ព័ត៌មានទាន់ហេតុការណ៍៖
'

លោក ហ៊ុន ម៉ានី ៖ ការកែទម្រង់រដ្ឋបាលសាធារណៈ មិនមែនជារឿងថ្មីដែលទើបតែធ្វើនាពេលនេះ ហើយក៏មិនមែនធ្វើតែនៅកម្ពុជានោះទេ

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានមានប្រសាសន៍ថា ការកែទម្រង់រដ្ឋបាលសាធារណៈ មិនមែនជារឿងថ្មីដែលទើបតែធ្វើនាពេលនេះ ... Read More »

ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុន បន្តកើន ពី១,៤ ពាន់លានដុល្លារនៅឆ្នាំ២០១៧ ដល់ ២,២ពាន់លានដុល្លារ នៅឆ្នាំ២០២៤

ភ្នំពេញ÷ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី លើកឡើងអំពីការចូលរួមយ៉ាងសកម្មរបស់ជប៉ុនក្នុងដំណើការអភិវឌ្ឍប្រទេសកម្ពុជា ចាប់តាំងពីទស្សវត្សទី៩០ ដែលជប៉ុនបានដើរតួយ៉ាងសំខាន់ក្នុងការកសាងសន្តិភាព ការរក្សាសន្តិភាព ការស្ដារឡើងវិញនីតិសម្បទា និងការអភិវឌ្ឍ ហើយមកទល់ពេលនេះ ជប៉ុននៅតែបន្តផ្ដល់នូវជំនួយមកកម្ពុជាក្នុងវិស័យជាច្រើន សម្រាប់គាំទ្រដល់កំណើនសេដ្ឋកិច្ចនិងការវិវត្តសង្គម ... Read More »

ចៅក្រមចេញដីកាឃុំខ្លួន៣នាក់ ពាក់ព័ន្ធនេសាទត្រីក្នុងកន្លែងអភិរក្សជលផល

 ខេត្តពោធិ៍សាត់ ៖ យោងដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្នលេខ១៥៧ , ១៥៩ និង១៦១ ឃ.ខ/២៥ ចុះថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ... Read More »

បុរស​ម្នាក់​ដេីរ​ឆ្លង​ផ្លូវ​មិន​ប្រយ័ត្ន​ត្រូវ​បាន​យុវជន​ម្នាក់​ជិះ​ម៉ូតូ​ទៅ​បុក​បណ្តាលឱ្យរបួស​ធ្ងន់​

ភ្នំពេញ​៖ យុវជនម្នាក់បើកម៉ូតូយ៉ាង​លឿន​ជ្រុល​ទៅ​បុក​បុរស​ម្នាក់​កំពុង​តែ​ដេីរ​ឆ្លង​ផ្លូវ​បណ្ដាល​ឲ្យ​ដួល​រង​របួស​​ធ្ងន់។ ហេតុការណ៍​នេះ​ដែរ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ឡើងកាលពី​ម៉ោង​១០:១៥នាទី​យប់​ថ្ងៃ​ទី​២០ខែ​កុម្ភៈ​ឆ្នាំ​២០២៥ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ជាប់​របង​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ ​ភូមិ​ក្បាល​ដំរី​២ សង្កាត់​កាកាប​២ ខណ្ឌ​ពោធិ៍​សែនជ័យ ​រាជធានី​ភ្នំពេញ​។  ប្រភពព័ត៌មានពីប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ នៅ​មុន​ពេល​ដែល​កេីត​ហេតុ​ដោយ​គេ​ឃើញ​ជន​រងគ្រោះ​បាន​ដេីរ​ឆ្លង​ផ្លូវ​ពី​ត្បួង​ទៅ​ជេីង​បាន​ពាក់​កណ្ដាល​ផ្លូវ​ ស្រាប់​តែ​គេ​ឃើញ​ម៉ូតូ​ម៉ាក​WINNER .X​ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1KX-0951​ ជិះ​ដោយ​យុវជន​ម្នាក់​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ក្នុង​ទិសដៅ​ពី​លិច​មក​កេីតក្នុង​ល្បឿន​លឿន​រួច​ហើយ​បាន​ទៅ​បុក​ជនរងគ្រោះ​ពេញ​ទំហឹង​បណ្ដាល​ឲ្យ​ខ្ទាត​បោក​នឹងផ្លូវ​រង​របួស​បែក​ចិញ្ចេីម ចំណែក​ខាង​ភាគី​ម្ចាស់​ម៉ូតូ​វិញ​បាន​រង​របួស​ស្រាល​បន្ទាប់​មក​បុរស​រង​គ្រោះ​ត្រូវ​បាន​ពលរដ្ឋ​នៅ​កន្លែង​កើត​ហេតុ​នាំគ្នា​លេីកគ្រា​មក​ដាក់​លើ​ចិញ្ចេីម​ផ្លូវ​ និងមានពេទ្យ​យុវជន​ស្ម័គ្រ​ចិត្ត​បាន​មក​ជួយ​លាងនឹង​រុំ​របួស​អោយ​បុរស​រង​គ្រោះ​ខាង​លើ​ភ្លាម​ៗ​ ... Read More »

