែលចាកចេញពីតំណែងក្នុងឆ្នាំ 2022 ពីបទស៊ីសំណូក។ ការិយាល័យរដ្ឋអាជ្ញាស្រុក Jeonju ក្នុងប្រទេសកូរ៉េខាងត្បូងបានប្រកាសនៅ ថ្ងៃទី 24 ខែមេសាថា ខ្លួនបានសម្រេចចិត្តចោទប្រកាន់អតីតប្រធានាធិបតី Moon Jae-in ... Read More »

កម្ពុជា និងថៃ បានសន្យាលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រ

ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ និងស្វាមី លោក ភីដក ... Read More »

ទំនាក់ទំនងការទូតឥណ្ឌា-ប៉ាគីស្ថានកាន់តែតានតឹងក្រោយការវាយប្រហារនៅកាស្មៀរ

ការវាយប្រហារ បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ 26 នាក់បានស្លាប់គឺជាឧប្បត្តិហេតុមួយនៃអំពើហិង្សាធំបំផុតចាប់តាំងពីមាត្រា 370 ដែលផ្តល់ស្វ័យភាពពិសេសដល់ Jammu និង Kashmir ត្រូវបានដកហូតនៅឆ្នាំ 2019 ។ ឥណ្ឌាបានដាក់ទណ្ឌកម្មការទូតជាបន្តបន្ទាប់លើប៉ាគីស្ថានជុំវិញការចោទប្រកាន់ថាខ្លួនគាំទ្រអំពើភេរវកម្មបន្ទាប់ពីមានការវាយប្រហារលើរមណីយដ្ឋានមួយនៅ Jammu និង ... Read More »

រាជធានីភ្នំពេញ របស់ព្រះរាជាណាចក្រកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោក ឈ្មោះថា ជាទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រី

     ភ្នំពេញ៖ រាជធានីភ្នំពេញ របស់ ព្រះរាជាណាចក្រកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោក ឈ្មោះថា ជាទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រី។ នេះបើតាមការផ្សាយដោយ VISA2FLY ដកស្រង់ដោយ SEA Infographics ... Read More »

ក្មេងប្រុសម្នាក់ស្លាប់និងម្នាក់ទៀតរងរបួស ភ័យនឹងគេដេញវាយពីក្រោយបើកម៉ូតូលឿនទៅបុកគោយន្តកន្ត្រៃ

ខេត្តបន្ទាយមានជ័យ៖ ក្មេងប្រុសម្នាក់រងរបួសធ្ងន់ក្រោយមកបានស្លាប់ពេលបញ្ជូនទៅសង្រ្គោះនៅមណ្ឌលសុខភាពទ្រាសនិងម្នាក់ទៀតរងរបួសស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកគោយន្តកន្ត្រៃ កើតឡើងនៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ នៅលើផ្លូវជាតិលេខ៥៦A មុខផ្ទះឈ្មោះធុង ស្ថិតក្នុងភូមិទ្រាស ឃុំទ្រាស ស្រុកស្វាយចេក  ។ នគរបាលស្រុកស្វាយចេកបានឲ្យដឹងថាៈនៅមុនពេលកើតហេតុមានក្មេងប្រុស២នាក់ ម្នាក់ឈ្មោះ លួយ ... Read More »

ការរៀបចំ និងការប្រព្រឹត្តទៅរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានចេញជាសមិទ្ធផល និងជាផ្លែផ្កានៃការវិភាគមុខងារ និងរចនាសម្ព័ន្ធមុនគេបង្អស់ជាមួយក្រសួងមុខងារសាធារណៈ តាមរយៈ ២ដំណាក់កាល

ភ្នំពេញ៖ ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ក្រសួងមុខងារសាធារណៈ និងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សហការរៀបចំសិក្ខាសាលាស្តីពី«ការ ពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដោយមានវត្តមានអញ្ជើញចូលរួមដោយ លោកឡាំ ... Read More »

