ព័ត៌មានទាន់ហេតុការណ៍៖
'

រដ្ឋបាលខេត្តព្រះសីហនុ សូមអំពាវនាវដល់បុគ្គលពាក់ព័ន្ធទាំងអស់ត្រូវបញ្ឈប់រាល់សកម្មភាពក្នុងការចូលទៅទន្រ្ទានកាន់កាប់ដីរដ្ឋ

ខេត្តព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ សូមអំពាវនាវដល់បុគ្គលពាក់ព័ន្ធទាំងអស់ត្រូវបញ្ឈប់រាល់សកម្មភាពក្នុងការចូលទៅទន្រ្ទានកាន់កាប់ដីរដ្ឋ ដោយធ្វើការរុះរើសំណង់ និងការ្យផ្សេងៗ ហើយចាកចេញពីទីតាំងដី រួចប្រគល់ជូនអាជ្ញាធរ និងស្ថាប័នមានសមត្ថកិច្ចគ្រប់គ្រង។  រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនដំណឹងដល់សាធារណជន និងអ្នកសារព័ត៌មានទាំងអស់ជ្រាបថា នាពេលថ្មីៗនេះ មានក្រុមអនាធិបតេយ្យបានលបលួចចូលមកកាប់រានទន្ទ្រានដីព្រៃ និងបានសង់ខ្ទមអនាធិបតេយ្យ ... Read More »

សាធារណការ​ ខេត្តព្រះវិហារជួសជុល ថែទាំឡើងវិញ កំណាត់ផ្លូវក្រាលដីល្បាយថ្ម ប្រវែងជិត៥៥គីឡូម៉ែត្រ ពីឧទ្យានជាតិតេជោសែនឫស្សីត្រឹប​ ដល់ព្រំដែនឡាវ​ ដែលការខូចខាតដោយជំនន់ទឹកភ្លៀង​

ខេត្តព្រះវិហារ ៖ កំណាត់ផ្លូវក្រាលដីល្បាយថ្ម ប្រវែងជិត៥៥គីឡូម៉ែត្រ ពីឧទ្យានជាតិតេជោសែនឫស្សីត្រឹប​ ដល់ព្រំដែនឡាវ​ ដែលការខូចខាតដោយជំនន់ទឹកភ្លៀង​ ត្រូវបានមន្ទីរសាធារណការ​ និងដឹកជញ្ជូនខេត្តព្រះវិហារជួសជុល ថែទាំឡើងវិញ ។ នេះបើយោងតាមការបញ្ជាក់ពី អង្គភាព មន្ទីរសាធារណការ​ និងដឹកជញ្ជូនខេត្តព្រះវិហារ ... Read More »

ក្រសួងសុខាភិបាល បានដឹកនាំបើកអង្គសិក្ខាសាលាពិគ្រោះយោបល់ ដើម្បីប្រមូលធាតុចូល ក្នុងការរៀបចំធ្វើមគ្គទេសក៍ព្យាបាល គ្លីនិករោគកុមារ

ភ្នំពេញ៖ នៅថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកសាស្ដ្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការសម្របសម្រួលសម្រាប់ការថែទាំ ... Read More »

ឃាត់ខ្លួនជនសង្ស័យ ម្នាក់ ពាក់ព័ន្ធជួញដូរនូវសារធាតុញៀន

ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅទី ២ បានធ្វើការ ឃាត់ខ្លួន ជនសង្ស័យម្នាក់ពាក់ព័ន្ធ ករណីជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀនប្រមាណជាង ១០កញ្ចប់តូច ។ ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង ១០យប់ ថ្ងៃទី៣១ ... Read More »

ស្អែករសៀលថ្ងៃទី២វិច្ឆិកា ! សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យកីឡាករប្រដាល់ដ៏ល្បាញល្បីរបស់មីយ៉ាន់ម៉ា ជួបសម្តែងការគួរសម

ភ្នំពេញ ៖ ក្តីប្រាថ្នារបស់កីឡាករប្រដាល់ដ៏ល្បាញល្បីរបស់ ប្រទេស «មីយ៉ាន់ម៉ា» ចង់ជួបសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ឥឡូវសម្តេចអនុញ្ញាតអោយជួប ដោយលោកមិនរើសអើងអ្វីឡើយ។ ដូច្នេះ ស្តេចប្រដាល់ដ៏ល្បីជនជាតិមីយ៉ាន់ម៉ា ដាវ ... Read More »

