ព័ត៌មានទាន់ហេតុការណ៍៖
'

សម្ដេចធិបតី​៖​ ការជួញដូរមនុស្ស មិនត្រឹមតែធ្វេីឱ្យប៉ះពាល់ដល់ជនរងគ្រោះប៉ុណ្ណោះទេ ថែមទាំងធ្វេីឱ្យប៉ះពាល់​ដល់កិត្តិនាមរបស់កម្ពុជា​ ដូចនេះយើងត្រូវការពារកម្ពុជា

ភ្នំពេញ​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ បានថ្លែង​ថា​ ការជួញដូរមនុស្ស មិនត្រឹមតែធ្វេីឱ្យប៉ះពាល់ដល់ជនរងគ្រោះប៉ុណ្ណោះទេ ថែមទាំងធ្វេីឱ្យប៉ះពាល់​ដល់កិត្តិនាមរបស់កម្ពុជា​ ដូចនេះយើងត្រូវការពារកម្ពុជា ហើយការការពារកម្ពុជា ស្មើនឹង​ការពាររូបភាព កិត្តិយសកម្ពុជា ក៏ដូចជាការពារពលរដ្ឋកម្ពុជា និងគ្រប់ជាតិសាសន៍​នៅកម្ពុជា ... Read More »

លោក ចាន់ យុត្ថា រដ្ឋលេខាធិការ អញ្ជើញជាអធិបតី​បើកវគ្គបណ្តុះបណ្តាលស្តីពី​«ការងារកិច្ចការរដ្ឋបាល និងកែទម្រង់រដ្ឋបាលសាធារណៈ»

ភ្នំពេញ​៖​ លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និង​ជាប្រធានក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈក្រសួង​ ក្នុងនាមតំណាងលោក ថោ ជេដ្ឋា​ រដ្ឋមន្ត្រីក្រសួងធនធានទឹក និង​ឧតុនិយម​ បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការងារកិច្ចការរដ្ឋបាល និងកែទម្រង់រដ្ឋបាលសាធារណៈ»​ នៅព្រឹកថ្ងៃព្រហស្បតិ៍ ... Read More »

សម្ដីសារភាពពីរឿងរ៉ាវរបស់អ្នកម៉ាស្សាដែលបាន «កាច់ក» តារាចម្រៀងថៃ ពេលចូលម៉ាស្សា

មន្ទិលសង្ស័យលើការស្លាប់របស់តារាចម្រៀងស្រី ភីង ឆៃដា នៅតែមាន បើទោះជាលទ្ធផលធ្វើកោសល្យវិច័យ «រកមិនឃើញពាក់ព័ន្ធនឹងការម៉ាស្សាក្តី»។ មនុស្សជាច្រើននៅតែបន្តសួរសំណួរអំពីការស្លាប់របស់ ឆៃដា ប្រាហូម ហៅ ភីង ឆៃដា បើទោះបីជាលទ្ធផលនៃការធ្វើកោសល្យវិច័យបានកំណត់ថា “មិនមានទំនាក់ទំនងផ្ទាល់រវាងវិធីម៉ាស្សាជាមួយនឹងកត្តាដែលបណ្តាលឱ្យនាងធ្លាក់ខ្លួនឈឺ និងស្លាប់ពីរខែក្រោយមក។ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ក្នុងករណីជួញដូរ រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់

ខេត្តមណ្ឌលគិរី៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី​ បានឱ្យដឹងនៅព្រឹកថ្ងៃ​ទី​១២​ ខែធ្នូ​ ឆ្នាំ​២០២៤នេះថា​ ដោយមានការចង្អុលបង្ហាញ និងបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត កាលពីយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅត្រង់ចំណុចការដ្ឋានកិនថ្ម ស្ថិតក្នុងភូមិអូរណា ... Read More »

ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ស្នើឱ្យអាជ្ញាធរពន្លឿនការតទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់ ក្នុងសង្កាត់៣ក្នុងខណ្ឌកំបូល

ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ស្នើឱ្យអាជ្ញាធរជួយពន្លឿនការតទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់នៅក្នុងសង្កាត់ចំនួន៣ក្នុងខណ្ឌកំបូល និងសូមបន្តការផ្សព្វផ្សាយច្បាប់ចរារណ៍ឱ្យបានច្រើន ពិសេសនៅតាមសាលារៀន ដើម្បីឱ្យសិស្សានុសិស្សបានយល់ និងចូលរួមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ខណៈនៅ ក្នុង១ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ គ្រោះថ្នាក់ចរាចរណ៍បានកើនឡើងរហូតដល់១០លើក។       ... Read More »

