ព័ត៌មានទាន់ហេតុការណ៍៖
'

សម្តេច ម៉ែន សំអន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូប មិត្តភាពកម្ពុជា-វៀតណាមខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុ ភូមិកម្ពុជា ព្រឹកថ្ងៃអង្គារ ខែមាឃឆ្នាំថោះបញ្ចស័កព.ស. ២៥៦៧ត្រូវនឹងថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០២៤បានអញ្ជើញ ជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការស្តូប មិត្តភាពកម្ពុជា -វៀតណាមខេត្តស្វាយរៀង ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ... Read More »

កិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើករណីភាពមិនប្រក្រតី នៃគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិ នៅចំណុចជើងភ្នំ១៥០០

ខេត្ត​ពោធិ៍សាត់៖ ក្រសួងសាធារណការ​ និងដឹកជញ្ជូន​ នៅព្រឹកថ្ងៃ​ទី​២៧​ ខែកុម្ភៈ​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ លោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីម្សិលមិញនេះ​ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ... Read More »

សម្តេចធិបតី និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មានសុទិដ្ឋិនិយមថា ទំនាក់ទំនងរវាងកម្ពុជា-ម៉ាឡេស៊ី នឹងកាន់តែរឹងមាំ និងអាចឈានដល់កម្រិតទំនាក់ទំនងខ្ពស់បន្ថែមទៀត

ទីក្រុង​គូឡាឡាំពួ​៖​ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបប្រជុំពិភាក្សាការងារទ្វេភាគី ជាមួយ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ... Read More »

តុលាការសម្រេចឃុំខ្លួន ជនជាតិចិន ជាអ្នកបើកបររថយន្ត LAM BORHINI ស្រវឹង បណ្តាលឱ្យបុកស្លាប់អ្នកដ៏ទៃ ជាបណ្តោះអាសន្នហើយ

ភ្នំពេញ ៖ ជនត្រូវចោទ ឈ្មោះ FU ZHONG HUA ភេទប្រុស ដែលបើករថយន្ដ LAMBORGHINI ពណ៌ទឹកក្រូច ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចមុខក្រុមហ៊ុន SDB មហាវិថីសហពន្ធ័រុស្សី ... Read More »

សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ ​ចូលរួមជាអធិបតី ក្នុងពិធីផ្លាស់ប្តូរអនុស្សរណៈយោគយល់គ្នា រវាង ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលម៉ាឡេស៊ី

ទីក្រុង​គូឡាឡាំពួ៖​ សម្ដេច​មហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅព្រឹក​ថ្ងៃអង្គារ ទី២៧ កុម្ភៈ ២០២៤​ បានចូលរួមជាអធិបតី ក្នុងពិធីផ្លាស់ប្តូរអនុស្សរណៈយោគយល់គ្នា រវាង ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលម៉ាឡេស៊ី ស្តីពីកិច្ចសហប្រតិបត្តិការផ្នែកនវានុវត្តន៍ហិរញ្ញវត្ថុ ... Read More »

ករណីឆ្លងកូវីដ-១៩៖​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៧ ខែកុម្ភៈ​ ឆ្នាំ២០២៤នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី២៦ ... Read More »

ក្រសួងកសិកម្ម៖ រយៈពេលជិត២ឆ្នាំ​ មនុស្ស ៣១នាក់ត្រូវបានតុលាការសម្រេចឃុំខ្លួន ករណីបង្រ្កាបបទល្មើសនេសាទ

ភ្នំពេញ៖ បើយោងតាមរបាយការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី២៧ ខែកុម្ភៈ​ ឆ្នាំ២០២៤នេះថា៖​ អាជ្ញាធរបានបង្ក្រាប​បទល្មើស​នេសាទ បានជាច្រើនករណីនៅតាមបណ្តាខេត្ត​ចំនួន៦ ជាប់បឹងទន្លេសាប និងបានបញ្ជូនសំណុំរឿងទៅតុលាការ ៧១ករណី ចេញដីកាកោះ២០នាក់ ​ខណៈអ្នកប្រព្រឹត្តិបទល្មើស ៣១នាក់ ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន ដឹកនាំកិច្ចប្រជុំឆ្លងផែនការការងារហ្វឹកហ្វឺន ឆ្នាំ២០២៤