រដ្ឋមន្រ្តីក្រសួងការពារជាតិថៃ ចេញបំភ្លឺថា ការផ្សព្វផ្សាយរបស់កាសែតថៃដែលថា «សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានសូមទោសភាគីថៃរឿងប្រាសាទតាមន្តធំ» គឺជាព័ត៌មានក្លែងក្លាយ និងប្រកាសច្រានចោលទាំងស្រុង

ភ្នំពេញ៖ លោក Phumtham Wechayachai រដ្ឋមន្រ្តីក្រសួងការពារជាតិថៃ នៅល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានចេញសេចក្តីបំភ្លឺថៃ ការផ្សព្វផ្សាយរបស់កាសែតថៃមួយចំនួន ក្នុងនោះមានទាំង The Nation ផងដែរ ដែលថា ... Read More »

ពេលបើកបរមិនត្រូវពិសាគ្រឿងស្រវឹង​ ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃ! មនុស្សស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ៧នាក់

ភ្នំពេញ​៖​ យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ម្សិលមិញនេះ​ បានកើតឡើងចំនួន ៤លើក បណ្តាលឲ្យមនុស្សស្លាប់ ... Read More »

ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥៖​ កម្ពុជា​ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី១០%ទៅ​២០%

ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​សុក្រ​ទី​២១​ ខែកុម្ភៈ​ ឆ្នាំ​២០២៥នេះ​ បានចេញសេចក្ដីជូនដំណឹង​ស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈ​កម្ពុជា​ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី១០%ទៅ​២០%​ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥។  ក្រសួងធនធានទឹក​ បានបញ្ជាក់ថា​ ... Read More »

មន្ត្រីនគរបាលម្នាក់បេីករថយន្តឡិចស៊ីសRX 330 ធ្លាក់ស្ពានបណ្តាលឱ្យក្រឡាប់​ ស្លាប់ក្មេងស្រីម្នាក់ និងរបួសធ្ងន់ស្រាល៤នាក់

ភ្នំពេញ ៖​ បុរសម្នាក់ជាមន្ត្រីនគរបាល​ បានបេីករថយន្តឡិចស៊ីស RX330មួយគ្រឿង​ និងមានអ្នករួមដំណេីរ០៤នាក់ជាលក្ខណៈគ្រួសារ​ បានធ្លាក់ពីលេីស្ពានចុះទៅក្រោម បណ្ដាលឲ្យរថយន្តក្រឡាប់ និងធ្វេីឲ្យក្មេងស្រីម្នាក់ស្លាប់​ និងមនុស្ស០៤នាក់ទៀតរបួសធ្ងន់ស្រាល​ ។    ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នេះបានកេីតឡេីងនៅវេលាម៉ោង ១១និង ៣០យប់ ... Read More »

🔥អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង សង់ពីឈើប្រក់ក្បឿង នៅស្រុកបាធាយ ដោយសារឆ្លងចរន្តអគ្គិសនី

ខេត្តកំពង់ចាម៖ ផ្ទះប្រជាពលរដ្ឋមួយខ្នងដែលមានទំហំ ៦x៧ ម៉ែត្រ ធ្វើឣំពីឈើប្រក់ក្បឿងជញ្ជាំងស័ង្កសី បានឆាបឆេះ នៅវេលាយប់ថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២៥ នៅភូមិទួល ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ដោយសមត្ថកិច្ចអះអាងថា មូលហេតុបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី  ... Read More »

សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ

លោកស្រី Jemima Parry-Jones ប្រធានសមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី ហៅកាត់ថា SAVE បានថ្លែងថា វត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារ និងអភិរក្សបានយ៉ាងគាប់ប្រសើរ ខណៈប្រភេទសត្វស្លាបមួយនេះ មានវត្តមានមួយចំនួនតិចតួចប៉ុណ្ណោះនៅលើពិភពលោក។ លោកស្រី Jemima Parry-Jones បានអញ្ជើញចូលរួម ... Read More »

រថយន្ត​ធុន​ត្រា​បេីក​បុុក​​ម៉ូតូ​ហុងដា​ឃ្លីក​ត្រង់បណ្តាល​ឲ្យ​ស្ត្រី​ម្តាយ​កូន​២នាក់​រងរបួស​ធ្ងន់​ស្រាល

​    ភ្នំពេញ៖​រថយន្ត​ធុន​ត្រា​មួយ​គ្រឿង​ខណៈ​អ្នក​បេីក​បរ​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ក៏ជ្រុល​ទៅ​បុុក​និង​ម៉ូតូ​ហុងដា​ឃ្លីក​ដែល​ជិះ​ដោយ​ស្ត្រី​ម្តាយ​និង​កូន​២នាក់​ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ស្រាល​ ។  ​  ហេតុការណ៍​នេះ​បានកេីត​ឡេីង​នៅ​វេលា​ម៉ោង​៨យប់​ ថ្ងៃ​ទី​២០ខែ​កុម្ភៈ​ឆ្នាំ​២០២៥​ ផ្លូវ​១៧៣កែង​ផ្លូវ​៣៤៨​ សង្កាត់​ទួល​ស្វាយ​ទី​១​ ខណ្ឌ​បឹង​កេង​កង​ រាជធានីភ្នំពេញ​  ។  ​   ... Read More »

អតីតប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញត្រូវជាប់ចោទរំលោភក្រោយថើបកីឡាការនី Jenni Hermoso

អន្តរជាតិ៖ តុលាការកំពូលរបស់ប្រទេសអេស្ប៉ាញបានសម្រេចចោទប្រកាន់អតីតប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញលោក Luis Rubiales ពីបទរំលោភផ្លូវភេទចំពោះការថើបកីឡាការនី Jenni Hermoso ដោយគ្មានការយល់ព្រមពីនាង។   លោក Luis Rubiales ត្រូវបានបញ្ជាឱ្យបង់ប្រាក់ពិន័យចំនួន 10,800 អឺរ៉ូ ... Read More »

អ្នកដំណើរលើយន្តហោះ ធ្លាក់នៅកាណាដានឹងទទួលបាន ប្រាក់ចំនួន ៣ម៉ឺន ដុល្លារក្នុងម្នាក់ៗ

 អន្តរជាតិ៖ ក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines នឹងផ្តល់ប្រាក់ចំនួន 30,000 ដុល្លារអាមេរិក (£23,792) ដល់មនុស្សម្នាក់ៗនៅលើយន្តហោះដែលបានធ្លាក់ក្នុងទីក្រុង Torontoប្រទេសកាណាដា កាលពីថ្ងៃចន្ទ ដែលពួកគេទាំងអស់បានរួចជីវិត។   យន្តហោះមួយបានរអិលតាមផ្លូវរត់ក្នុងអណ្តាតភ្លើងមុននឹងក្រឡាប់ឈប់ខណៈដែលវាចុះចតក្នុងទីក្រុងកាណាដា ... Read More »

Updated៖ ជនជាតិចិនទាំង៥នាក់ ដែលកាន់អាវុធដេញបាញ់ក្នុងអាគារ មជ្ឈមណ្ឌល រតនៈសម្បត្តិ ត្រូវបានតំណាងអយ្យការសម្រេចចោទប្រកាន់ជាផ្លូវការ

ភ្នំពេញ ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៥ បានបញ្ជាក់ថា តំណាងអយ្យការ បានសម្រេចចោទប្រកាន់លើជនជាតិចិនទាំង៥នាក់ដែលដេញបាញ់ក្នុងអាគារ មជ្ឈមណ្ឌល រតនៈសម្បត្តិ ពីបទ ១. ... Read More »