ថ្ងៃ​នេះ! ករណីឆ្លងកូវីដ-១៩៖​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១២ ខែធ្នូ​ ឆ្នាំ២០២៤នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់គ្នា​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី១១ ... Read More »

មហាសន្និបាតនៃអង្គការសហប្រជាជាតិអនុម័តដោយសំឡេងគាំទ្រច្រើនលើសលប់ចំពោះសេចក្តី សម្រេចចិត្តស្តីពីការទាមទារឱ្យឈប់បាញ់គ្នាភ្លាមៗនៅតំបន់កាហ្សា

អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ មហាសន្និបាតនៃអង្គការសហប្រជាជាតិ បាន ... Read More »

លោកអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចូលរួមពិធីអបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ២០២៤ លើកទី១៨

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ)  បានអញ្ជើញចូលរួមពិធីអបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ... Read More »

អ្នកនាំពាក្យក្រសួងការបរទេសចិន ឆ្លើយតបចំពោះករណីដែលសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មចំពោះសហគ្រាសបច្ចេកវិទ្យាខ្ពស់របស់ចិន ក្រោមលេសសិទ្ធិមនុស្ស

អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសចិនកាលពីថ្ងៃទី១១ ខែធ្នូ ... Read More »

រឿង៖ ពេលដែលម៉ែឃ្លាតទៅ(ត)

ថ្ងៃនោះ ទៅដល់រោងបាយយាយចុងភៅនោះសម្លឹងមកខ្ញុំគ្មានដាក់ភ្នែកទេ។ ចំណែកខ្ញុំឱនមុខចុះមិនហ៊ានសម្លឹងទៅគាត់វិញឡើយ។ ខ្ញុំលើកចានបបរហុតរួចក៏នាំប្អូនម្នីម្នាប្រញាប់ត្រឡប់ទៅផ្ទះវិញ។ យប់នោះប្អូនស្រីរបស់ខ្ញុំក្តៅខ្លួនខ្លាំងណាស់មមើមមាយនិយាយផ្ដេសផ្ដាសទាំងយប់។ ខ្ញុំភ័យជាខ្លាំងក៏រត់ទៅហៅយាយជិតរោងបាយទាំងយប់។ ខ្ញុំមិនដែលមករំខានគាត់ទេតាំងពីឪពុកម្ដាយខ្ញុំចាកចេញទៅ។ ពេលនោះខ្ញុំមិនដឹងធ្វើយ៉ាងណាឡើយ នឹកឃើញតែបណ្ដាំម្ដាយថា បើមានការអីកូនទៅប្រាប់យាយនៅជិតរោងបាយនោះទៅនឹងបានដំណឹងដល់ម៉ែហើយ។ យាយចិត្តល្អណាស់។ គាត់ដើរយ៉ាងលឿនខ្ញុំរត់ពីក្រោយគាត់សឹងមិនទាន់។ ទៅដល់ផ្ទះរបស់ខ្ញុំគាត់លូកដៃស្ទាបប្អូនរបស់ខ្ញុំភ្លាមហើយលាន់មាត់ថា អូយ!ក្តៅណាស់ថ្ងៃមិញចៅឯងឱ្យប្អូនហូបអីខ្លះ?គាត់និយាយបណ្ដើរទាញយកក្រមាជ្រលក់ទឹកពូតមកគ្របឲ្យប្អូនរបស់ខ្ញុំបណ្តើរ ហើយគាត់ងាកមកនិយាយប្រាប់ខ្ញុំថា ... Read More »

អ្នកនាំពាក្យក្រសួងសាធារណការ ៖ ខ្ញុំបាទសូមជម្រាបជូនសាធារណជន ជាពិសេសអ្នកប្រើប្រាស់ផ្លូវល្បឿនលឿន

ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និង ដឹកជញ្ជូន នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ បានបញ្ជាក់ថា ៖ ... Read More »

អង្គការសហប្រជាជាតិបានចេញសេចក្តីសម្រេចទាមទារឱ្យមានបទឈប់បាញ់ជាអចិន្ត្រៃយ៍នៅតំបន់ហ្គាហ្សា

