ព័ត៌មានទាន់ហេតុការណ៍៖
'

សមត្ថកិច្ចសង្កាត់ចោមចៅ៣ ធ្វើការឃាត់ខ្លួនជនសង្ស័យ ៣នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ

ភ្នំពេញ៖ ជនសង្ស័យ៣នាក់ធ្វើសកម្មភាពលួចម៉ូតូគេចខ្លួនបាន១១ថ្ងៃត្រូវ បានម្ចាស់ម៉ូតូរងគ្រោះប្ដឹងសមត្ថកិច្ចចុះទៅ ឃាត់ខ្លួននាំមកសួរនាំនៅប៉ុស្តិ៍ រួចហើយប្រគល់ជនសង្ស័យទាំង៣នាក់ទៅឱ្យប៉ុស្តិ៍កំបូល ខណ្ឌកំបូល ដើម្បីសួរនាំបន្ត។ ហេតុការណ៍ឃាត់ខ្លួននេះបានកេីតឡើងនៅម៉ោង ៥និង២០នាទីព្រឹក ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅចំណុចបន្ទប់ជួល ភូមភូមិព្រៃទា១ សង្កាត់ចោមចៅ ... Read More »

ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) ស្ពានដែលឆ្លងកាត់ទន្លេសាបមុនគេបង្អស់ ក្នុងព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ​៖​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បានឱ្យដឹងថា​ ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) ជាច្រករបៀងសេដ្ឋកិច្ចដ៏សំខាន់តភ្ជាប់រាជធានីភ្នំពេញឆ្លងកាត់លើទន្លេសាប ទៅបណ្ដាខេត្តនានា នៃភាគឦសាននៃប្រទេសកម្ពុជា។ ស្ពាននេះ មានប្រវែង ៩៧១ម៉ែត្រ ទទឹង ១៣ម៉ែត្រ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦A ... Read More »

ពលរដ្ឋក្រីក្រមកពី៤ភូមិក្នុងសង្កាត់ច្រាំងចំរេះទី២ទទួលអំណោយពីសាលាខណ្ឌឫស្សីកែវ

ភ្នំពេញ៖ យោងតាមផេកផ្លូវការរបស់សាលាខណ្ឌនាល្ងាចថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានអញ្ជើញជាអធិបភាពក្នុងពិធីចែកអំណោយកញ្ចប់អាហាររដូវខែរ៉ាម៉ាឌន២០២៥ដល់ពលរដ្ឋក្រីក្រចំនួន១០០គ្រួសារ មកពីភូមិចំនួន៤ក្នុងសង្កាត់ច្រាំងចំរេះទី២ ។ នាឱកាសនោះ លោកអភិបាលខណ្ឌ បានពាំនាំផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ... Read More »

ស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥

ភ្នំពេញ ៖ សេចក្ដីជូនដំណឹង របស់ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី១៩ ខែមីនា ... Read More »

តើសុរាផ្តល់ផលអាក្រក់អ្វីខ្លះដល់សុខភាពខួរក្បាល និងប្រព័ន្ធប្រសាទ?

ភ្នំពេញ ៖ ការទទួលទានគ្រឿងស្រវឹងហួសប្រមាណគឺជាបញ្ហាសុខភាពសាធារណៈចំបងមួយនៅទូទាំងសាកលលោក ជាពិសេសក្នុងប្រទេសកំពុងអភិវឌ្ឍ។ វាជាមូលហេតុចម្បងនៃជំងឺធ្ងន់ធ្ងរមួយចំនួនដែលតម្រូវអោយសំរាន្តពេទ្យ និងនាំអោយខាតបង់ដល់សេដ្ធកិច្ចគ្រួសារ និងសង្គមជាតិ។ ការប្រើប្រាស់គ្រឿងស្រវឹងអាចបង្ករជាផលវិបាកស្រួចស្រាវ និងរ៉ាំរ៉ៃលើរចនាសម្ព័ន្ធ និងមុខងាររបស់ខួរក្បាល។ ១ តើជាតិអាល់កុលអាចប៉ះពាល់ទៅលើកោសិកាខួរក្បាលដោយរបៀបណា? ពេលមនុស្សម្នាក់ទទួលទានគ្រឿងស្រវឹង កោសិកាខួរក្បាលអាចរងផលប៉ះពាល់ដោយផ្ទាល់ទោះវាហាក់ធ្វើអោយអ្នកទទួលទានមានអារម្មណ៏ល្ហែល្ហើយមួយគ្រា តែវា ... Read More »