ភ្នំពេញ៖ ឯកឧត្ដម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈកម្មការហ្វឹកហ្វឺនដើម្បីឆ្លងផែនការហ្វឹកហ្វឺន កងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៤។  កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលប្រជុំអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ៕ ដោយ៖ ... Read More »

នគរបាលស្រុកសង្កែ​ និងស្រុកមោងឫស្សី ឃាត់ខ្លួ​នជនសង្ស័យចំនួន ០២នាក់ ករណីរក្សាទុក​ ចែកចាយ​ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅព្រឹកថ្ងៃ​ទី២៧​ ខែកុម្ភៈ​ ឆ្នាំ​២០២៤នេះថា​ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនខេត្ត និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកសង្កែ​ និងអធិការដ្ឋាននគរបាលស្រុកមោងឫស្សី បានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុក​ ចែកចាយ​ ... Read More »

ពពុះសណ្តែក មានផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក់ (Borax) ចំនួន ៣គីឡូក្រាមត្រូវបានបន្តដកហូតពីទីផ្សារ​

ភ្នំពេញ​៖​ មន្ត្រីសាខា ក.ប.ប. ខេត្តតាកែវ ខេត្តកោះកុង និងរាជធានីភ្នំពេញ បានបន្តសកម្មភាពចុះត្រួតពិនិត្យទីផ្សារដូចភ្លៀងរលឹម ក្នុងគោលបំណងការពារសុខភាព និងផលប្រយោជន៍អ្នកប្រើប្រាស់ ពីអំពើមិនសុចរិតក្នុងធុរកិច្ច។  ជាក់ស្តែង ក្នុងបេសកកម្មនេះ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញនេះ​ ... Read More »

ខ្សែបម្រើ Jack Grealish អាចនឹងត្រឡប់បង្ហាញខ្លួនឲ្យ Man City ឆាប់ៗក្រោយបង្ហាញខ្លួនតែ១៩លើក

គ្រូបង្វឹកក្រុម Manchester City លោក Pep Guardiola និយាយថា Jack Grealish នឹងត្រឡប់ទៅក្រុមចាប់ផ្តើមរបស់គាត់វិញជាទៀងទាត់ នៅពេលដែលកាយសម្បទា និងទម្រង់លេងរបស់គាត់មានភាពប្រសើរឡើង។ ខ្សែបម្រើជម្រើសជាតិអង់គ្លេសវ័យ២៨ឆ្នាំបានចាប់ផ្តើមការប្រកួតចំនួន៤១សម្រាប់ក្រុម Man City ... Read More »

ព្រះរាជជីវប្រវត្តិរូបសង្ខេបរបស់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស

ភ្នំពេញ ៖ យោងតាមផេក ខ្ញុំស្រឡាញ់«ព្តះមហាក្សត្រ នរោត្តម សីហមុនី» បានបញ្ជាក់ថា ៖ ព្រះរាជជីវប្រវត្តិរូបសង្ខេបរបស់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស  បិតានាម៖ ទេព ឈិត មាតានាម៖ ... Read More »

កម្លាំងចុះអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ខណ្ឌទួលគោក ឃាត់រថយន្ត និង PassApp ដែលបំពាក់ភ្លើងហ្វា កែច្នៃខុសលក្ខណៈបច្ចេកទេសចំនួន ០២គ្រឿង

ភ្នំពេញ​៖​ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក នៅយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ចុះអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង​ បានធ្វើការឃាត់រថយន្ត និង ... Read More »

ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានផ្ញើសាររំលែកទុក្ខ ថ្វាយសម្តេចព្រះគណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ចំពោះការយាងចូលព្រះទិវង្គតរបស់ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស

ក្នុងឱកាសដ៏ក្រៀមក្រំនេះ ឯកឧត្តម និងលោកជំទាវ សូមសម្តែងនូវទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ចំពោះព្រះដំណើរអនិច្ចធម្ម សម្តេចព្រះមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ ... Read More »