កាលពីម្សិលមិញ មហាសន្និបាតអង្គការសហប្រជាជាតិបានបោះឆ្នោតអនុម័តសេចក្តីសម្រេចចិត្តមួយទាមទារបទឈប់បាញ់ជាបន្ទាន់ គ្មានលក្ខខណ្ឌ និងអចិន្ត្រៃយ៍នៅតំបន់ហ្គាហ្សាស្ទ្រីប ជាមួយនឹងសម្លេងគាំទ្រ “លើសលប់” គឹ158/193 ។ដំណោះស្រាយបទឈប់បាញ់ដែលចេញឱ្យអ៊ីស្រាអែលនិងកម្លាំងហាម៉ាសប៉ាឡេស្ទីនបានមកជាមួយនឹងសំណើឱ្យកម្លាំងដោះលែងចំណាប់ខ្មាំងទាំងអស់។ គេដឹងថា សេចក្តីសម្រេចចិត្តរបស់មហាសន្និបាតអង្គការសហប្រជាជាតិ មានតែទម្ងន់នយោបាយប៉ុណ្ណោះ ដែលឆ្លុះបញ្ចាំងពីទស្សនៈពិភពលោកលើបញ្ហាមួយ ដោយមិនជាប់ពាក់ព័ន្ធ។ សហរដ្ឋអាមេរិក អ៊ីស្រាអែល ... Read More »

Corticosteroid គឺជាឱសថដែលត្រូវបានគេប្រើប្រាស់សំរាប់ព្យាបាលជំងឺជាច្រើនប្រភេទ

ភ្នំពេញ ៖ Corticosteroid គឺជាឱសថដែលត្រូវបានគេប្រើប្រាស់សំរាប់ព្យាបាលជំងឺជាច្រើនប្រភេទជាយូរឆ្នាំមកហើយ ដូចជាជំងឺរលាកសន្លាក់ ជំងឺហឺត ជំងឺអាលាក់ហ្ស៊ី និង ជំងឺអូតូអ៊ីម្យូនជាដើម។ ឱសថនេះមានទាំងទម្រង់ចាក់លេបលាប និងហឺត។  ប៉ុន្តែការប្រើប្រាស់ឱសថប្រភេទនេះក៏បានផ្តល់នូវផលវិបាកជាច្រើនដូចជា៖    -ជំងឺទឹកនោមផ្អែម ឬធ្វើអោយជំងឺទឹកនោមផ្អែមដែលមានស្រាប់ពិបាកគ្រប់គ្រង ... Read More »

លោក Biden ថ្លែងថា ការដែលលោក ដូណាល់ត្រាំ មាន បំណងដំឡើងពន្ធគយ គឺជាកំហុសឆ្គង់ដ៏ធំមួយ

អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ លោក Biden  ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ មានជនល្មើសភាគច្រើន ជាជនអន្តោប្រវេសន៍បរទេសខុសច្បាប់ បន្លំខ្លួនចូលមកកម្ពុជា បង្កើតជាបទល្មើសប្លែកៗទំនើបៗ ដែលកម្ពុជាមិនធ្លាប់មាន

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ជនល្មើសជាច្រើនដែលភាគច្រើន ជាជនអន្តោប្រវេសន៍បរទេសខុសច្បាប់ បានបន្លំខ្លួនចូលមកកម្ពុជា បង្កើតបានជាបទល្មើស យ៉ាងអនាធិបតេយ្យ  ដោយបាននាំយកបច្ចេកទេសបទល្មើសប្លែកៗទំនើបៗ ដែលកម្ពុជាមិនធ្លាប់មាន មកសាបព្រួសលើទឹកដីកម្ពុជា ... Read More »

នាយករដ្ឋមន្ត្រីបណ្តោះអាសន្ននៃប្រទេសស៊ីរីបានសន្យាកសាងប្រទេសឡើងវិញ និងស្វាគមន៍ជនភៀសខ្លួនត្រឡប់មកវិញ

នាយករដ្ឋមន្ត្រីបណ្តោះអាសន្នរបស់ប្រទេសស៊ីរីដែលទើបឡើងកាន់អំណាចបន្ទាប់ពីប្រធានាធិបតីត្រូវបានផ្ដួលរំលំនោះ បានកំណត់គោលដៅសំខាន់ក្នុងការបញ្ជូនជនភៀសខ្លួនស៊ីរីរាប់លាននាក់ត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញ ការពារប្រជាពលរដ្ឋទាំងអស់ និងផ្តល់សេវាមូលដ្ឋាន។ ទោះជាយ៉ាងណាក៏ដោយ លោកក៏បានទទួលស្គាល់ថា កិច្ចការនេះនឹងមានការលំបាកខ្លាំង ដោយសារតែហិរញ្ញវត្ថុរបស់ប្រទេសស្ថិតក្នុងស្ថានភាពមិនល្អ ដោយមានការខ្វះខាតរូបិយបណ្ណបរទេសយ៉ាងធ្ងន់ធ្ងរ។នៅក្នុងបទសម្ភាសន៍មួយ នាយករដ្ឋមន្ត្រីបណ្តោះអាសន្នស៊ីរី លោក Mohamed al-Bashir បាននិយាយថា “រតនាគារជាតិបច្ចុប្បន្នមានតែប្រាក់ផោនរបស់ស៊ីរីប៉ុណ្ណោះ ... Read More »

