កីឡាករJannik Sinner បានឈ្នះពានរង្វាន់ Paris Masters ជាលើកដំបូងដោយផ្តួលកីឡាករ Felix Auger-Aliassimeក្នុងលទ្ធផល 6-4, 7-6 (7/4) កាលពីថ្ងៃអាទិត្យ ខណៈដែលម្ចាស់ជើងឯក Grand Slam បួនសម័យនេះបានដណ្តើមតំណែងចំណាត់ថ្នាក់លេចមួយពិភពលោករបស់គាត់មកវិញ។
កីឡាករវាយកូនបាល់សញ្ជាតិអ៊ីតាលីវ័យ24ឆ្នាំនេះបានឈ្នះចំណាត់ថ្នាក់លេខមួយក្នុងខែមិថុនាឆ្នាំមុន ហើយបានកាន់តំណែងនេះរយៈពេល 65 សប្តាហ៍រហូតដល់គាត់ចាញ់ការប្រកួតដណ្តើមពាន US Open ក្រោមស្នាដៃកីឡាករ Alcaraz ក្នុងខែកញ្ញា។
កីឡាការលំដាប់លេខ 1 ពិភពលោក Carlos Alcaraz របស់ប្រទេសអេស្ប៉ាញ ដែលធ្លាក់ចេញពីការប្រកួតមុននេះ ធ្វើឱ្យ Sinner ត្រលប់មករកភាពខ្លាំងបំផុតនៃកីឡាវាយកូនបាល់បុរស នៅពេលដែលចំណាត់ថ្នាក់ ATP ត្រូវបានធ្វើបច្ចុប្បន្នភាពនៅថ្ងៃចន្ទ។
Sinner បានឈ្នះពានរង្វាន់ចំនួន 5 នៅរដូវកាលនេះ – រួមទាំង Australian Open និង Wimbledon ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច