ព័ត៌មានទាន់ហេតុការណ៍៖
'

រថយន្តក្រុងដឹកអ្នកដំណើរឡើងជែងធ្លាក់ផ្លូវចូលប្រឡាយទឹក តែសំណាងគ្មានអ្នករងរបួស

ខេត្តបន្ទាយមានជ័យ៖ រថយន្តក្រុងមួយគ្រឿងដឹកអ្នកដំណើរឡើងជែងខ្វះការប្រុងប្រយត្នធ្លាក់ផ្លូវចូលប្រឡាយទឹក តែសំណាងគ្មានអ្នករងរបួសនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតភូមិ.ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ។ សមត្ថកិច្ចប្រាប់ថា នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងគាត់ដឹកអ្នកដំណើរពីភ្នំពេញទៅក្រុងប៉ោយប៉ែត នៅពេលម៉ោងយប់ពេលដល់កន្លែងកើតហេតុបានឡើងជែងរថយន្ត១គ្រឿងទៀតដែលបើកបរស្របទិសគ្នាបណ្តាលរេចង្កូតធ្លាក់ផ្លូវចូលប្រឡាយទឹក សំណាងមនុស្ស ក្នុងរថយន្តគ្មានអ្នករងរបួសតែទំនិញនៅក្រោមបាតរថយន្តបានទទឹកអស់គ្មានសល់។ ក្រោយពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងឃើញកម្លាំងនគរបាលប៉ុស្តិ៍ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះបានចុះមកពិនិត្យភ្លាមៗការពារខ្លាចមានគ្រោះថ្នាក់កើតឡើង និងអន្តរាគមន៍តាមការពិនិត្យ ... Read More »

អគាររដ្ឋបាលថ្មី នៃកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ​ កំពុងសាងសង់ជិតរួចរាល់ និងត្រូវបានឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះត្រួតពិនិត្យនិងត្រៀមសម្ពោធនាថ្ងៃខាងមុខ

ភ្នំពេញ​ ៖​ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអភិវឌ្ឍន៍ជាលំដាប់ ចាប់តាំងពីទីបញ្ជាការ រហូតទៅដល់ មូលដ្ឋានអាវុធហត្ថខណ្ឌ ... Read More »

ទីតាំងល្បែងស៊ីសង២កន្លែងជាប់គ្នាក្នុងបុរីញ៉ូថោនកំពុងដំណេីរការវិញ ខណៈលោកអភិបាលខណ្ឌពោធិ៍សែនជ័យនឹងចាត់ឱ្យលោកអធិការចុះពិនិត្យ

ភ្នំពេញ៖​ ល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ​ ល្បែងស៊ីសងទាំងនោះហេីយជាដេីមចមកេីតអំពេីហិង្សាក្នុងគ្រួសារ​ លួច​ ឆក់​ ប្លន់ ជាដេី​ម​ ។  ពលរដ្ឋបានរាយការណ៍មកថា​ ទីតាំងល្បែងស៊ីសងប្រភេទកាស៊ីណូរបស់ជនជាតិចិនកន្លែងជាប់គ្នានៅក្នុងបុរីញ៉ូថោន​ ភូមិព្រៃទា១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ ដោយស្លាកយីហោ​ ផ្ទះតែជុនហាវ​​ ... Read More »

នាយករដ្ឋមន្ត្រីអូស្ត្រាលីបំពេញទស្សនកិច្ចនៅចិន

យោងតាមសារព័ត៌មាន CNA នៅថ្ងៃទី ៣ខែវិច្ឆិកា នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese នឹងធ្វើទស្សនកិច្ចនៅប្រទេសចិនក្នុងដំណើរទស្សនកិច្ចដ៏សំខាន់មួយដែលបង្ហាញថាទំនាក់ទំនងតានតឹងរវាងភាគីទាំងពីរបាន “រលាយ” ។ ដំណើរទស្សនកិច្ចរយៈពេលបួនថ្ងៃរបស់លោក Anthony Albanese ទៅកាន់ទីក្រុងប៉េកាំង និងសៀងហៃ ... Read More »

សូម​ឆ្លើយ​ថាទេ​ចំពោះ​គ្រឿង​ញៀន​! ជនពាក់ព័ន្ធចំនួន ៧០នាក់ ត្រូវ​បាន​ឃាត់ខ្លួន​ទូទាំងប្រទេសថ្ងៃទី ០៣ វិច្ឆិកានេះ!