លោក​ ហ៊ុន​ ម៉ានី​៖​ ពិតណាស់ ភាពជោគជ័យរបស់ MoEYS ​​​​ E-Learning App គឺកើតចេញពីកត្តា​​រួមផ្សំចំនួន៣

ភ្នំពេញ​៖​ លោក​ ហ៊ុន​ ម៉ានី​ រដ្ឋមន្ត្រី​ក្រសួង​មុខងារសាធារណៈ​ និជា​ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា​ នៅល្ងាចថ្ងៃ​ទី​០១​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣នេះ​តាមរយៈ​បណ្ដាញសង្គម​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លូន​យ៉ាងដូច្នេះ​ថា៖​ ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សដែលបានជួបសំណេះសំណាល និងថ្លែងអំណរគុណដោយផ្ទាល់ចំពោះលោកគ្រូ អ្នកគ្រូ ដែលបានចូលរួមផលិតមាតិកាវីដេអូបង្រៀន សម្រាប់កម្មវិធីបង្រៀនតាមទូរស័ព្ទ ... Read More »

ឃាត់ខ្លួនបានហើយឃាតក វ៉ៃសម្លាប់សត្វឈ្លូសនៅខេត្តកោះកុង ដែលផ្អើលពេញ Facebook នោះ បានម្នាក់ ឈ្មោះ តាន់ អ៊ូខុង

ខេត្តកោះកុង ៖ ទីបំផុត ! រកឃើញហើយយុវជនដែលជាឃាតកវាយសម្លាប់សត្វឈ្លូសនៅឆ្នេរកុកហាវ ឃុំកោះស្តេច ស្រុកគីរីសាគរ  ខេត្តកោះកុង  បន្ទាប់ពីប្រជាពលរដ្ឋ ផ្ទុះពេញ Facebook ហើយប្រជាពលរដ្ឋ មន្ត្រីរាជការ សមត្ថកិច្ច ថ្នាក់ដឹកនាំអំពាវនាវ ... Read More »

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី០១ ខែវិច្ឆិកា បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ និងរបួសធ្ងន់ស្រាល ៧នាក់

ភ្នំពេញ ៖ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ កើតឡើងចំនួន ៦លើក (យប់ ២លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ២នាក់, ... Read More »

ក្រសួងបរិស្ថាន និងធនាគារអភិវឌ្ឍអាស៊ី ADB ពិភាក្សាលើការប្រើប្រាស់ថវិកាគម្រោងឱ្យមានប្រសិទ្ធិភាព និងតម្លាភាព

ភ្នំពេញ​៖​ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យលោកស្រី ជូសាណា វាម៉ា(Jyotsana Varma) នាយកប្រចាំប្រទេសនៃធនាគារអភិវឌ្ឍន៍អាស៊ី ADB  និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពី ការប្រើប្រាស់ថវិកាគម្រោងឱ្យមានប្រសិទ្ធិភាព និងតម្លាភាព ... Read More »

ពលរដ្ឋអ៊ីស្លាមនៅជុំវិញពិភពលោកបង្ហាញពីសាមគ្គីភាព ជាមួយប៉ាឡេស្ទីន ក្នុងពេលអ៊ីស្រាអែលបង្កើនការវាយប្រហារ

បណ្តាពលរដ្ឋអារ៉ាប់នៅជុំវិញពិភពលោក បានបង្ហាញពីការសាមគ្គីភាពជាមួយពលរដ្ឋប៉ាឡេស្ទីន និងជំទាស់ដល់ប្រទេសលោកខាងលិច ដែលបានគាំទ្រអ៊ីស្រាអែលវាយប្រហារទៅលើតំបន់កាហ្សា ។ សារព័ត៌មាន AFP នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ ប្រជាជនឥណ្ឌូនេស៊ី បានចាប់ផ្តើមប្រារព្ធពិធី«ខែសាមគ្គីភាពប៉ាឡេស្ទីន» នៅថ្ងៃពុធ ទី០១ ខែវិច្ឆិកានេះ ... Read More »

លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី០១ ខែវិច្ឆិកា រកឃើញយានយន្តល្មើសចំនួន ៦៨៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឲ្យដឹងថា ចំនួនគោលដៅសរុប ៩០គោលដៅ មានយានយន្តចូលគោលដៅចំនួន ៩៩៦គ្រឿង ក្នុងនោះរថយន្តធំ ៣គ្រឿង ... Read More »

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី ១ វិច្ឆិកា ចំនួន ២៤ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៦៥នាក់

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៦៥ នាក់(ស្រី ៤នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៤ករណី ទូទាំងប្រទេសនៅថ្ងៃទី១ ខែវិច្ឆិកា ។ ... Read More »

រដ្ឋាភិបាលប្រទេសអូស្ត្រាលីផ្តល់ដំណោះស្រាយដល់បញ្ហាមច្ឆាតាមរយៈការបង្កើតជណ្តើរត្រីនៅប្រទេសកម្ពុជា

ភ្នំពេញ៖ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋាភិបាលអូស្ត្រាលីបានចូលរួមជាមួយតំណាងមកពី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ,រដ្ឋបាលជលផល អាជ្ញាធរមូលដ្ឋាន និងប្រជាជន ដើម្បីសម្ពោធជណ្តើរត្រីភូមិស្លែង ស្ថិតនៅក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប។ ជណ្តើរត្រីភូមិស្លែងនេះ ជួយស្តារការផ្លាស់ទីរបស់ត្រី ... Read More »

លោកអភិសន្តិបណ្ឌិត ស សុខា ជំរុញមន្រ្តីច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតត្រូវលះបង់កម្លាំងកាយចិត្តផ្តល់សេវាជូនភ្ញៀវកាន់តែល្អប្រសើរ

ខេត្តបន្ទាយមានជ័យ​៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជំរុញទៅកាន់មន្រ្តីមានសមត្ថកិច្ចទាំងអស់ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតត្រូវមានស្មារតីលះបង់ខ្ពស់ ស្របពេលច្រកទ្វារអន្តរជាតិមួយនេះកំពុងធ្វើកំណែទម្រង់បង្កើនការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលជាប្រភពចំណូលសេដ្ឋកិច្ចជាតិបានពីវិស័យទេសចរណ៍ ធុរកិច្ច និងវិស័យផ្សេងៗទៀត។ ការជំរុញនេះ ធ្វើឡើងក្នុងឱកាស ដែលលោកអភិសន្តិបណ្ឌិត ... Read More »

ព្រះសង្ឃ ២អង្គនិងមនុស្ស ២នាក់ផ្សេងទៀត បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍

ខេត្តព្រៃវែង៖ យុវជនម្នាក់ បើកបរម៉ូតូឌុបព្រះសង្ឃ ២ អង្គ ខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅប៉ះចង្កូតម៉ូតូ១គ្រឿងទៀត បណ្ដាលឱ្យដួលបោកនឹងថ្នល់រងរបួសទាំងសងខាង ត្រូវនគរបាលស្រុកកំពង់ត្របែក ចុះអន្តរាគមន៍ ធ្វើការវាស់វែង និងបញ្ជូនអ្នករងរបួសទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ០៩ និង ... Read More »

អគារមួយចំនួនដែលជាប់គាំងក្នុងខេត្តព្រះសីហនុ​ ត្រូវបានរាជរដ្ឋាភិបាលលើកលែងពន្ធ

ខេត្តព្រះសីហនុ៖ រាជរដ្ឋាភិបាលកម្ពុជា​ បានចេញវិធានការជាកញ្ចប់សម្រាប់ដោះស្រាយអគារមួយចំនួន​ដែលកំពុងជាប់គាំងក្នុងខេត្តព្រះសីហនុ ក្នុងនោះមានជាការលើកលែងពន្ធទៅតាមប្រភេទគម្រោងសាងសង់នីមួយៗ និងការជួយសម្រួលសេវារដ្ឋបាលមួយចំនួន។​ គិតត្រឹមខែកញ្ញា​ ឆ្នាំ២០២៣ គម្រោងផ្អាកការសាងសង់នៅខេត្តព្រះសីហនុមានចំនួន ៣៤១ ស្មើនឹង ៣៦៤ អគារ។ គម្រោងដែលមានការលើកទឹកចិត្ត ដោយការលើកលែងពន្ថប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យក្នុងចន្លោះឆ្នាំ២០២៣-២០២៥, ... Read More »