ក្រសួងអប់រំនឹងរៀបចំប្រឡងគណិតវិទ្យាថ្នាក់ជាតិ ដោយប្រើបច្ចេកវិទ្យាម៉ាស៊ីនគិតលេខវិទ្យាសាស្ត្រ សម្រាប់សិស្សពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២

 ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡាបានចេញសេចក្តីជូនដំណឹងពីការប្រកួតប្រជែងគណិតវិទ្យាថ្នាក់ជាតិ ដោយប្រើបច្ចេកវិទ្យាម៉ាស៊ីនគិតលេខវិទ្យាសាស្ត្រ សម្រាប់សិស្សដែលកំពុងសិក្សាពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ ។  ក្រសួងអប់រំបានឱ្យដឹងថា ដោយទទួលបានការឧបត្ថម្ភគាំទ្រពីក្រុមហ៊ុនកាស្សសិង្ហបុរី តាមរយៈបណ្ណាគារអន្តរជាតិIBC ភ្នំពេញ និងដោយ មានកិច្ចសហការជាមួយសហគមន៍អ្នកគណិតវិទ្យាកម្ពុជា ក្រសួងអប់រំ យុវជន ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ តើអ្វីជាគោលបំណងនៃវេទិការវាងរាជរដ្ឋាភិបាលនិងរដ្ឋបាលថ្នាក់ក្រោមជាតិ?

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា គោលបំណងនៃវេទិការវាងរាជរដ្ឋាភិបាលនិងរដ្ឋបាលថ្នាក់ក្រោមជាតិ គឺដើម្បីរួមគ្នាវាយតម្លៃលើវឌ្ឍនភាព ជាតិ និងកំណត់បញ្ហាប្រឈមនៃការអនុវត្តគោលនយោបាយនៃការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីមានមូលដ្ឋានគ្រប់គ្រាន់និងច្បាស់លាស់បន្ថែមទៀត សម្រាប់កែលម្អនិងពង្រឹងការរៀបចំនិងការអនុវត្តការកែទម្រង់នេះ ឱ្យកាន់តែមានប្រសិទ្ធភាព ... Read More »

អនុប្រធានទី១ CDC ថ្លែងសុន្ទរកថាគន្លឹះទាក់ទាញវិនិយោគ ក្នុងសន្និសីទស្តីពីការផ្លាស់ប្តូរសេដ្ឋកិច្ច, ពាណិជ្ជកម្ម, វប្បធម៌, និងទេសចរណ៍រវាងព្រះរាជាណាចក្រកម្ពុជា និងខេត្តហ៊ឺណាន(ចឹងចូវ)

ហ៊ឺណាន៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) អមដំណើរដោយ លោកស្រី​ សឿង រដ្ឋចាវី  ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់កម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១៨ ខែមីនា ... Read More »

ឧបនាយករដ្ឋមន្ត្រី​ ហ៊ុន​ ម៉ានី​៖​ ខ្ញុំពិតជាមានក្តីរន្ធត់ និងសោកស្តាយជាពន់ពេក ដោយបានទទួលដំណឹងថា ឯកឧត្តម ស្វាយ ដូត បានទទួលមរណភាព