ខំទុកចិត្តជូនទៅដាក់លុយឱ្យបែរជាលួចម៉ូតូបានសម្រេចពីខណ្ឌដង្កោ តែចុងក្រោយជាប់ខ្នោះនៅខេត្តស្វាយរៀង

      ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានធ្វេីសកម្មភាពលួចម៉ូតូពីបុរសម្នាក់បានសម្រេច ត្រង់ចំណុចមុខផ្ទះដូរលុយវីង ផ្លូវបេតុង ស្ថិតនៅភូមិម្ភៃបួន សង្កាត់ព្រៃស ខណ្ឌដង្កោ តែត្រូវសមត្ថកិច្ចជំនាញតាមស្រាវជ្រាវចាប់ឃាត់ខ្លួនបាននៅត្រង់ចំណុចតូបលក់អំបុក ផ្លូវជាតិលេខ១ ស្ថិតនៅភូមិដូនលែប ឃុំគោកព្រីង ... Read More »

លោក ស៊ូ ម៉ុល ជំរុញក្នុងការផ្ដល់សេវាសាធារណៈនិងការងារអត្រានុកូលដ្ឋានជូនដល់បងប្អូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័សត្រឹមត្រូវនិងមិនត្រូវយកកម្រៃសេវាខុសច្បាប់កំណត់ឡើយ

ខេត្តស្វាយរៀង៖ លោក ស៊ូ ម៉ុល ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និងជា អភិបាល ស្រុករមាសហែក បានជំរុញក្នុងការផ្ដល់សេវាសាធារណៈនិងការងារអត្រានុកូលដ្ឋានជូនដល់ បងប្អូនប្រជាពលរដ្ឋអោយបានឆាប់រហ័ស ត្រឹមត្រូវនិងមិនត្រូវយកកម្រៃសេវាខុសច្បាប់កំណត់ឡើយ។ ការជំរុញបែបនេះធ្វើឡើងនាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំបូកសរុប ... Read More »

អនុប្រធានទទួលបន្ទុកកិច្ចការអាស៊ីប៉ាស៊ីហ្វិក​ កត់សម្គាល់នូវសកម្មភាពដ៏សកម្មរបស់ CDC ក្នុងការដើរគោះទ្វារវិនិយោគិនឱ្យមកសិក្សាសមិទ្ធិលទ្ធភាព និងដាក់ទុនវិនិយោគនៅកម្ពុជា

ភ្នំពេញ​៖​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ បានឱ្យដឹងថា​ លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ Sumitomo Mitsui Banking Corporation តំណាងដោយ លោក Hironori ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត​ ថ្លែង​ប្រសាសន៍សំខាន់ៗក្នុងទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ លើកទី១៨

ភ្នំពេញ៖ សម្តេច​មហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ បានមានប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ សូមអាន​ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ... Read More »

ក្មេងទំនើងមួយក្រុមខំប្តូរឈ្មោះteamទៅហើយ នៅតែរត់មិនរួចពីចំណាត់ការកងរាជអាវុធហត្ថរាជធានីភ្នំពេញ

ភ្នំពេញ៖ រយៈពេលប៉ុន្មានថ្ងៃក្នុងដើមខែធ្នូ ឆ្នាំ២០២៤ នេះ ដោយមានបទបញ្ជាម៉ឹងម៉ាត់របស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក៏ដូចជាកម្លាំងអាវុធហត្ថតាមបណ្ដាមូលដ្ឋានខណ្ឌទាំង១៤ បានចុះបង្ក្រាបនិងទប់ស្កាត់ក្រុមក្មេងទំនើងនៅតាមគោលដៅសំខាន់ៗក្នុងភូមិសាស្ត្ររាជធានីភ្នំពេញជាប់ជាប្រចាំដូចភ្លៀងរលឹម និងបានចាត់វិធានការអប់រំលើក្មេងទំនើងសរុប៨៧នាក់ ដែលបានប្រមូលផ្តុំគ្នាកណ្តាលអធ្រាត្រមិនចូលផ្ទះ ផឹកស្រា ជក់វែប ... Read More »

លោកអភិសន្ដិបណ្ឌិត​ ស​ សុខា​ អបអរសាទរ “ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ” លើកទី១៨ ក្រោមប្រធានបទ”កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល”