នៅដើមសប្ដាហ៍ក្រោយ អាមេរិក សង្ឃឹមថាអាចនឹងមានបទឈប់បាញ់ក្នុងតំបន់ហ្កាហ្សា

សារព័ត៌មាន AFP នៅថ្ងៃទី២៧ខែ កុម្ភៈបានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃចន្ទទី២៦ ខែកុម្ភៈបាននិយាយថាលោកផ្ទាល់សង្ឃឹមថានឹងមានបទឈប់បាញ់មួយសម្រាប់តំបន់ហ្កាហ្សា ដែលអាចនឹងចាប់ផ្ដើមនៅដើមសប្ដាហ៍ក្រោយនេះ។ នៅចំពោះមុខវិបត្តិមនុស្សធម៌កាន់តែរាលដាលធ្ងន់ធ្ងរឡើងពីមួយថ្ងៃទៅមួយថ្ងៃក្នុងតំបន់ហ្កាហ្សា អ្នកតំណាងមកពីប្រទេសអេហ្ស៉ីប កាតារ សហរដ្ឋអាមេរិក ... Read More »

កម្ពុជា-សហរដ្ឋអាមេរិក ពិភាក្សាការកែលម្អទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ

ភ្នំពេញ ៖ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ, ឯកឧត្តម Jed Royal ឧបការីរងការពារជាតិសហរដ្ឋអាមេរិក បានលើកឡើងពីការកែលម្អឲ្យមានភាពល្អប្រសើរនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ក្នុងជំនួបនារសៀលថ្ងៃទី២៦ ... Read More »

ឃាត់យានយន្តល្មើស ចំនួន៦០គ្រឿង​ ក្នុង​យុទ្ធនាការ​ត្រួតពិនិត្យជាតិអាល់កុល​ នារាត្រី​ថ្ងៃទី​២៦​ កុម្ភៈ​!

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅព្រឹក​ថ្ងៃ​ទី​២៧​ ខែកុម្ភៈ​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ កម្លាំងសមត្ថកិច្ចចម្រុះ​តាមបណ្ដាខណ្ឌ​ក្នុង​រាជធានីភ្នំពេញ​ បានចុះអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល​ ជាក់ស្ដែង​ជាលទ្ធផលរក​ឃេីញឃាត់យានយន្តល្មើស ចំនួន៦០គ្រឿង​ នារាត្រី​ថ្ងៃទី​២៦​ កុម្ភៈ​!  ក្នុងប្រតិបត្តិការនោះ​ ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពី ... Read More »

លោក Macron ថាកងទ័ពលោកខាងលិចអាចបញ្ជូនទៅជួយអ៊ុយក្រែន

សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤បានផ្សាយថា ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃចន្ទសប្ដាហ៍នេះបានប្រកាសពីការបោះជំហានថ្មីៗមួយចំនួនដើម្បីជំរុញការគាំទ្រអ៊ុយក្រែននៅក្នុងសង្រ្គាមប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី ជាមួយការសង្កត់ធ្ងន់ថា ជម្រើសបញ្ជូនកងទ័ពលោកខាងលិចទៅជួយអ៊ុយក្រែន មិនអាចត្រូវបានច្រានចោលឡើយ ដើម្បីសម្រេចគោលដៅរបស់អឺរ៉ុប ... Read More »

សារាចរណែនាំស្តីពីការចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ ៖ ដោយសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដែលក្នុងមួយព្រះជន្មរបស់សម្តេច សម្ដេចមានគុណបំណាច់យ៉ាងធំធេងចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសសម្ដេចបានធ្វើពលិកម្មដ៏ខ្ពង់ខ្ពស់ទ្រទ្រង់ពុទ្ធប្បញ្ញត្តិ និងលើកកម្ពស់ព្រះពុទ្ធសាសនានៅកម្ពុជា ហើយសម្តេចយាងចូលទីវង្គត ... Read More »

រាជរដ្ឋាភិបាល ចេញសេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មការរៀបចំបុណ្យ ថ្វាយព្រះសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ ៖ រាជរដ្ឋាភិបាល ចេញសេចក្តីសម្រេច ស្តីពី ការបង្កើតគណៈកម្មការរៀបចំពិធីបុណ្យថ្វាយព្រះសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា សម្រេច ៖ ត្រូវបានបង្កើតគណៈកម្មការរៀបចំពិធីបុណ្យថ្វាយព្រះសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិ ឧទ្ទេសបណ្ឌិត ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងស្ដីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងពិធីបុណ្យព្រះសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ  ជូនដំណឹងស្ដីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងពិធីបុណ្យព្រះសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស  សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជារដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យលោក Daniel J. Kritenbrink ឧបការីរដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤​ បានអនុញ្ញាតឱ្យ លោក Daniel J. Kritenbrink ឧបការីរដ្ឋមន្រ្តីការបរទេស ... Read More »