រដ្ឋចំនួន ១២ របស់សហរដ្ឋអាមេរិកប្តឹងលោកប្រធានាធិបតី Trump ជុំវិញការយកពន្ធ

សម្ព័ន្ធនៃរដ្ឋចំនួន 12 របស់សហរដ្ឋអាមេរិកបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងរដ្ឋបាល Trump ដោយលើកហេតុផលថា ប្រធានាធិបតីអាចដាក់ពន្ធទៅវិញទៅមកបានលុះត្រាតែសភាអនុម័ត។ អគ្គមេធាវីរដ្ឋអារីហ្សូណា Kris Mayes បាននិយាយកាលពីថ្ងៃទី 23 ខែមេសាថា “ផែនការពន្ធរបស់ប្រធានាធិបតី Donald Trump ... Read More »

ជនសង្ស័យតៃកុងតាក់ស៊ីម្នាក់ដឹកពលករលាក់ទុកបម្រុងឆ្លងដែនត្រូវអាវុធហត្ថឃាត់ខ្លួនបញ្ជូនទៅតុលាការ

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃព្រហស្បត្តិ ទី២៤ ខែមេសា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី។ សមត្ថកិច្ចបញ្ជាក៎ថា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានរថយន្ដតាក់ស៊ីបានដឹកពលករទៅលាក់ទុកនៅព្រៃចម្ការមួយកន្លែង ទើបកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ដឹកនាំដោយលោក ... Read More »

រឿង៖ ជីវិតក្រោមពពកខ្មៅ (តចប់)

រឿងរ៉ាវរបស់ក្រុមគ្រួសារយាយណែម នៅក្នុងរបបខ្មែរក្រហម ÷    ក្រុមគ្រួសាររបស់យាយណែមត្រូវបានខ្មែរក្រហមសម្លាប់ចោលស្ទើរតែទាំងអស់។ ព្រឹត្តិការណ៍ទាំងអស់នេះធ្វើឲ្យគាត់នៅចងចាំនិងដក់ជាប់ក្នុងជីវិតគាត់ជានិច្ច។ យាយណែម បានក្លាយទៅជាស្ត្រីមេម៉ាយនៅអាយុ២០ឆ្នាំ ហើយត្រូវរ៉ាប់រងចិញ្ចឹមកូនចំនួន ៤ នាក់។ឪពុករបស់យាយណែម គឺជាដង្ខៅក្របី និងអ្នកលក់ឈើ។ ឯប្ដីរបស់យាយណែម គឺជាគ្រូពេទ្យ។ ... Read More »

ស្វែងយល់ អំពី បច្ចេកទេសទំនើប Port-a-Caths សម្រួលការចាក់ថ្នាំគីមី ព្យាបាលជំងឺមហារីក!

ភ្នំពេញ ៖ ជាការអភិវឌ្ឍន៍បន្ថែមទៀតរបស់មន្ទីរពេទ្យកាល់ម៉ែត នូវឧបករណ៍ ក៏ដូចជាបច្ចេកទេសទំនើប ដើម្បីសម្រួលដល់ការព្យាបាល និងផាសុកភាពជូនដល់អ្នកជំងឺ។ Port-a-Caths: គឺជាឧបករណ៍ដែលជាធម្មតាត្រូវបានគេដាក់នៅក្រោមស្បែកផ្នែកខាងស្តាំនៃទ្រូង ភ្ជាប់ទៅនឹងបំពង់កាតេទែរ (Catheter) ដែលបញ្ចូលទៅក្នុងសរសៃឈាមវ៉ែនធំមួយនៅផ្នែកខាងស្តាំនៃបេះដូង ដែលគេហៅថា វ៉ែណា កាវ៉ា ... Read More »

រាជរដ្ឋាភិបាលកម្ពុជា ៖ “រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាពនិងភាពធន់”

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ជម្រុញឱ្យមានការ   “រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាពនិងភាពធន់”។ នេះបើយោងតាម សារាចរ ស្តីពី ការរៀបចំខួបអនុស្សាវរីយ៍លើកទី១៣៩ ... Read More »

