ព័ត៌មានទាន់ហេតុការណ៍៖
'

ទាស់ពាក្យសម្ដីគ្នាភាគីម្ខាងយកកូនកាំបិតចាក់លើភាគីម្ខាងទៀតបួសធ្ងន់

ខេត្ដកណ្ដាល៖ ផ្ដើមចេញពីទាស់ពាក្យសម្តីគ្នា បង្កើតជាអំពើហិង្សាវាយគ្នាទៅវិញទៅមក ឈានដល់បុរសម្នាក់យកកូនកាំបិតចាក់លើគូរទំនាស់របស់ខ្លួនបណ្ដាលឲ្យរបួសយ៉ាងដំណំ ទីបំផុតជនដៃដល់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។ ករណីខាងលើនេះ បានកើតឡើងនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ​២០២៣ វេលា​ម៉ោង  ២០និង១០នាទី​ ចំណុចភូមិដើមឬស ឃុំ​ ដើមឬស ... Read More »

Man Utd ធ្វើការសម្រេចចិត្តលើ Mason Greenwood មុនពេលចាប់ផ្តើមរដូវកាល Premier League

ក្លិបបិសាចក្រហម Manchester United នឹងសម្រេចអនាគតរបស់ខ្សែប្រយុទ្ធ Mason Greenwood មុនពេលការប្រកួតបើកឆាក Premier League នៃរដូវកាលរបស់ពួកគេជាមួយនឹងក្រុម Wolves នៅថ្ងៃទី១៤ខែសីហា។ការចោទប្រកាន់ធ្ងន់ធ្ងរមួយចំនួនប្រឆាំងនឹង Greenwood រួមទាំងការប៉ុនប៉ងរំលោភ និងរំលោភត្រូវបានទម្លាក់កាលពីថ្ងៃទី២ ... Read More »

លោកបណ្ឌិត ហ៊ុន ម៉ាណែត កោតសរសើរ និងអបអរសាទរ ដល់ក្រុមការងារសមាគមកាយប្ញទ្ធិនារីកម្ពុជា ដែលខិតខំប្រឹងប្រែងរហូតទទួលបានលទ្ធផលដ៏ត្រចះត្រចង់ ជូនប្រទេសជាតិ

ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត នៅយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះតាមរយៈ Facebook ផ្លូវការ បានថ្លែងនូវការកោតសរសើរ ចំពោះក្រុមការងារសមាគមកាយប្ញទ្ធិនារីកម្ពុជា ដែលបានខិតខំប្រឹងប្រែងរហូតទទួលបានលទ្ធផលដ៏ត្រចះត្រចង់ ជូនប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិ។ ការថ្លែងនូវការកោតសរសើរនេះ ... Read More »

ចាប់ឃាត់ខ្លួនជនសង្ស័យ២នាក់ភ្លាមៗ​ បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបលុយពីម្ដាយកូនពីរនាក់បានសម្រេច

ភ្នំពេញ ៖​ ជនសង្ស័យ២នាក់​ បានជិះម៉ូតូមួយគ្រឿងឌុបគ្នាធ្វេីសកម្មភាពឆក់កាបូបលុយពីម្ដាយកូនពីរនាក់កំពុងធ្វេីដំណេីរតាមដងផ្លូវបានសម្រេច​ ហេីយជិះទៅជាប់អន្ទាក់សមត្ថកិច្ចចរាចរណ៍ដែលប្រចាំការនៅគោលដៅស្ពានដែកចំការដូង​ កាលពីវេលាម៉ោង ១​ និង២០នាទីរសៀលថ្ងៃទី ៣១ខែកក្កដាឆ្នាំ ២០២៣ម្សិលមិញ​ ស្ថិតនៅត្រង់ចំណុចស្តុបស្ពានដែកចំការដូង​ ក្នុងសង្កាត់ស្ទឹងមានជ័យទី២​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។  ... Read More »