ភ្នំពេញ​៖​ លោក​ ហ៊ុន​ ម៉ានី​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មុខ​ងារ​សាធារណៈ​ បានថ្លែង​ថា​ ខ្ញុំពិតជាមានក្តីរន្ធត់ និងសោកស្តាយជាពន់ពេក ដោយបានទទួលដំណឹងថា ឯកឧត្តម ស្វាយ ដូត ជាមន្រ្តីបម្រើការនៅទីស្តីការគណៈរដ្ឋមន្រ្តី ហើយក៏ជាកីឡាករប្រចាំក្លិបទីស្តីការគណៈរដ្ឋមន្រ្តី ... Read More »

ក្រសួងធនធានទឹក​ ចេញសេចក្ដីជូនដំណឹង​ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា​ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥

ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​ទី​១៩​ ខែមីនា​ ឆ្នាំ​២០២៥នេះ​ បានចេញសេចក្ដីជូនដំណឹង​ស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈ​របបខ្យល់មូសុងឦសានជាមួយសម្ពាធខ្ពស់គ្របដណ្តប់ លើសមុទ្រចិនខាងត្បូង អាងទន្លេ មេគង្គក្រោម និងលើព្រះរាជាណាចក្រកម្ពុជា។ ក្រសួងធនធានទឹក​ បានបញ្ជាក់ថា​ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ... Read More »

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! មនុស្សស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ៥នាក់

ភ្នំពេញ​៖​ យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈ​គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ​២០២៥ម្សិលមិញនេះ​​ បានកើតឡើងចំនួន ៥លើក បណ្តាលឱ្យមនុស្សស្លាប់ ... Read More »

ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ស្រាល៣នាក់

ភ្នំពេញ៖ ម៉ូតូហុងដាឌ្រីមជិះឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូ និចបុកបណ្ដាលឲ្យរបួសធ្ងន់ស្រាល៣នាក់កាលពីវេលាម៉ោង៨យប់ថ្ងៃទី១៨ខែមីនាឆ្នាំ២០២៥ជិតមហោស្រពកោះពេជ្រ ផ្លូវកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ អោយដឹងថា មុនពេលកេីតហេតុ គេបានឃើញបុរសម្នាក់បានជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 1KK7954 ... Read More »

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ កោតសរសើរសម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចយ៉ាងឆាប់រហ័សក្រុងចឹងចូវ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងឧស្សាហកម្មដ៏សំខាន់នៅតាមបណ្តោយទន្លេលឿងរបស់ខេត្តហ៊ឺណាន

ហ៊ឺណាន៖ បន្ទាប់ពីចូលរួមសន្និសីទស្តីពីការផ្លាស់ប្តូរសេដ្ឋកិច្ច, ពាណិជ្ជកម្ម, វប្បធម៌, និងទេសចរណ៍រវាងព្រះរាជាណាចក្រកម្ពុជា និងខេត្តហ៊ឺណាន(ចឹងចូវ) នាព្រឹកថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ... Read More »

អយ្យការអមសាលាដំបូងខេត្តកំពង់ចាម ប្រកាសចំណាត់ការសំណុំរឿងពាក់ព័ន្ធនឹងករណី ដឹកជញ្ជូនដោយខុសច្បាប់ នូវសារធាតុញៀន ទម្ងន់ ៤២៩ គីឡូក្រាម នៅស្រុកព្រៃឈរ

ខេត្តកំពង់ចាម៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានបញ្ជូន សំណុំរឿងពាក់ព័ន្ធករណី ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ទម្ងន់ ... Read More »

ឆ្លងចរន្ដអគ្គិសនីឆេះខ្សែភ្លើង ជាប់សាលាអាល់ប៊ីតអន្ដរជាតិបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះអន្ដរាគមន៍

ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌទួលគោកចុះអន្ដរាគមន៍ភ្លាមៗ បន្ទាប់ពីឆ្លងចរន្ដអគ្គិសនីឆេះខ្សែភ្លើង ជាប់និងសាលាអាល់ប៊ីតអន្ដរជាតិ ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទាក់ទងទៅសមត្ថកិច្ច ហេតុការណ៍អគ្គីភ័យនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៤ និង១៦ នាទីរសៀលថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូ ៣៣៥កែងនិង៥៦៦ ក្នុងសង្កាត់បឹងកក់ទី០១ ខណ្ឌទួលគោក ... Read More »

ការបង្ហោះផ្សាយថា៖«ឲ្យតែហ៊ានលើកទ័ពមកកងទ័ពខ្មែរមានភាពអង់អាចមិនខ្លាចនឹងកម្ទេចសត្រូវឡើយក្នុងន័យដែលថៃបញ្ជូនកងទ័ពមកត្រៀមនៅតំបន់ប្រាសាទតាមាន់» ជាព័ត៌មានក្លែងក្លាយ

ខេត្តឧត្តរមានជ័យ៖ យោងតាមមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ការបង្ហោះផ្សាយថា «ឲ្យតែហ៊ានលើកទ័ពមកកងទ័ពខ្មែរមានភាពអង់អាចមិនខ្លាចនឹងកម្ទេចសត្រូវឡើយក្នុងន័យដែលថៃបញ្ជូនកងទ័ពមកត្រៀមនៅតំបន់ប្រាសាទតាមាន់» ជាព័ត៌មានក្លែងក្លាយ បច្ចុប្បន្ននេះស្ថានភាពក្នុងខេត្ត និងតាមបណ្ដោយព្រំដែន មានភាពប្រក្រតី និងប្រកបការងារធម្មតា។ ដូច្នេះសូមសាធារណជនកុំមានការយល់ច្រឡំ និងសូមបញ្ឈប់ការផ្សាយ និងចែករំលែកព័ត៌មាននេះទៀត៕ ដោយ៖តារា Read More »

សាលាដំបូងខេត្ត ចេញដីកាឃុំខ្លួនជនដែលត្រូវចោទ ក្នុងពន្ធនាគារខេត្ត ពាក់ព័ន្ធករណីឆក់ទូរស័ព្ទ 

ខេត្តស្វាយរៀង÷ សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានអោយដឹងនារសៀលថ្ងៃទី១៨ខែមីនាឆ្នាំ២០២៥នេះថា សាលាដំបូងខេត្ត ចេញដីកាឃុំខ្លួនជនដែលត្រូវចោទ ក្នុងពន្ធនាគារខេត្ត រួចហើយពាក់ព័ន្ធករណីឆក់ទូរស័ព្ទ ។ ប្រភពដដែលបន្តថា កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ១៧:០២នាទី សមត្ថកិច្ច បានទទួលព័ត៌មានថា ... Read More »

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចេញសារាចរ ស្តីពី ការរៀបចំទិវាជាតិសង្គមកិច្ចលើកទី១ និងទិវាសង្គមកិច្ចពិភពលោកលើកទី១៨ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចេញសារាចរ ស្តីពី ការរៀបចំទិវាជាតិសង្គមកិច្ចលើកទី១និងទិវាសង្គមកិច្ចពិភពលោកលើកទី១៨ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។ ទិវាសង្គមកិច្ចពិភពលោកត្រូវបានផ្តួចផ្តើមរៀបចំដំបូងនៅក្នុងខែមីនា ឆ្នាំ១៩៨៣ ដោយសហព័ន្ធសង្គមកិច្ច អន្តរជាតិ ... Read More »

សារលិខិត សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទិវាជាតិសង្គមកិច្ចលើកទី១និងទិវាសង្គមកិច្ចពិភពលោកលើកទី១៨ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥

ភ្នំពេញ៖ សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជាតិសង្គមកិច្ចលើកទី១និងទិវាសង្គមកិច្ចពិភពលោកលើកទី១៨ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។ នៅក្នុងសារលិខិតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងឱកាសនៃការប្រារព្ធពិធីអបអរសាទរទិវាជាតិសង្គមកិច្ចលើកទី១និងទិវាសង្គមកិច្ចពិភពលោកលើកទី១៨ ... Read More »