ក្រុមហ៊ុន Apple រងពិន័យ 570 លានដុល្លារខណៈ Meta ត្រូវពិន័យ 228 លានដុល្លារចំពោះការបំពានច្បាប់ឌីជីថល

សហភាពអ៊ឺរ៉ុបបានបញ្ជាឱ្យក្រុមហ៊ុនផលិតទូរស័ព្ទ Apple និង Meta ក្រុមហ៊ុនមេធំរបស់Facebook បង់ប្រាក់រួមគ្នាចំនួន 700 លានអឺរ៉ូ (599 លានផោន) នៅក្នុងការផាកពិន័យដំបូងដែលខ្លួនបានចេញក្រោមច្បាប់ដែលមានបំណងទប់ស្កាត់អំណាចនៃក្រុមហ៊ុនបច្ចេកវិទ្យាធំៗ។ ក្រុមហ៊ុន Apple ត្រូវបានពិន័យជាប្រាក់ចំនួន 500 ... Read More »

បើកសិក្ខាសាលាថ្នាក់តំបន់ស្តីពីការផ្លាស់ប្ដូរទស្សនកិច្ចយុវជនអាស៊ាន-ចិន លើកទី៣ ក្រោមមូលបទ “ការជំរុញតួនាទីរបស់យុវជនក្នុងការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍”

ខេត្តសៀមរាប ៖ លោក គង់ ភោគ រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្រ្តីអាស៊ានរបស់កម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ស្តីពីការផ្លាស់ប្ដូរទស្សនកិច្ចយុវជនអាស៊ាន-ចិន លើកទី៣  ក្រោមមូលបទ “ការជំរុញតួនាទីរបស់យុវជនក្នុងការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន ... Read More »

ចិនបញ្ជូនយន្តហោះ Boeing ត្រឡប់ទៅអាមេរិកវិញព្រោះសង្រ្គាមពន្ធ

ថៅកែក្រុមហ៊ុនផលិតយន្តហោះ Boeing បាននិយាយថា ប្រទេសចិនបានបញ្ជូនយន្តហោះដែលខ្លួនបញ្ជាពីសហរដ្ឋអាមេរិកត្រឡប់មកវិញនៅក្នុងការសងសឹកចុងក្រោយរបស់ខ្លួនជុំវិញពន្ធរបស់លោក Trump ។  លោក Kelly Ortberg បាននិយាយថា យន្តហោះពីរគ្រឿងត្រូវបានប្រគល់មកវិញរួចហើយ ហើយមួយទៀតនឹងមកតាមក្រោយ បន្ទាប់ពីភាពតានតឹងពាណិជ្ជកម្មរវាងប្រទេសទាំងពីរកើនឡើង។  នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Boeing ... Read More »

លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarm Shinawatra) នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ និងស្វាមី ព្រមទាំងគណៈប្រតិភូ អញ្ជើញមាតុភូមិនិវត្ត

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarm Shinawatra) នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ និងស្វាមី ព្រមទាំងគណៈប្រតិភូ អញ្ជើញមាតុភូមិនិវត្ត ... Read More »

ផឹកស្រាស្រវឹងប៉ុនប៉ងចាប់នារីម្នាក់រំលោភ ម្តាយនាងទៅទាន់ប្តឹងនគរបាលឃាត់ខ្លួន

ខេត្តកំពង់ស្ពឺ៖ បុរសវ័យចំណាស់ម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកឱរ៉ាល់ឃាត់ខ្លួនបានភ្លាមៗតាមបណ្តឹងម្តាយរបស់នារីរងគ្រោះ ខណៈដែលបុរសវ័យចំណាស់រូបនោះផឹកស្រាស្រវឹងហើយចូលទៅក្នុងផ្ទះនារីរងគ្រោះប៉ុនប៉ងរំលោភសេពសន្ថវ: ហើយម្តាយនារីរងគ្រោះចូលទៅទាន់ហើយស្រែក។ ហេតុការណ៍ឃាត់ខ្លួនបុរសវ័យចំណាស់ប៉ុនប៉ងរំលោភនារីខាងលើបានកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី ២៣ ខែមេសាឆ្នាំ២០២៥ នៅចំណុចក្នុងផ្ទះនារីរងគ្រោះស្ថិតនៅក្នុងភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តំពង់ស្ពឺ ។ នគរបាលស្រុកឱរ៉ាល់បានឱ្យដឹងថា បុរសវ័យចំណាស់ដែលឃាត់បានមានឈ្មោះ ខៀវ ... Read More »