ភ្នំពេញ៖ អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ នៅព្រលប់​ថ្ងៃ​សុក្រ​ទី​០៣​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣នេះ​ បានបង្ហាញពី​លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី ០៣ វិច្ឆិកា ចំនួន ២២ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៧០នាក់។ ដូច្នេះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក !  ... Read More »

គ.ជ.ប ជូនដំណឹងស្តីពីការតម្កល់សេចក្តីចម្លងប្រកាស ស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ

ភ្នំពេញ៖ សេចក្តីជូនដំណឹង ស្តីពីការតម្កល់សេចក្តីចម្លងប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ មានបញ្ជាក់នីត្យានុកូលកម្ម សម្រាប់ការប្រើឱ្យការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ សង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣។ យោង : ច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ – ... Read More »

សុំអង្វរប៉ូលិសចរាចរណ៍លើកលែងមិនបានសម្រេច លោតទឹកសម្លាប់ខ្លួន

សូមបងប្អូនកុំធ្វើតាម បើខុសហើយទទួលការពិន័យទៅទើបថ្ងៃក្រោយយើងលែងខុសទៀត ហើយប៉ូលិសចរាចរណ៍ក៏លែងចាប់យើងដែរ។ កងកម្លាំងជួយសង្គ្រោះទីក្រុងហូជីមិញ ត្រូវជួយសង្គ្រោះជាបន្ទាន់ បុរសម្នាក់ដែលបានលោតចូលប្រឡាយ Tan Hoa – Lo Gom ធ្វើអត្តឃាត បន្ទាប់ពីគាត់បានអង្វរ សុំឱ្យប៉ូលិសចរាចរណ៍លើកលែងកំហុសវិលត្រឡប់ទៅផ្ទះវិញ ដោយប៉ូលិសមិនអើពើនឹងការបំពាននេះ។ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញប្រកាសបិទអាជីវកម្មថតចម្លងនិងតូបលក់ដូរនៅជុំវិញ មណ្ឌលប្រឡងពីថ្ងៃទី៥ដល់ថ្ងៃទី៧វិច្ឆិកា

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញមានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់នៅក្នុងរាជធានីភ្នំពេញមេត្តាជ្រាបថា ក្រសួងអប់រំ យុវជន និងកីឡានឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំ សិក្សា២០២២-២០២៣ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ រយៈពេលចំនួន ០២ថ្ងៃ គឺនៅថ្ងៃទី០៦ និងថ្ងៃទី០៧ ... Read More »

ឃាតកតាមដងផ្លូវ​ បន្ត​សម្លាប់​មនុស្ស​ ៣នាក់​ និងរបួសធ្ងន់ស្រាល ១៦នាក់​ ក្នុងរយៈពេល​មួយថ្ងៃ​ នាថ្ងៃទី​៣​ វិច្ឆិកា​!

ភ្នំពេញ​៖​ យោងតាមទិន្នន័យរបស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ សូមគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈ​ករណី​គ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី ០៣ វិច្ឆិកា កើតឡើងចំនួន ១០លើក បណ្តាលឱ្យមនុស្សស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ... Read More »

យានយន្តល្មើសចំនួន ៣៥១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសនាថ្ងៃទី០៣​ វិច្ឆិកា​នេះ!

ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឲ្យដឹងថា លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ មានចំនួនគោលដៅសរុប ៩៣គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤៥៩គ្រឿង, រថយន្តធំ ៣២គ្រឿង, ... Read More »

បេក្ខជនប្រធានាធិបតីអាមេរិកបានស្នើកិច្ចព្រមព្រៀងស្តីពីអ៊ុយក្រែនជាមួយប្រធានាធិបតីពូទីន

បេក្ខជនប្រធានាធិបតីអាមេរិក លោក Vivek Ramaswamy បានសន្យាថា ប្រសិនបើលោកឈ្នះការបោះឆ្នោត លោកនឹងស្នើទៅប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នូវកិច្ចព្រមព្រៀងស្តីពីអ៊ុយក្រែន។ យោងតាមលោក Ramaswamy សហរដ្ឋអាមេរិកនឹងមិនឱ្យអ៊ុយក្រែនចូលរួមជាមួយអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ... Read More »

អាជ្ញាធរជាតិអប្សរា ជួសជុលគំនូរបុរាណព្រះវិហារវត្តរាជបូណ៌ ក្រោមការឧបត្ថម្ភថវិការបស់រដ្ឋាភិបាលឥណ្ឌា

ខេត្តសៀមរាប៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃប្រទេសកម្ពុជា និងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធការ ដ្ឋានអភិរក្ស និងជួសជុលគំនូរបុរាណ ដែលមានអាយុរាប់រយឆ្នាំ នៅក្នុងព្រះវិហារនៃវត្តរាជបូណ ក្នុងទី រួមខេត្តសៀមរាប នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ ព្រះវិហាររបស់វត្តរាជបូណ៌ ... Read More »

លោកឯម ច័ន្ទមករា៖ ការបង្កើនឱកាសការងារសម្រាប់ជនមានពិការភាព គឺជាគោលបំណងដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ៖ តំណាងលោកជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការនិងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ថ្លែងថា ការបង្កើនឱកាសការងារសម្រាប់ជនមានពិការភាព គឺជាគោល បំណង ដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ... Read More »

ខ្សែការពារ Sakho ចាកចេញពី Montpellier បន្ទាប់ពីប៉ះទង្គិចជាមួយគ្រូបង្វឹក Michel der Zakarian

ខ្សែការពារ Mamadou Sakho បានចាកចេញពីក្លិប Montpellier បន្ទាប់ពីប៉ះទង្គិចជាមួយអ្នកចាត់ការទូទៅលោក Michel der Zakarian ក្នុងការហ្វឹកហាត់។ សារព័ត៌មានបារាំង L’Equipe បានឲ្យដឹងថា អតីតកីឡាករ Liverpool ... Read More »

បុរសម្នាក់គិតខ្លី ផឹកថ្នាំបាញ់ស្មៅ ប្រភេទទឹកខៀវអស់៣គម្របប៊ីដុង តូចចិត្តប្រពន្ធស្លាប់ចោល

ខេត្តប៉ៃលិន៖ បើតាមប្រភពពីលោកមេភូមិអូរប្រើសឲ្យដឹងថា÷ កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៥និង០០នាទី មានករណីបុរសម្នាក់បានយកថ្នាំបាញ់ស្មៅជាប្រភេទថ្នាំទឹកខៀវយកទៅផឹកជិតពាងទឹកអស់៣គម្របប៊ីដុង.ក្រោយមកជនរងគ្រោះក៏ស្រែកឱ្យគេជួយយកទៅមន្ទីរពេទ្យខេត្តប៉ៃលិនផង។ ប្រភពពីលោកមេភូមិបានបន្តថា÷បន្ទាប់ពីជនរងគ្រោះបានបញ្ជូនទៅមន្ទីររួច,លោកគ្រូពេទ្យក៏បានប្រាប់ថា ជំងឺជនរងគ្រោះធ្ងន់ធ្ងរ  ក្រុមគ្រួសារជនរងគ្រោះក៏បានសម្រួលគ្នាជាលោកគ្រូពេទ្យជំនាញត្រូវបញ្ជូនជនរងគ្រោះទៅព្យាបាលនៅពេទ្យខេត្តបាត់ដំបង។ ជនរងគ្រោះខាងលើមានឈ្មោះ ហឿន ស៊ាងហៃ ភេទប្រុស ... Read More »