ព្យុះទីហ្វូងជិតមកដល់ ពលរដ្ឋជប៉ុនរាប់ម៉ឺននាក់ជម្លៀសខ្លួនមុនព្យុះទីហ្វុងមកដល់

សារព័ត៌មាន AFP បានផ្សាយថា នៅថ្ងៃអង្គារទី១ ខែសីហា ឆ្នាំ២០២៣ ព្យុះទីហ្វុងដ៏ខ្លាំងមួយ កំពុងបក់បោកឆ្ពោះទៅកាន់តំបន់ភាគខាងត្បូងនៃប្រទេសជប៉ុននៅថ្ងៃអង្គារនេះ ដោយបង្ខំឱ្យមានការលុបចោលជើងហោះហើររាប់រយជើង ខណៈដែលក្រុមមន្ត្រីបានជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសខ្លួនទៅកាន់ទីជម្រកមានសុវត្ថិភាពរៀបចំដោយរដ្ឋ។ ព្យុះទីហ្វុង Khanun ត្រូវបានគេរំពឹងថានឹងបក់បោកក្នុងល្បឿនខ្យល់អតិបរមា ១៦២គីឡូម៉ែត្រក្នុងមួយម៉ោង នៅពេលដែលព្យុះនេះឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិក ... Read More »

តើអ្វីទៅជា «ប្រាជ្ញាសប្បនិម្មិត ឬ Artificial intelligence (AI) » ?

ភ្នំពេញ ៖ «ប្រាជ្ញាសប្បនិម្មិត គឺជាប្រាជ្ញានៃបណ្តាលម៉ាស៊ីន ឬ សុហ្វវ៉ែរ ដែលផ្ទុយពីប្រាជ្ញារបស់មនុស្ស និងសត្វ។ លោក អុឹម វុត្ថា ទីប្រឹក្សា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ថា ... Read More »

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈ​មនុស្ស​២នាក់ស្លាប់​ និង៤នាក់រងរបួស​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៣១ កក្កដាម្សិលមិញ​!

ភ្នំពេញ៖ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញ​នេះ បណ្តាលឱ្យមនុស្សស្លាប់ ២នាក់ របួសធ្ងន់ ៤នាក់ និងស្រាល ០នាក់ ។ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ ... Read More »

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សម្រេចអនុម័តប្រាក់កម្ចី១០០លានដុល្លារ ដើម្បីលើកកម្ពស់សមត្ថភាពកម្លាំងពលកម្មរបស់កម្ពុជា

ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន៖​ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២៣នេះ​ បានអនុម័តប្រាក់កម្ចីចំនួន ១០០ លានដុល្លា ដើម្បីជួយលើកកម្ពស់សមត្ថភាពកម្លាំងពលកម្មរបស់កម្ពុជា ដោយដោះស្រាយគម្លាត និងកង្វះខាតជំនាញ។ ការងារនេះនឹងធ្វើឡើងតាមរយៈកំណែទម្រង់ និងការ ... Read More »

ជម្រាបជូន លោក ZHANG WENGANG អភិបាលក្រុមហ៊ុន ហ្សុង ស៊ូ ស៊ាន ជានហ្សូ ហ្ស័ងស៊ី ហ្គុងស៊ី ឯ.ក (ZHONG XU XUAN JIANZHU ZHUANGSHI GONGCHENG CO., LTD.) ចូលខ្លួនមកទូទាត់បំណុលពន្ធ

ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមជម្រាបជូនលោកអភិបាលក្រុមហ៊ុន ហុ្សង ស៊ូ ស៊ាន ជានហ្សូ ហ្សីងស៊ី ហ្គុងស៊ី ឯ.ក (ZHONG XU ... Read More »

ដេកឱបប្តីមួយយប់ ទៀបភ្លឺទេីបដឹងថាប្តីស្លាប់

ភ្នំពេញ​៖ ស្ត្រីជាប្រពន្ធដេកឱបប្តីមួយយប់ពេលទៀបភ្លឺដឹងខ្លួនស្រាប់តែអង្រួនប្តីទេីបដឹងថាប្តីស្លាប់បាត់​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី១​ខែសីហា​ ឆ្នាំ២០២៣​ នៅបន្ទប់ជួលក្នុងភូមិចោមចៅ១​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ។  ជនរងគ្រោះឈ្មោះ សន​ សុថេង​ ភេទប្រុសអាយុ៤១​ឆ្នាំ​ មុខរបរកម្មករ​ ស្នាក់នៅកន្លែងកេីតហេតុ​ មានស្រុកកំណេីតនៅខេត្តពោធិ៍សាត់។  តាមប្រភពពីប្រពន្ធឈ្មោះ​ ... Read More »

អ្នកនាំពាក្យក្រសួងមហាផ្ទៃ ៖ នៅថ្ងៃទី៣១ ខែកក្កដា ម្សិលមិញ មានមនុស្ស ៤៥នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