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការកែទម្រង់វិមជ្ឈការធ្វើឱ្យរដ្ឋបាលឃុំ-សង្កាត់នីមួយៗ មានសិទ្ធិអំណាច និងគណនេយ្យភាពច្បាស់លាស់

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា៖ ការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ បានធ្វើឱ្យរដ្ឋបាលឃុំសង្កាត់នីមួយៗមានសិទ្ធអំណាច មុខងារ ធនធាន ការទទួលខុសត្រូវ និងគណនេយ្យភាពច្បាស់លាស់ ចំពោះប្រជាពលរដ្ឋក្នុងការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ... Read More »

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលចាត់ទុកការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការជាការកែទម្រង់ស្នូល

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា៖ រាជរដ្ឋាភិបាល បានចាត់ទុកការកែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការនេះ គឺជាការកែទម្រង់ស្នូលមានលក្ខណៈជាប្រព័ន្ធដ៏មានសារៈសំខាន់មួយក្នុងចំណោមការដ្ឋានកែទម្រង់នានា ដើម្បីកសាងមូលដ្ឋានសង្គម និងមូលធននយោបាយដែលជាបុរេលក្ខខណ្ឌសម្រាប់ការស្ដារ និងអភិវឌ្ឍប្រទេសជាតិឡើងវិញលើគ្រប់វិស័យ។ ការថ្លែងបែបនេះរបស់សម្ដេចធិបតី ... Read More »

ជនសង្ស័យដែលបានធ្វើសកម្មភាពឆក់កាបូបពី លោក Chris និង គូដណ្តឹង អាចជាប់ទោសជាប់ពន្ធនាគារ២០ឆ្នាំ

ភ្នំពេញ ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ១២ និង ១០ នាទី ជនសង្ស័យចំនួន ០១ នាក់ ... Read More »

ការចុះអនុស្សរណៈយោគយល់ រវាង ក្រុមហ៊ុនប៉ាណាសូនិក និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC) និងសម្ពោធជាផ្លូវការ មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសម៉ាស៊ីនត្រជាក់ ប៉ាណាសូនិក

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ បណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា និង លោក Atsushi UENO ... Read More »

បុរសជនជាតិចិនលោតពីលេីផ្ទះជាន់ទី២រងរបួសធ្ងន់ដោយមិនដឹងមូលហេតុ

ភ្នំពេញ៖​ បុរសជនជាតិចិនម្នាក់មិនដឹងមានវិបត្តិអ្វីបានឡេីងលេីផ្ទះជាន់ទី២លោតចុះមកក្រោមបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។  ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១៤និង២៥នាទីរសៀល ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ នៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ  រាជធានីភ្នំពេញ។  ជនរងគ្រោះជាជនជាតិចិនមានឈ្មោះ LU SHUAI ភេទប្រុស ... Read More »

លោកឧត្តមសេនីយ៍ត្រី​ អេង​ ហ៉ី​៖​ សូមបុគ្គលដែលពាក់ព័ន្ធ​ករណី​ លោក​ គាំ​ សាគុណ អញ្ជើញមកដោយផ្ទាល់ដាក់ពាក្យបណ្ដឹងនិងបំភ្លឺ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស

ភ្នំពេញ​៖​ លោកឧត្តមសេនីយ៍ត្រី​ អេង​ ហ៉ី​ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ សូមប្រកាសសេចក្តីព័ត៌មានដូចខាងក្រោម៖ ១- លោក ឧត្តមសេនីយ៍ត្រី សាក់ សារាំង មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រួមចំណែកដ៏សំខាន់ជួយកម្ពុជាកាត់បន្ថយបាននូវភាពក្រីក្រ និងជំរុញការអភិវឌ្ឍន៍កាន់តែប្រសើរ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានាដែលសម្រេចបាននាពេលកន្លង តាមរយៈការកែទម្រង់ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលសមិទ្ធផលទាំងនោះ ពិតជាបានកើតឡើងដោយសារម្លប់សុខសន្តិភាព និងឆន្ទៈនយោបាយដ៏មោះមុតក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនិងទស្សនៈវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន និងក្នុងការអនុវត្តរបស់សម្តេចក្រឡាហោម ... Read More »