ក្រុមជនបរទេសដំបូងត្រូវបានអនុញ្ញាតឱ្យចាកចេញពីតំបន់ហ្គាហ្សាស្ទ្រីបតាមច្រកព្រំដែនអេហ្ស៊ីប

ថ្ងៃនេះ (ថ្ងៃទី ១ ខែវិច្ឆិកា) អ្នកកាន់លិខិតឆ្លងដែនបរទេសរាប់សិបនាក់បានចាប់ផ្តើមចាកចេញពីតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីអេហ្ស៊ីបបានបើកច្រកព្រំដែន Rafah ជាលើកដំបូងចាប់តាំងពីការផ្ទុះឡើងនៃជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាសកាលពីថ្ងៃទី ៧ ខែតុលា។ វាមិនច្បាស់ទេថាតើមានមនុស្សប៉ុន្មាននាក់នឹងអាចឆ្លងកាត់ច្រកព្រំដែន Rafah ។ ខ្សែវីដេអូបន្តផ្ទាល់ពីកន្លែងកើតហេតុបានបង្ហាញថាមនុស្សជាច្រើនដែលចូលក្នុងស្ថានីយខាងប៉ាឡេស្ទីន។ ... Read More »

ឃាត់ខ្លួនជនជាតិចិន២នាក់ រួមនឹងថ្នាំញៀនជាង ៤គីឡូក្រាម នៅរាជធានីភ្នំពេញ

ភ្នំពេញ៖ មន្ត្រីនគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រសួង​មហាផ្ទៃ​ បានឱ្យដឹងនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា៖ ជនជាតិចិន២នាក់ រួមនឹងថ្នាំញៀនជាង៤គីឡូក្រាម ត្រូវ​បាន​កម្លាំងជំនាញរបស់មន្ទីរ ចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្ក្រាប​ និងឃាត់ខ្លួន​បានពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន​ដោយខុសច្បាប់​ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ប្រភពដដែលបន្តថា​ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១០) ... Read More »

លោកអភិបាល៧មករាដឹកនាំមន្រ្តីជំនាញចុះត្រួតពិនិត្យតាមទីតាំងការដ្ឋានក្នុងមូលដ្ឋាន

ភ្នំពេញ៖ លោក ថេង សុថុល អភិបាលខណ្ឌ៧មករាបានដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យមើលតាមការដ្ឋាន ផ្លាស់ប្ដូរប្រព័ន្ធលូនិងការដ្ឋានផ្លាស់ប្ដូរការ៉ូឡាតាមចិញ្ចើមផ្លូវ ដើម្បីឱ្យមានសណ្ដាប់ធ្នាប់ល្អ និងមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ។      ការចុះត្រួតពិនិត្យមើលការដ្ឋាននេះបានធ្វើឡើងនៅវេលាម៉ោង ១០និង៣០នាទី ព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ... Read More »

សេចក្តីថ្លែងការណ៍ឆ្លើយតប របស់ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ទៅកាន់កាសែត The Guardian ដែលបានផ្សព្វផ្សាយ និងមានចំណងជើងបកប្រែជាភាសាខ្មែរថា “ខ្ញុំខ្លាចថា ខ្ញុំអាចនឹងសម្លាប់ខ្លួនដូចប្តីរបស់ខ្ញុំ”

ភ្នំពេញ ៖ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា Cambodia Microfinance Association ចេញសេចក្ដីថ្លែងការណ៍ឆ្លើយតបទៅកាន់កាសែត The Guardian ដោយបញ្ជាក់ថា ៖ យោងអត្ថបទចេញផ្សាយដោយកាសែត ... Read More »

មិនទាន់បញ្ចប់សង្គ្រាមផង អាមេរិក គិតពីអនាគតនៃតំបន់ហ្គាហ្សា ក្រោយហាម៉ាស់ត្រូវកម្ចាត់

សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៣បានផ្សាយថា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា សហរដ្ឋអាមេរិកនិងប្រទេសដទៃទៀតកំពុងសម្លឹងមើលជម្រើសដែលអាចទៅរួចជាច្រើន សម្រាប់អនាគតនៃតំបន់ Gaza Strip ... Read More »

