ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនខ្លួនឃាតកនិងអ្នកផ្សំគំនិត៣នាក់ រំលោភនិងរឹតកសម្លាប់ក្មេងស្រីនៅក្នុងបន្ទប់ទឹកសាលាបឋមសិក្សាវត្តក្រួស ទៅកាន់តុលាការហើយ

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅបានបញ្ជូនខ្លួនក្រុមជនសង្ស័យ៣នាក់រំលោភនិងរឹតកសម្លាប់ក្មេងស្រីនៅក្នុងបន្ទប់ទឹកសាលាបឋមសិក្សាវត្តក្រួស ទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់ នាព្រឹកថ្ងៃ២៤ ខែឧសភា ឆ្នាំ២០២៥។

សូមបញ្ជាក់ថា ឃាតក៣នាក់ដែលចាប់រំលោភសេពសន្ថវៈហើយរឹតកសម្លាប់ក្មេងស្រីនៅក្នុងបន្ទប់ទឹកសាលាបឋមសិក្សាវត្តក្រួសប្លន់យកខ្សែកនិងទូរស័ព្ទត្រូវបានមន្ត្រីអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅធ្វើសន្និសីទកាសែតបង្ហាញមុខជាសាធារណៈកាលពីវេលារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ។ 

លោកវរសេនីយ៍ឯកសុខ ហេង អធិការនគរបាលខណ្ឌព្រែកព្នៅបានអោយដឹងថា ដោយមានការអនុញ្ញាតពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អធិការដ្ឋានខណ្ឌព្រែកព្នៅបានធ្វើការបង្ហាញមុខឃាតកចំនួន៣នាក់នៅក្នុងករណី​អំពើឃាកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬ អំពើរំលោភសេពសន្ថវៈ (យកថ្នាំងងុយដេកដាក់ក្នុងភេសជ្ជៈឲ្យជនរងគ្រោះផឹក ហើយរំលោភសម្លាប់ ប្លន់យកទ្រព្យសម្បត្តិជនរងគ្រោះ)កាលពីវេលាម៉ោង០១និង២៧នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នៅចំណុចក្នុងបន្ទប់ទឹកសាលាបឋមសិក្សាវត្តក្រួស ស្ថិតនៅក្នុងវត្ដជេសដ្ឋាឧត្តម ហៅវត្តក្រួស តាមផ្លូវជាតិលេខ៥ ភូមិក្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បន្ទាប់ពីកម្លាំងនគរបាលជំនាញបានសហការបង្ក្រាបបានជាបន្តបន្ទាប់ ។ 

លោកអធិការបានឲ្យដឹងទៀតថា ឃាតករូបនោះមាន១-ឈ្មោះ សុខ ច័ន្ទសុវណ្ណសេង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ ភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានភ្នំពេញធ្លាប់ស្គាល់ជនរងគ្រោះតាំងពីក្មេងៗជាដៃដល់ និងជាអ្នករំលោភសម្លាប់ជនរងគ្រោះ,២.ឈ្មោះ ទៀន ផារ៉ែត ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ ភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជាអ្នកផ្សំគំនិត,៣-ឈ្មោះ បូ ឧត្តម ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ ភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជាអ្នករួមគំនិតសម្លាប់។

លោកវរសេនីយ៍ឯក សុខ ហេង អធិការនគរបាលខណ្ឌព្រែកព្នៅបានអោយដឹងទៀតថា កាលពីវេលាម៉ោង៦និង៤០នាទីព្រឹកថ្ងៃទី២១ខែឧសភាឆ្នាំ ២០២៥នៅចំណុចបន្ទប់ទឹកក្នុងសាលាបឋមសិក្សាវត្តក្រួស ក្នុងភូមិក្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញមានការភ្ញាក់ផ្អើលដោយប្រទះឃើញក្មេងស្រីម្នាក់ត្រូវឃាតកសម្លាប់ ។

បន្ទាប់ពីមានករណីឃាតកម្ម ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅបានសហការជាមួយកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរួមទាំងជំនាញពាក់ព័ន្ធក៏បានបើកការស្រាវជ្រាវមិនដល់រយៈពេល ១០ម៉ោងផងក៏ឈានទៅឃាត់ខ្លួនឃាតកបានជាបន្តបន្ទាប់ចំនួន៣នាក់។ 

សមត្ថកិច្ចដកហូតទូរស័ព្ទដៃម៉ាក TECNO SPARK ពណ៌ស ចំនួន០១គ្រឿង (របស់ជនរងគ្រោះ) , 

ខ្សែករបស់ជនរងគ្រោះ,ទូរស័ព្ទដៃម៉ាក OPPO ពណ៌ខៀវ ចំនួន០១គ្រឿង ។

, ខ្សែនីឡុង ពណ៌ស ចំនួន០១ខ្សែ ។

, ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ខៀវ សេ៊រីឆ្នាំ២០២៥ ពាក់ស្លាកលេខ ភ្នំពេញ 1CL-1190 ចំនួន០១គ្រឿង ។

សម្ភារៈរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅប្រគល់ជូនដល់ក្រុមគ្រួសារសពវិញហើយ ។ 

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ កំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបអង្កេតនៅឡើយ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