ភ្នំពេញ ៖ បើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ដល់បណ្តាញសារព័ត៌មាន  ឱ្យដឹងនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣​នេះថា , យ៉ាងហោចណាស់មានជនសង្ស័យចំនួន​ ៤៥នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀននៅទូទាំងប្រទេសកម្ពុជា ... Read More »

ក្រសួង​ធនធាន​ទឹក ​៖​ អាចមានភ្លៀងធ្លាក់លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ចាប់ពីថ្ងៃទី២​-៨ ខែសីហា ឆ្នាំ២០២៣នេះ

ភ្នំពេញ​៖​ យោងតាម​ការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹក​ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣​នេះ​ បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ( ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ អាចមានភ្លៀងធ្លាក់លាយឡំដោយផ្គរ ... Read More »

លទ្ធបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ : គណបក្សប្រជាជនកម្ពុជា ទទួលបានសម្លេងគាំទ្រ ៦,៣៩៨,៣១១ សម្លេង ខ្ពស់បំផុត មិនធ្លាប់មានពីមុនមក !

ភ្នំពេញ៖ លទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលប្រកាសដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប នៅព្រឹកថ្ងៃទី០១ ខែសីហា នេះ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ... Read More »

ស្ថានភាពទឹកទន្លេខេត្តស្ទឹងត្រែង កំពស់ទឹកទន្លេមេគង្គ កំពស់ទឹកទន្លេសេកុង កំពស់ទឹកទន្លេសេសាន កំពស់ទឹកវារីសេសាន

ខេត្តស្ទឹងត្រែង ៖ ស្ថានភាពទឹកទន្លេខេត្តស្ទឹងត្រែង នៅថ្ងៃទី  ០១-សីហា-២០២៣៖ ១-កំពស់ទឹកទន្លេមេគង្គ៖     -កំពស់ទឹកប្រកាស=10,70 m     -កំពស់ទឹកម្សិលមិញ=6,19 m   ... Read More »

Update ៖ កុំចេះតែហ៊ាន.! សមត្ថកិច្ចចុះអនុវត្តច្បាប់ក្នុងករណីហិង្សា បែរជានាំគ្នាព្រួត វាយសមត្ថកិច្ច និងយកដុំថ្មគប់កញ្ចក់រថយន្តបែកត្រូវឃាត់ខ្លួនសរុប៣នាក់

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌប្ញស្សីកែវ បានធ្វេីការឃាត់ខ្លួនជនសង្ស័យ០៣នាក់ជាបន្តបន្ទាប់​ ក្រោយពីបានប្រើអំពើ ហិង្សាដោយចេតនា និងធ្វើឱ្យខូចខាតដោយចេតនា ប្រឆាំងនិងអ្នករាជការសាធារណ:(វាយសមត្ថកិច្ច និងវាយកញ្ចក់រថយន្តបែក) កាលពីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ​២០២៣ នៅចំណុចផ្លូវបេតុង ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ... Read More »

កីឡាករប្រឈមការដាក់ទណ្ឌកម្មសម្រាប់អាកប្បកិរិយាមិនល្អក្រោមច្បាប់ថ្មីរបស់ FA

កីឡាករ និងអ្នកគ្រប់គ្រងត្រូវបានព្រមានថា ពួកគេប្រឈមមុខនឹងការដាក់ទណ្ឌកម្មដ៏តឹងរ៉ឹងសម្រាប់អាកប្បកិរិយាមិនល្អនៅក្នុងការប្រកួត។ ការពិន័យថ្មីគឺជាផ្នែកមួយនៃធម្មនុញ្ញរបស់សហព័ន្ធបាល់ទាត់ណែនាំដោយអាជ្ញាធរបាល់ទាត់សម្រាប់យុទ្ធនាការ២០២៣–២០២៤។ អ្នកគ្រប់គ្រង និងគ្រូបង្វឹកក៏នឹងត្រូវប្រកាន់ខ្ជាប់នូវច្បាប់ថ្មីដែលគ្របដណ្តប់លើផ្នែកបច្ចេកទេសផងដែរ។ វិធានការថ្មីរបស់កីឡាករមិនត្រូវប្រឈមមុខ ឈ្លានពានកន្លែងផ្ទាល់ខ្លួន ឬធ្វើទំនាក់ទំនងរាងកាយជាមួយមន្ត្រីការប្រកួតនោះទេ។ វិធានការថ្មីនេះបន្ថែមថា “អ្នកលេង២នាក់ ឬច្រើននាក់ជុំវិញមន្ត្រីការប្រកួតក្នុងលក្ខណៈប្រឈមមុខនឹងការពិន័យកាតលឿង ហើយត្រូវរាយការណ៍ទៅសមាគមបាល់ទាត់។ ធម្មនុញ្ញអ្នកចូលរួមថ្មីត្រូវបានដាក់ឱ្យដំណើរការដោយសមាគមបាល់ទាត់ Premier ... Read More »