ទីបំផុត! គ្រូទស្សន៍ទាយដែលយកស្បង់ចីពរស្លៀកពាក់ហើយថតវីដេអូបង្ហោះលើបណ្តាញសង្គមនោះត្រូវបានមន្ទីរធម្មការ និងសាសនាឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពបែបនេះទៀតហើយ

ខេត្តក្រចេះ ៖ បង្កើតតែទង្វើនិងសកម្មភាពបំពុលសង្គមធ្វើអោយប្រជាពលរដ្ឋយល់ច្រឡំ ជ្រួលច្របល់ ខ្លះក៏ជឿទាំងពុំបានសិក្សារកការណ៍ពិត ។ ទីបំផុត! គ្រូទស្សន៍ទាយដែលយកស្បង់ចីពរស្លៀកពាក់ហើយថតវីដេអូបង្ហោះលើបណ្តាញសង្គមនោះ ត្រូវបានមន្ទីរធម្មការ និងសាសនាឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពបែបនេះទៀត។     សូមបញ្ជាក់ថា៖ អ្នកគ្រូនី ដែលជាគ្រូទស្សន៍ទាយជោគវាសនានិងព្យាបាលជំងឺ ដែលបានយកស្បង់ចីពរព្រះសង្ឃមកស្លៀកពាក់លើខ្លួន ... Read More »

ឃាត់ខ្លួនបានហើយ ជនដែលក្លែងព្រះរាជសារព្រះមហាក្សត្រ និមន្តព្រះអង្គធម្ម វនវាសី ចន្ទមុនី ទៅទេសនានៅខេត្តកំពត

ភ្នំពេញ ៖ «ព័ត៌មានបឋម» ជនដែលក្លែងព្រះរាជសារព្រះមហាក្សត្រ និមន្តព្រះអង្គវនវាសី ចន្ទ មុនី ទៅទេសនានៅខេត្តកំពត ត្រូវបានចាប់ខ្លួន!  ជននេះបានតាំងខ្លួនជាសែរាជវង្ស ហើយតែងតែក្លែងព្រះរាជសាររបស់ព្រះមហាក្សត្រ! ។ សូមបញ្ជាក់ថា៖ កន្លងទៅថ្មីៗនេះ មានព្រះរាជសារក្លែងក្លាយមួយត្រូវបានចែកចាយនៅតាមបណ្ដាញសង្គម ... Read More »

សមត្ថកិច្ចនគរបាលខណ្ឌដូនពេញឆ្មក់ចូលក្នុងផ្ទះសំណាក់មួយកន្លែងឃាត់ខ្លួនជនសង្ស័យ៦នាក់

ភ្នំពេញ៖ សមត្ថកិច្ចជំនាញខណ្ឌដូនពេញ បានឆ្មក់ចូលបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនបានមួយករណី ឃាត់ខ្លួនមនុស្សប្រុសស្រីបានចំនួន៦នាក់ ក្នុងផ្ទះសំណាក់មួយកន្លែង យីហោ ញូវខាសល១ ដែលមានទីតាំងផ្ទះលេខ២៦E0 ផ្លូវលេខ៥១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។ នេះបើយោងតាមរបាយការណ៍សមត្ថកិច្ចនគរបាលខណ្ឌដូនពេញបានឱ្យដឹងនៅរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣។ លោកវរសេនីយ៍ត្រី ... Read More »

FIFA ហាមឃាត់អតីតប្រធានសហព័ន្ធអេស្ប៉ាញ៣ឆ្នាំសម្រាប់ការថើបដោយបង្ខំលើកីឡាការិនី

FIFA បានប្រកាសកាលពីថ្ងៃចន្ទ ទី៣០ ខែតុលាថា ខ្លួនបានដាក់បម្រាមរយៈពេល៣ ឆ្នាំលើអតីតប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញលោក Luis Rubiales បន្ទាប់ពីការថើបដោយបង្ខំរបស់គាត់នៅលើបបូរមាត់របស់កីឡាការិនី Jenni Hermoso ដែលបានជួយអេស្ប៉ាញឈ្នះជើងឯក World Cup​ នារីកាលពីកន្លងទៅ។ ... Read More »