អ៊ីរ៉ង់ថ្កោលទោសចំពោះការដាក់ទណ្ឌកម្មថ្មីរបស់អាមេរិក៖ ខ្វះភាពស្មោះត្រង់ សម្រាប់ការចរចា

អន្តរជាតិ ៖ នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី២៣ខែមេសាឆ្នាំ២០២៥ លោកEsmaeil ... Read More »

ការនាំចេញរបស់ថៃកើនឡើង 17.8% ក្នុងខែមីនា ដល់កម្រិតខ្ពស់រយៈពេល 3 ឆ្នាំ

ក្រសួងពាណិជ្ជកម្មបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការនាំចេញរបស់ប្រទេសថៃបានកើនឡើងក្នុងរយៈពេលប្រាំបួនខែជាប់គ្នាក្នុងខែមីនា ហើយលើសពីការរំពឹងទុក ដោយឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល 3 ឆ្នាំ បើទោះបីជាពន្ធដ៏តឹងរឹងរបស់សហរដ្ឋអាមេរិកនៅតែជាក្តីបារម្ភក៏ដោយ។ ការនាំចេញដែលជាកត្តាជំរុញដ៏សំខាន់របស់ថៃដែលមានសេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍បានកើនឡើង 17.8 ភាគរយនៅក្នុងខែមីនាធៀបនឹងឆ្នាំមុន លើសពីការព្យាករណ៍កើនឡើង 13.5 ភាគរយនៅក្នុងការស្ទង់មតិរបស់ Reuters និងលើសការកើនឡើង ... Read More »

លោករដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជាអធិបតីភាព បើកវេទិកាទស្សនវិស័យអាកាសធាតុអាស៊ានលើកទី២៤ (ASEANCOF-24) ក្រោមប្រធានបទ រលកកម្ដៅ និងសុខភាព

ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ... Read More »

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ចេញសេចក្តីជូនព័ត៌មាន ស្ដីពីការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

ភ្នំពេញ​៖​ យោងតាម​សេចក្តីជូនព័ត៌មានរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ នៅថ្ងៃទី​២៤​ ខែមេសា​ ឆ្នាំ​២០២៥នេះ​ បានចេញសេចក្តីជូនព័ត៌មាន ស្ដីពីការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។  អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបញ្ជាក់ដូចខាងក្រោម៖ –  អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ត្រូវផ្តល់ជូនបុគ្គលមានសញ្ជាតិខ្មែរគ្រប់រូប ដែលមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ (រួមទាំងព្រះសង្ឃ ... Read More »

ក្រុមហ៊ុនអាកាសចរណ៍វៀតណាម ចុះកិច្ចព្រមព្រៀងជាមួយធនាគារ Vietcombankទិញយន្តហោះខ្នាតតូចចំនួន50គ្រឿង

ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយធនាគារ Vietcombank សម្រាប់ការផ្តល់មូលនិធិទិញយន្តហោះធុនតូចចំនួន 50 គ្រឿង។  ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការទិញយន្តហោះនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាមសម្រាប់ទសវត្សរ៍ក្រោយ។ ក្រុមហ៊ុនអាកាសចរណ៍វៀតណាមបាននិយាយថា “ការវិនិយោគនេះមានគោលបំណងពង្រីកបណ្តាញផ្លូវខ្លី និងមធ្យមនៅក្នុងទីផ្សារសំខាន់ៗដូចជាអាស៊ីអាគ្នេយ៍ អាស៊ីឦសាន ... Read More »