សភាតំណាងអាមេរិកបានយល់ព្រមផ្តល់ជំនួយចំនួន ១៤,៣ ពាន់លានដុល្លារដល់អុីស្រាអែល ប៉ុន្តែគ្មានអ្វីសម្រាប់អ៊ុយក្រែនទេ

សភាតំណាងរាស្រ្តអាមេរិកបានអនុម័តច្បាប់របស់គណបក្សសាធារណរដ្ឋដើម្បីផ្តល់ជំនួយចំនួន 14.3 ពាន់លានដុល្លារដល់អុីស្រាអែល ផ្ទុយទៅនឹងការចង់បានកញ្ចប់ជំនួយធំសម្រាប់ទាំងអ៊ុយក្រែន និងគោលបំណងផ្សេងទៀតពីព្រឹទ្ធសភាអាមេរិក និងសេតវិមាន។ សេចក្តីព្រាងច្បាប់នេះ គឺជាសកម្មភាពនីតិប្បញ្ញត្តិដ៏សំខាន់ដំបូងគេរបស់សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់ប្រធានសភាថ្មីលោក Mike Johnson ។ ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden ... Read More »

លោករដ្ឋមន្ត្រី​ នេត្រ ភក្ត្រា ក្រើនរំលឹកដល់អ្នកសារព័ត៌មាន ត្រូវបន្តចូលរួមអនុវត្តន៍គោរពក្រមសីលធម៌ វិជ្ជាជីវៈឱ្យបានត្រឹមត្រូវ ដើម្បីចៀសផុតបញ្ហាផ្សេងៗ

ខេត្ត​កំពង់​ធំ​៖ លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា បានថ្លែង​ក្រើនរំលឹកដល់អ្នកសារព័ត៌មាន ត្រូវបន្តចូលរួមអនុវត្តន៍គោរពក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន អោយបានត្រឹមត្រូវ ដើម្បីចៀសផុតបញ្ហាផ្សេងៗ ដែលកើតមានឡើងជាយថាហេតុ នៅក្នុងការអនុវត្តន៍ តូនាទីភារកិច្ចប្រចាំថ្ងៃរបស់ខ្លួនជាអ្នកសារព័ត៌មាន ។​ ការថ្លែងបែបនេះ​នាឱកាស លោក ... Read More »

ពន្ធនាគារខេត្ដកណ្ដាលស្នើសុំបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិត ២៥នាក់ ក្នុងទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍

ខេត្តកណ្ដាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំពិនិត្យ វាយតម្លៃស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ដល់ទណ្ឌិត ក្នុងទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី៣ ខែ វិច្ឆិកា ឆ្នាំ២០២៣នេះ  លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល  បានបញ្ជាក់ថា៖ ... Read More »

កូនក្រមុំពាក់មាសពីក្បាលដល់ចុងជើង ហើយការណ៍ពិតគួរឱ្យភ្ញាក់ផ្អើលនៅពីក្រោយ

ឃើញខ្សែដៃ កងដៃ រាប់រយចងជាច្រវាក់ជាប់នឹងខ្លួនកូនក្រមុំ អ្នកនិយមលេងអុីនធឺណេតមិនបង្ហាញពីការភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំង។ តាមទំនៀមទម្លាប់ប្រពៃណី នៅថ្ងៃរៀបការឪពុកម្តាយជាច្រើននឹងរៀបចំថ្លៃបណ្ណាការដ៏មានតម្លៃសម្រាប់កូនស្រីរៀបការ។ កាលពីប៉ុន្មានថ្ងៃមុន ពិធីមង្គលការមួយនៅទីក្រុង Foshan នៃខេត្ត Guangdong ប្រទេសចិន បានធ្វើឱ្យអ្នកនិយមលេងបណ្តាញសង្គម មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ... Read More »

ក្រសួងធនធានទឹក៖ គម្រោងពហុបំណងទំនប់ដូនទ្រី ស្ទឹងមោងឫស្សី ខេត្តបាត់ដំបង កំពុងដំណើរការសាងសង់សម្រេចបានប្រមាណ ៧០%

ភ្នំពេញ​៖​ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានទទួលជួបពិភាក្សាការងារវិស័យធនធានទឹក និងឧតុនិយម ជាមួយប្រតិភូធនាគារ Korea Eximbank ដឹកនាំដោយលោកស្រី Minnie Chey នាយិកាប្រតិបត្តិប្រចាំប្រទេសកម្ពុជា​ ... Read More »

កម្ពុជា ធ្វើបទអន្តរាគមន៍លើប្រធានបទ «ចក្ខុវិស័យនៃកិច្ចសហប្រតិបត្តិការ កិច្ចសន្ទនារបស់ស្ថាប័នអាស៊ានលើការការពារសិទ្ធិមនុស្ស» ក្នុងសន្និសីទអន្តរជាតិរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សប៉ារីស

ភ្នំពេញ ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចេញ សេចក្ដីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា , នៅរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក កែវ ... Read More »

ក្រសួងមហាផ្ទៃ រៀបចំកិច្ចប្រជុំក្រុមការងាររៀបចំ កែសម្រួលលេខកូដសម្គាល់រដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ

ភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃ រៀបចំកិច្ចប្រជុំក្រុមការងាររៀបចំ កែសម្រួលលេខកូដសម្គាល់រដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ ... Read More »

សមត្ថកិច្ចបញ្ជូនជនសង្ស័យចំនួន០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីរក្សាទុកនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តស្វាយរៀង ៖ យោងតាម កងរាជអាវុធហត្ថខេត្តស្វាយរៀងបានអោយដឹងនារសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ថា សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យចំនួន០៤នាក់ ទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុកនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នាថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០២៣។ កងរាជអាវុធហត្ថខេត្តស្វាយរៀងបានអោយដឹងថាជនសង្ស័យទាំង៤នាក់មាន ៖ ១.ឈ្មោះង្វៀង ឌឹកថាន់ទុង ភេទប្រុស ... Read More »

បង្ហោះម៉ូតូតាមដងផ្លូវហេីយថតបង្ហោះក្នុងបណ្តាញសង្គមត្រូវបានសមត្ថកិច្ចនគរបាលហៅមកអប់រំណែនាំឱ្យអាណាព្យាបាលធានាយកទៅអប់រំនៅមូលដ្ឋានវិញ

ខេត្តបាត់ដំបង៖ នៅថ្ងៃទី០២ខែវិច្ឆិកាឆ្នាំ២០២៣ អនុវត្តតាម​យោបល់ដឹកនាំរបស់លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបង​និងលោកឧត្តមសេនី​យ៍ត្រី​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែ​ន​ការងារនគរបាល​ព្រហ្មទ័ណ្ឌ​ លោ​ក​វរសេនីយ៍ទោ​ វេ​ គឹមចត់​ អធិការ​នគរបាលស្រុកកំរៀង​បានដឹកនាំ កម្លាំ​ងផ្នែកជំនាញរួមជាមួយកម្លាំង​ប៉ុស្តិ៍នគរបាលរដ្ឋ​បាលកំរៀងធ្វើ​ការ​ស្រាវជ្រាវនិងឃាត់ខ្លួនក្មេងទំ​នើងចំនួនពីរនាក់និងម៉ូតូមួយគ្រឿ​ង ... Read More »

Luis Suárez នឹងចូលរួមជាមួយ Messi នៅ Inter Miami សម្រាប់រដូវកាល២០២៤

បំណងប្រាថ្នាចម្បងមួយរបស់ក្លិប Inter Miami សម្រាប់រដូវកាលខាងមុខ ប្រសិនបើមិនមែនជារឿងសំខាន់នោះទេ គឺការធានានូវការនាំយកខ្សែប្រយុទ្ធLuis Suárez ដែលធ្លាប់ជាខ្សែប្រយុទ្ធស្និទ្ធជាមួយ Messi។ កីឡាករដែលឈានចូលវ័យ៣៧ឆ្នាំក្នុងខែមករា ខិតជិតដល់ទីបញ្ចប់នៃកិច្ចសន្យាជាមួយ Gremio de Porto Alegre ... Read More »