នាយឧត្តមសេនីយ៍ ទៀ សីហា ប្រជុំទ្វេភាគីជាមួយនាយឧត្តមសេនីយ៍ ហឺ វេទុង អនុប្រធានគណៈកម្មាធិការយោធាមជ្ឈឹមនៃសាធារណរដ្ឋប្រជាមានិតចិន

ប៉េកាំង៖ ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ និងជាមិត្តភាពនៅសាធារណរដ្ឋប្រជាមានិតចិន និងចូលរួមក្នុងវេទិកា សៀងសាន លើកទី១០ នៅទីក្រុងប៉េកាំងរសៀលថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ... Read More »

កូរ៉េខាងជើងបិទស្ថានទូតនៅបរទេសដល់ទៅ២៥%នៅជុំវិញពិភពលោក

តាមប្រភពព័ត៌មាន កូរ៉េខាងជើង បានត្រៀមលក្ខណៈបិទស្ថានទូតនៅបរទេសដល់ទៅ២៥% ដោយមិនបញ្ចាក់ពីមូលហេតុច្បាស់លាស់នោះឡើយ។ សារព័ត៌មានកូរ៉េខាងត្បូង បានផ្សាយថា អាចបណ្តាលមកពីការខ្វះហិរញ្ញវត្ថុ។ សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានផ្សាយថា ក្នុងចំណោមស្ថានទូតដែលកូរ៉េខាងជើង ... Read More »

ប្រជាពលរដ្ឋនៅខណ្ឌជ្រោយចង្វារ តាមរយៈវេទិកាសាធារណៈ ស្នើឱ្យអាជ្ញាធរ ជួយ ពន្លឿនផ្ដល់ប្លង់កម្មសិទ្ធិដីធ្លី បង្ក្រាបល្បែងស៊ីសង និងជួយស្ថាបនាផ្លូវឱ្យបានស្អាត

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌជ្រោយចង្វារ ជាង១០នាក់បានស្នើសុំឱ្យ អាជ្ញាធររាជធានីភ្នំពេញ ជួយដោះស្រាយពីទុក្ខកង្វល់របស់ពួគគាត់ជាង១០ករណី ដែល ពាក់ព័ន្ធប្លង់កម្មសិទ្ធិដីធ្លី ដោះស្រាយការលិចលង់ ការសុំស្ថាបនាផ្លូវ ដោះស្រាយវិវាទនៅក្នុងសាលា ករណីបាត់គោ និងការសុំបង្ក្រាប ល្បែងស៊ីសងជាដើម។     ... Read More »

ឃ្លាំងលក់រថយន្ដមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះបណ្ដាលឱ្យឆេះរថយន្ដអស់ជាច្រេីនគ្រឿង

ខេត្តកំពង់ស្ពឺ ៖ រថយន្តជាច្រើនគ្រឿងត្រូវបានអគ្គិភ័យឆាបឆេះ នៅក្នុងឃ្លាំងលក់រថយន្តមួយកន្លែងស្ថិត នៅចំណុចអូរវែង​ ឃុំកាហែង​ ស្រុកសំរោងទង​ នាវេលាម៉ោង០០និង៤៥នាទីយប់ឈានចូល ថ្ងៃទី​១​ វិច្ឆិកា​ ២០២៣ ម្ចាស់ឈ្មោះ មុយ ចាន់ណារី ភេទប្រុស ... Read More »

ឃាត់ខ្លួនជនសង្ស័យពីរនាក់ករណីគាស់ផ្ទះអ្នកលក់មាសនិងប្ដូរប្រាក់នៅស្រុងថ្ពង ខេត្តកំពង់ស្ពឺ យកអស់មាស២៥០តម្លឹង

ខេត្តកំពង់ស្ពឺ ៖ គួររំលឹកឡើងថា កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣កន្លងទៅ មានករណីលួចមានស្ថានទម្ងន់ទោស (គាស់ផ្ទះ) លួចយកគ្រឿងអលង្ការរបស់ អាជីវករលក់មាសនិងដូរប្រាក់នៅចំណុចផ្ទះគ្មានលេខ ផ្លូវលេខ៤៤ ភូមិមនោរម្យ ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ ... Read More »