លោក ឌឹម សុវណ្ណារុំ៖ ឆ្នាំនេះពុំមានការរៀបចំការបោះ ឆ្នោត តែការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះ ឆ្នោតគឺជាឆ្នាំដំបូងនៃការធ្វើបច្ចុប្បន្ន ភាពទិន្នន័យអ្នកចុះឈ្មោះបោះឆ្នោត

ភ្នំពេញ៖ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះ ឆ្នោតតាមឃុំ-សង្កាត់ ឆ្នាំនេះ មា​នរយៈពេលតែ ២៦ថ្ងៃ ប៉ុណ្ណោះ គឺចាប់ ផ្តើម​ពីថ្ងៃទី១ ដល់​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២៥ ។ ... Read More »

រយៈពេល៤ខែដើមឆ្នាំ២០២៥ ករណីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមមានចំនួន១១លើក, ប្រជាពលរដ្ឋចំនួន១៦នាក់រងរបួស,ពិការនិងស្លាប់

ភ្នំពេញ៖ រយៈពេល៤ខែដើមឆ្នាំ២០២៥ ពោលចាប់ពីខែមករា ដល់ខែមេសានេះ មន្រ្តីប្រព័ន្ធព័ត៌មានជនរង គ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា (Cambodia Mine/ERW Victim Information System) ហៅកាត់ថា CMVIS បានចុះប្រមូល ... Read More »

លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រនាយករដ្ឋមន្រ្តីថៃ ចូលគាល់ព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំង

ភ្នំពេញ ៖ នាព្រឹកថ្ងៃ២៤ ខែមេសា ឆ្នាំ២០២៥នេះ អំឡុងទស្សនកិច្ចថ្ងៃទីពីរលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ បានអញ្ជើញចូលគាល់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ... Read More »

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ផ្ញើសារលិខិត អបអរសាទរខួប ៥០ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ របស់សម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ តៅ តឿន

ភ្នំពេញ ៖ សារលិខិតអបអរសាទរ សូមគោរពជូន សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ភៅ តឿន ទៀ បាញ់ សម្តេចពិជ័យសេនា និងលោកជំទាវ ... Read More »

លោកTrump និង លោកZelensky ប៉ះទង្គិចគ្នាជុំវិញតំបន់ Crimea

លោកប្រធានាធិបតី Trump មានការខឹងសម្បាជាខ្លាំងបន្ទាប់ពីលោក Zelensky បានបញ្ជាក់ថា លោកមិនទទួលស្គាល់ការគ្រប់គ្រងរបស់រុស្ស៊ីលើតំបន់ Crimea ដោយនិយាយថា ការអត្ថាធិប្បាយរបស់សមភាគីអ៊ុយក្រែនគឺ “បង្កគ្រោះថ្នាក់” ដល់ដំណើរការសន្តិភាព។ “ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយនៅលើទំព័រមុខនៃ ... Read More »

ប្រមុខការពារជាតិកម្ពុជាស្នើបារាំងបញ្ជូនគ្រូយោធាចារ្យមកបណ្តុះបណ្តាលយោធិនកម្ពុជានៅសាកលវិទ្យាល័យការពារជាតិ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានស្នើដល់ភាគីបារាំងបញ្ជូនគ្រូយោធាចារ្យរបស់ខ្លួនមកធ្វើការបណ្តុះបណ្តាលដល់យោធិនកម្ពុជា នៅវិទ្យាស្ថានសុខាភិបាល សាកលវិទ្យាល័យការពារជាតិ និងសាលាទាហានសកម្មត្មាតពង ខណៈនាយទាហានដែលទទួលបានការបណ្តុះបណ្តាលពីប្រទេសបារាំងគឺសុទ្ធតែមានសារៈសំខាន់។ ក្នុងឱកាសជំនួបពិភាក្សាជាមួយលោក JACQUES PELLET ឯកអគ្គរដ្ឋទូត ... Read More »