ភ្នំពេញ​៖​ លោកអភិសន្ដិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ អបអរសាទរ “ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ” លើកទី១៨ ក្រោមប្រធានបទ”កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល” ១២ ធ្នូ ២០០៦ ... Read More »

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង!​ មនុស្សស្លាប់ ១នាក់ និងរបួសធ្ងន់ស្រាល ១០នាក់​ នៅតាមដងផ្លូវ​

ភ្នំពេញ​៖​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈ​ករណី​គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ​២០២៤ម្សិលមិញនេះ​ បានកើតឡើងចំនួន ៦លើក បណ្តាលឲ្យមនុស្សស្លាប់ ១នាក់ ... Read More »

កម្ពុជា​ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីរហូតដល់១៥%​ សម្រាប់ថ្ងៃទី១២ ខែធ្នូនេះ!

ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​១២​ ខែធ្នូ​ ឆ្នាំ​២០២៤នេះ​ បានចេញសេចក្ដីជូនដំណឹង​ស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១២ ខែធ្នូនេះ​ កម្ពុជា​ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីរហូតដល់១៥%​។  ក្រសួងធនធានទឹក​ បានបញ្ជាក់ថា​ ខណៈសម្ពាធទាបកើតមាននៅលើសមុទ្រចិនខាងត្បូង បានធ្វើឱ្យខ្យល់មូសុងឦសាន ... Read More »

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីក្នុងពិធី «ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ » លើកទី១៨

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១២ ខែធ្នូនេះ នឹងអញ្ជើញជាអធិបតី ក្នុងពិធី «ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ » លើកទី១៨ នៅសាលមហោស្រពកោះពេជ្រ។ «ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ... Read More »

សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញដល់ រដ្ឋធានីអង់ការ៉ា ប្រទេសតួកគីយ៉េ ប្រកបដោយសុវត្ថិភាព

រដ្ឋធានីអង់ការ៉ា៖​ នៅវេលាម៉ោង៩ព្រឹក(ម៉ោងនៅរដ្ឋធានីអង់ការ៉ា ប្រទេសតួកគីយ៉េ) ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដល់រដ្ឋធានីអង់ការ៉ា ប្រទេសតួកគីយ៉េ ប្រកបដោយសុវត្តិភាពហើយ ... Read More »

រយៈពេល​១១ថ្ងៃ​ ខែធ្នូ​! កម្លាំង​សមត្ថកិច្ច​ រកឃើញយានយន្តល្មើសសរុបចំនួន៣,៧៩៩គ្រឿង​ ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ភ្នំពេញ៖ យោងតាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤​ តាមរបាយការណ៍លទ្ធផលរយៈពេល១១ ថ្ងៃ ពោល​គឺ​ចាប់​ពីថ្ងៃទី១-១១ ខែធ្នូ ឆ្នាំ២០២៤ កម្លាំង​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​នៅទូទាំងប្រទេសកម្ពុជា​ រកឃើញយានយន្តល្មើសសរុបចំនួន៣,៧៩៩គ្រឿង, ក្នុងនោះ​ ... Read More »

លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ភ្នំពេញ ៖ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖  ១- ឃើញរបប ... Read More »

បទវិភាគ៖កំណើនយ៉ាងខ្លាំងក្លានៃពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនគឺជាឱកាសថ្មីសម្រាប់ការអភិវឌ្ឍសកល

អន្តរជាតិ ៖ នៅល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ នៅថ្ងៃទី ១០ ... Read More »

តម្លៃ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា៖​ ​សាំង​​ (តម្លៃ​ដដែល​)​ សាំងធម្មតា ត្រូវ​លក់តម្លៃ​៣,៩០០រៀល​ ខណៈ​ម៉ាស៊ូត​ (ចុះថ្លៃ​៥០៛)​ ៣,៧៥០រៀលក្នុង១លីត្រ​ ចាប់ពីថ្ងៃទី១១-២០ ខែ​ធ្នូ​ ឆ្នាំ​២០២៤នេះ!

ភ្នំពេញ​៖​ បើយោងតាម​សេចក្តីជូនដំណឹងរបស់ក្រសួង​ពាណិជ្ជកម្ម​ នៅ​ថ្ងៃទី១១ ខែធ្នូ​ ឆ្នាំ​២០២៤នេះ​ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានានៅកម្ពុជា គិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែធ្នូ​ ឆ្នាំ២០២៤នេះ​ ​សាំង (តម្លៃ​ដដែល​)​ ខណៈប្រេងម៉ាស៊ូត ... Read More »