ស្ត្រីមានបារមីគ្រូកាន់ម្នាក់បាត់ខ្លួនតាំងពីដើមខែធ្នូមកដល់ពេលនេះទើបប្រទះឃើញឆ្អឹងសាកសព

ខេត្តកំពង់ឆ្នាំង ៖ ស្ត្រី​ម្នាក់​ដែលបាត់​ខ្លួន​តាំងពី​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០២៤ ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២៥​នេះ ដោយ​ការ​ខិតខំ​របស់​អាជ្ញាធរ​ឃុំ កងកម្លាំង ប្រជា​ការពារ រួម​នឹង​ប្រជាពលរដ្ឋ។ យ៉ាងណា ក៏ដោយបុរសជាប្ដី ហាក់ដូចជាមិនខ្វល់ខ្វាយប៉ុន្មានទេពីព្រោះភរិយារបស់គាត់ ... Read More »

ស្ពានខ្ពស់ជាងគេនៅកម្ពុជាមានកម្ពស់ដល់៩០ម៉ែត្រ ស្ថិតក្នុងខេត្ដពោធិ៍សាត់ នឹងបើកឱ្យឆ្លងកាត់បណ្ដោះអាសន្នរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១១-១៧ ខែមេសា ឆ្នាំ២០២៥

ខេត្តពោធិ៍សាត់ ៖ ចាប់ពីថ្ងៃទី១១-១៧ ខែមេសា ឆ្នាំ២០២៥ ពោលគឺនៅមុននិងអំឡុងបុណ្យចូលឆ្នាំខ្មែរ ស្ពានខ្ពស់ជាងគេនៅកម្ពុជាមានកម្ពស់ដល់៩០ម៉ែត្រ ស្ថិតក្នុងខេត្ដពោធិ៍សាត់ នឹងបើកឱ្យឆ្លងកាត់បណ្ដោះអាសន្នរយៈពេល៧ថ្ងៃ ។  ស្ពាននេះស្ថិតក្នុងគម្រោងសាងសង់ផ្លូវជាតិលេខ១០តភ្ជាប់ពីខេត្តបាត់ដំបង -ពោធិ៍សាត់ -កោះកុង (សំឡូត- វាលវែង-អូរសោម ... Read More »

លោកស្រីបណ្ឌិត ជា វណ្ណី មាននិស្ស័យជាមួយនឹងប្រទេសចិន តាមរយៈទស្សនកិច្ចជាច្រើនលើក

ភ្នំពេញ ៖ មន្ត្រីជាស្ត្រីស្រាវជ្រាវជំនាញអក្សរសិល្ប៍ នៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិនថា លោកស្រីហាក់មាននិស្ស័យ ជាមួយនឹងប្រទេសចិន ត្បិតថា លោកស្រីបានអញ្ជើញទៅប្រទេសចិន ជាច្រើនដង ភាគច្រើន ជាទស្សនកិច្ចសិក្សា។ លោកស្រីបណ្ឌិត ជា វណ្ណី ... Read More »

លោកសាស្ត្រាចារ្យរដ្ឋមន្រ្តី៖ « បរិបទឌីជីថល នឹងចូលរួមផ្តល់ជម្រើសសម្រាប់ការគាំពារសុខភាព សេវាកម្ម ការថែទាំសុខភាព កាត់បន្ថយការចំណាយសម្រាប់អ្នកជំងឺ និងការលើកកម្ពស់សមធម៌»

ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ... Read More »