សេចក្តីជូនដំណឹងគ.ជ.ប នឹងធ្វើការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវនូវលទ្ធផល នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នារសៀលនេះ

ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាប ជូនដំណឹងសាធារណជន និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ឱ្យបានជ្រាបថា អនុវត្តតាមបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត គ.ជ.ប ត្រូវធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឡើងវិញ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវនូវលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ... Read More »

ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកុម្ភៈ នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ គ្របដណ្តប់លើផ្ទៃដី១០% ខ្យល់បក់មកពីទិសបូព៌មានល្បឿនមធ្យម៣ម៉ែត្រ/វិនាទី

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤៖ ជ្រលងសម្ពាធទាបនៅបន្តមានឥទ្ធិពលលើឈូងសមុទ្រថៃ និងគ្របដណ្ដប់មកលើប្រទេសកម្ពុជា។ សម្ពាធខ្ពស់នៅសមុទ្រចិនខាងត្បូងបានថយឥទ្ធិពល ខណៈដែលខ្យល់បក់មកពីទិសនិរតី និងអគ្នេយ៍។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ... Read More »

ម្សិលមុិញ ! សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជេីញ គោរពវិញ្ញាណក្ខន្ធ និងត្រួតពិនិត្យការរៀបចំព្រះរាជពិធីបុណ្យយាងចូលព្រះទិវង្គត សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី  ហ៊ុន  ម៉ាណែត   នាយករដ្ឋមន្ត្រី អញ្ជេីញ គោរពវិញ្ញាណក្ខន្ធ  និងត្រួតពិនិត្យការរៀបចំព្រះរាជពិធីបុណ្យយាងចូលព្រះទិវង្គត សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា  នៅយប់ថ្ងៃទី២៦  ... Read More »

សាររំលែកទុក្ខរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

ភ្នំពេញ ៖ សាររំលែកទុក្ខរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា សូមសម្តែងនូវទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ចំពោះព្រះដំណើរអនិច្ចធម្ម សម្តេចព្រះមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ... Read More »

លោកប៉ែន បូណា៖ គណបក្សប្រជាជនកម្ពុជាក្លាយជាជម្រើសតែមួយគត់មិនអាចខ្វះបានរបស់ប្រជាពលរដ្ឋខ្មែរ

ភ្នំពេញ ៖ លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ គឺជាមហាជោគជ័យថ្មីមួយទៀតសម្រាប់គណបក្សប្រជាជនកម្ពុជា។ លទ្ធផលបឋមបានបង្ហាញថា គណបក្សដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានទទួលអាសនៈ ៥៥ ក្នុងចំណោម ... Read More »

តោះស្វែងយល់ អំពី វិធីសាស្រ្តបឋមដើម្បីបង្ការ និងព្យាបាល ជំងឺគ្រុនផ្តាសាយ!

ភ្នំពេញ ៖ វិធីសាស្រ្តបឋមដើម្បីបង្ការ និងព្យាបាល ជំងឺគ្រុនផ្តាសាយ! ១) អ្វីទៅជាជំងឺគ្រុនផ្តាសាយ ? ជាជំងឺដែលបង្កឡើងដោយ វីរុស(Virus)។  ភាគច្រើនជំងឺនេះច្រើនកើតឡើងនៅរដូវវស្សា និងរដូវលំហើយ។ ២) ការចម្លងមេរោគ÷ ជំងឺផ្តាសាយឆ្លងតាមរយៈ ... Read More »

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជេីញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាដល់អាកាសយានដ្ឋានអន្តរជាតិ Bunga Raya Complex ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ប្រកបដោយសុវត្ថិភាព

ប្រទេសម៉ាឡេស៊ី ៖ នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាដល់អាកាសយានដ្ឋានអន្តរជាតិ Bunga Raya Complex ទីក្រុងគូឡាឡាំពួ ... Read More »

មួយសប្ដាហ៍ ! សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនមនុស្ស៩៤នាក់ក្នុងការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ៦១ករណី

ភ្នំពេញ ៖ ជនសង្ស័យចំនួន៩៤នាក់ ត្រូវបានកម្លាំងនគរបាលជាតិ ក្រសួងមហាផ្ទៃ ចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ ក្នុងរយៈពេលពេញមួយសប្ដាហ៍មកនេះ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ចំនួន៦១ករណី គិតចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ នេះបើតាមលោក ទូច ... Read More »