ព្រឹត្តិការណ៍បាល់ទាត់មិត្តភាព ខួបអនុស្សាវរីយ៍ទី៧៥ ទំនាក់ទំនងការទូត កម្ពុជា-ថៃ នៅថ្ងៃទី៨ មីនា២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិកមានពលរដ្ឋចូលរួមផ្ទាល់៣ម៉ឺននាក់

ភ្នំពេញ៖ ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជា ណាចក្រថៃនឹងមានអ្នកអញ្ជើញទៅទស្សនាដោយផ្ទាល់ប្រមាណ៣ម៉ឺននាក់ នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។   នេះបើតាមការបញ្ជាក់ ពីឯកឧត្ដម សុខ ... Read More »

អាចារ្យវត្តវ័យ៨៨ឆ្នាំ កាប់បុរសវ័យ៦៨ឆ្នាំឲ្យរងរបួសធ្ងន់ធ្ងរ ព្រោះតែជម្លោះព្រំដីស្រែ និងភ្លើងប្រចណ្ឌ

កណ្តាល៖ លោកតាអាចារ្យម្នាក់ បានចងគំនុំឈានទៅដល់ការលបកាប់ប្រហារទៅជនរងគ្រោះរបួសធ្ងន់សង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ព្រោះតែជម្លោះព្រំដីស្រែ និងភ្លើងប្រចណ្ឌ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង ១២៖៣០នាទី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅពេលជនរងគ្រោះកំពុងដេកនៅលើអង្រឹងក្រោមផ្ទះ ក្នុងភូមិស្វាយអំពារ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល។ ... Read More »

តំណាងអយ្យការកំពុងបើកការស៊ើបសួរលើជនជាតិចិនទាំង៥នាក់ ដែលកាន់អាវុធដេញបាញ់ក្នុងអាគារ មជ្ឈមណ្ឌល រតនៈសម្បត្តិ

ភ្នំពេញ ៖ សមត្ថកិច្ច បានជនសង្ស័យជាខ្មាន់កាំភ្លើង និង គូទំនាស់៥នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ខណៈតំណាងអយ្យការកំពុងបើកការស៊ើបសួរតាមនីតិវិធី។ សូមរំលឹកថា ជនជនសង្ស័យជនជាតិចិនចំនួន៥នាក់បង្កហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយប្រើកាំបិតខ្លីចាក់គូទំនាស់បណ្តាលឲ្យរងរបួសកំបះគូថនិងត្រគៀកចំនួន ០៨កាំបិត និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ... Read More »

តំណាងអយ្យការសម្រេចចោទប្រកាន់លើក្រុមក្មេងទំនើង ពីបទ ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស

ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បានបញ្ជាក់ថាតំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យ ទាំង ០៣ នាក់ខាងលើ និងបក្ខពួក ពីបទ ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចហាងកាហ្វេ យីហោ ទូទូ ... Read More »

អ្នកនាំពាក្យក្រសួងការងារ៖ គណនីតេឡេក្រាម “CEO. H.E HENG Sour” (@HENG_Souradmin) មិនមែនជាគណនីរបស់លោក ហេង សួរ នោះទេ

ភ្នំពេញ​៖​ ការិយាល័យអ្នកនាំពាក្យ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀល​ថ្ងៃ​ទី​២០​ ខែកុម្ភៈ​ ឆ្នាំ​២០២៥នេះ​ សូមជម្រាបជូនសាធារណជនថា៖​ ថ្មីៗនេះមានបុគ្គល ឬក្រុមខិលខូចបានប្រើប្រាស់ឈ្មោះ និងរូបភាព លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង ... Read More »

មន្ត្រីក្រសួងការងារ ចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត នៅរោងចក្រកាត់ដេរសម្លៀកបំពាក់​ នៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ​៖​ ថ្នាក់ដឹកនាំក្រសួងការងារ ដឹកនាំដោយ លោក មឿន ហុក អនុរដ្ឋលេខាធិការ តំណាងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ​ ... Read More »

កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងករណីហិង្សាប្រព្រឹត្តដោយសហព័ទ្ធ និង ផិតក្បត់

ខេត្តបន្ទាយមានជ័យ: ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តនៅរសៀលថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី។  សមត្ថកិច្ចបញ្ជាក់ថាៈនៅថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានទទួលពាក្យបណ្ដឹងពីឈ្មោះ ជួន ស្រីខួច ភេទស្រី អាយុ៤២ឆ្នាំ ... Read More »