ស្លាប់ម្នាក់របួសធ្ងន់២នាក់ដោយគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នានៅខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មានបុរសម្នាក់ស្លាប់និង២នាក់ទៀតរងរបួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នានៅក្រុងបាវិតនិងក្រុងស្វាយរៀង។     យោងតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានអោយដឹងនារសៀលថ្ងៃទី៣ខែវិច្ឆិកាឆ្នាំ២០២៣នេះថា ករណីទី១បានកើតឡើងកាលពីវេលាម៉ោង៨និង៤៥នាទីយប់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅលើចំណុចផ្លូវក្រវាត់ក្រុង  ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង មានម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ... Read More »

រុស្ស៊ីនឹងសាកល្បងអាវុធបរមាណូ ក្នុងពេលដ៏ខ្លីខាងមុខ ក្រោយដកខ្លួនពីការហាមឃាត់ការធ្វើតេស្ដអាវុធ

សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣បានផ្សាយថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀរ ពូទីន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានចុះហត្ថលេខាលើច្បាប់មួយដើម្បីលុបចោលការផ្ដល់សច្ចាប័នរបស់រុស្ស៉ីលើ សន្ធិសញ្ញាអន្តរជាតិស្ដីពីការហាមឃាត់ការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ។ ការចុះហត្ថលេខារបស់លោក ពូទីន គឺជារឿងមួយដែលត្រូវបានគេរំពឹងទុកជាមុនរួចទៅហើយ ... Read More »

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី លើកជាសំណូមពរទៅប្រទេសវៀតណាមបន្តសម្របសម្រួលសកម្មភាពពាណិជ្ជកម្ម សំដៅលើកកម្ពស់ជីវភាពពលរដ្ឋនៅតាមព្រំដែន

ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានសំណូមពរដល់ប្រទេសវៀតណាម បន្តជួយសម្របសម្រួលសកម្មភាពពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ការវិនិយោគ និងទេសចរណ៍ រវាងប្រទេសទំាងពីរបន្ថែមទៀត ដើម្បីលើកកម្ពស់ផលប្រយោជន៍ទាំងសងខាង ក៏ដូចជាការធ្វើឱ្យកម្ពុជាកាន់តែមានលទ្ធភាពអភិវឌ្ឍប្រទេសជាតិ នៅក្នុងនោះមានការលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋខ្លួននៅតាមខេត្តជាប់ព្រំដែនឱ្យបានប្រសើរឡើងផងដែរ។ សម្តេចរដ្ឋសភាធិបតី ... Read More »

រដ្ឋបាលរាជធានីថ្ងៃទី៦-៧ វិច្ឆិកានេះ មិនឱ្យមានប៉ូលិសឈរផាកពិន័យច្បាប់ចរាចរណ៍ផ្លូវគោកឡើយ ដើម្បីទុកឱកាសឱ្យសិស្សានុសិស្សទៅប្រឡងទុតិយភូមិ បានទាន់ ពេលវេលា

 ភ្នំពេញ ៖  រយៈពេល២ថ្ងៃ គឺថ្ងៃទី០៦-០៧ វិច្ឆិកា ឆ្នាំ២០២៣ នេះ អាជ្ញាធររាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យកម្លាំងប៉ូលិសទាំងអស់ ពិសេសកងកម្លាំង នៃ អធិការដ្ឋាននគរបាលខណ្ឌទាំង១៤ នៅក្នុងរាជធានីភ្នំពេញ ដាច់ខាតមិនឱ្យ ដាក់កម្លាំង ... Read More »

ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩៖​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី​០៣ ខែវិច្ឆិកា​​ ឆ្នាំ២០២៣នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ ​គ្មានអ្នកឆ្លងថ្មី​​​,​ គ្មានឣ្នកជាសះស្បើយ​​​​​​​​​​​​​​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី០២ ខែវិច្ឆិកា​​ ... Read More »