នាយករដ្ឋមន្ត្រីថៃ៖ការបង្រ្កាបបទល្មើសឆបោកតាមអនឡាញទទួលបានសមិទ្ធផល នឹងបន្តប្រយុទ្ធប្រឆាំងនិងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន

អន្តរជាតិ ៖ នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី១៩ខែកុម្ភៈ លោកស្រី ... Read More »

ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់

ខេត្តក្រចេះ ៖ រដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានសម្រេចបញ្ចប់តួនាទី ភារកិច្ច ឆ្មាំទន្លេអភិរក្សសត្វផ្សោតទន្លេមេគង្គ នៅតំបន់កាំពី ខេត្តក្រចេះ ចំនួន៣រូប។ ការសម្រេចនេះ ធ្វើឡើងតាមរយៈសំណើរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ ... Read More »

រថយន្តមិនចាំម៉ាកបេីកបុកម៉ូតូពីក្រោយអូសជាច្រើនម៉ែត្របណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗខណៈជិះម៉ូតូតាមដងផ្លូវត្រូវរថយន្តមិនចាំម៉ាកបេីកបុកពីក្រោយអូសជាច្រេី​នម៉ែត្រហេីយរថយន្តបង្កបានបើកគេចបាត់ស្រមោល ។  ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២និង៥០ នាទីថ្ងៃត្រង់ថ្ងៃទី២០ខែកុម្ភៈឆ្នាំ ២០២៥ នៅតាមបណ្ដោយមហាវិថីឈ្នះឈ្នះ ក្នុងភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។  សពជនរងគ្រោះឈ្មោះ សុខ ... Read More »

ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ឈរជើងអធិការរងខណ្ឌសែនសុខ ហឿង វឿន និងនគរបាលអន្តរាគមន៍ មាស ភារម្យ ដែលប៉ះទង្គិចជាមួយលោកបណ្ឌិត សុខ ទូច ហើយ !

ភ្នំពេញ ៖ ករណីប៉ះទង្គិចជាមួយលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងក្រុមនគរបាលត្រួតពិនិត្យជាតិអាកុល ក្នុងខណ្ឌសែនសុខ នៅពេលនេះលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានសម្រេចបញ្ឈរជើងមន្ត្រីនគរបាល២រូប គឺអធិការរងនគរបាលខណ្ឌសែនសុខ ... Read More »

ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី Rebecca Hunter នាយិកាទីផ្សារនៃក្រុមហ៊ុន SpaceX – ... Read More »

មេបញ្ជាការតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង ហាមកម្លាំងកងទ័ពកំពុងបង្ក្រាបបទល្មើសនេសាទកំពុងព្យាយាមសូកប៉ាន់ ជាថ្នូនឹងការមិនបង្ក្រាបនោះឡើយ

ខេត្ត​កំពង់ឆ្នាំង៖ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានដាស់តឿនដល់កម្លាំងកងទ័ពតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំងទាំងអស់ មិនអោយប៉ះពាល់ដល់លុយកាក់ ដែលឈ្មួញបទល្មើសនេសាទទាំងនោះកំពុងព្យាយាមសូកប៉ាន់ ជាថ្នូនឹងការមិនបង្ក្រាបនោះឡើយ។  លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា ... Read More »

លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី ដឹកនាំកិច្ចប្រជុំពង្រឹងអំពីវឌ្ឍនភាពការងារ និងលើកឡើងពីបញ្ហាប្រឈម និងសំណូមពរ ការធ្វើរបាយការណ៍ និងពិនិត្យលំហូរឯកសារចេញ-ចូលប្រចាំខែមករា-កុម្ភៈ ឆ្នាំ២០២៥ របស់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន

ភំ្នពេញ៖ លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ តំណាងលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងអំពីវឌ្ឍនភាពការងារ និងលើកឡើងពីបញ្ហាប្រឈម និងសំណូមពរ ... Read More »

លោក Wang Yi អធិប្បាយពីជំហរបស់ភាគីចិនចំពោះការប៉ះទង្គិចនៅតំបន់ហ្កាហ្សា

  អន្តរជាតិ ៖ នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ... Read More »

ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត

ភ្នំពេញ​៖​ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ Orna SAGIV ឯកអគ្គរដ្ឋទូតអ៉ីស្រាអែលប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ... Read More »