លោក សុខ ឥសាន បរិយាយ ពាក់ព័ន្ធកម្ពុជា (ត)

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុច សំខាន់ៗចំនួន ១០ដូចខាងក្រោម :  ១- ... Read More »

សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួន ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ភ្នំពេញ៖ នៅវេលាម៉ោង១និង០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ០១ខែសីហា ឆ្នាំ២០២៣កំលាំងជំនាញខណ្ឧប៉ុស្ដិ៍បានធ្វើការបង្ក្រាបជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនត្រង់ចំណុចសំណង់មិនរាបរយ ក្រុម១៤ ភូមិផ្សាតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។  លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ បានអោយដឹងថា ជាលទ្ធផលកំលាំងជំនាញខណ្ឌប៉ុស្ដិ៍បានធ្វើការឃាត់ខ្លួនជនសង្ស័យ ១/ ... Read More »

Boca Juniors នាំយកខ្សែប្រយុទ្ធវ័យជ្រេ Cavani ពី Valencia លើការផ្ទេរដោយឥតគិតថ្លៃ

ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរ៉ាហ្គាយ Edinson Cavani បានចូលរួមជាមួយក្រុម Boca Juniors បន្ទាប់ពីបញ្ចប់កិច្ចសន្យាជាមួយក្រុម Valencia របស់ La Liga។ នេះបើយោងតាមក្លិបមកពីលីកកំពូលអាហ្សង់ទីន Boca Juniors បានប្រកាសកាលពីថ្ងៃអាទិត្យ ... Read More »

ក្រពើចំនួន២ក្បាល ត្រូវបានប្រជានេសាទត្រីចាប់បានជាបន្តបន្ទាប់នៅក្នុងស្ទឹង ក្រុងសិរីសោភ័ណ

ខេត្តបន្ទាយមានជ័យ៖ បងប្អូនប្រជានេសាទត្រី រស់នៅក្នុងសង្កាត់ភ្នៀត ក្រុងសិរីសោភ័ណបានចុះទៅនេសាទត្រីដោយបង់សំណាញ់នៅតាមដងស្ទឹងភ្នៀតចាប់បានក្រពើចំនួន២ក្បាលជាបន្តបន្ទាប់។ តាមសេចក្ដីរាយការបានបញ្ជាក់ថាកាលពីថ្ងៃទី៣០ ខែកក្កដាឆ្នាំ២០២៣ចាប់បានក្រពើទម្ងន់៤គីឡូក្រាម លុះថ្ងៃ៣១ ខែកក្កដា ឆ្នាំ២០២៣ ប្រជានេសាទចាប់បានក្រពើ១ក្បាលទៀតទម្ងន់៦គីឡូក្រាម ស្ថិតនៅចំណុចក្នុង ភូមិថ្មី សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណដដែល។  ក្នុងនោះលោកចៅសង្កាត់ភ្នៀត ... Read More »

នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនដៃដល់ ៣នាក់ ដែលវាយបុរសម្នាក់ និងសមត្ថកិច្ចម្នាក់ ព្រមទាំងវាយបំផ្លាញរថយន្តសមត្ថកិច្ច

ភ្នំពេញ ៖ ជនដៃដល់ ៣នាក់ ត្រូវកម្លាំងនគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនបន្ទាប់ពីបានប្រើអំពើ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើអោយខូចខាតដោយចេតនា ប្រឆាំងនិងអ្នករាជការសាធារណ:(វាយកញ្ចក់រថយន្តសមត្ថកិច្ចបណ្តាលអោយបែក) កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៣ វវេលាម៉ោង២០និង ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណីរំលោភសេពសន្ថវៈ ប្អូនថ្លៃបានសម្រេច៤ដង

ខេត្តស្វាយរៀង ៖ ជនសង្ស័យត្រូវជាបងថ្លៃម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនពាក់ពន្ធ័ករណីរំលោភសេពសន្ថវៈ ប្អូនថ្លៃបានសម្រេចចំនួន៤ដង។ យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣នេះថា ជនសង្ស័យមានឈ្មោះ ចាន់ វ៉ាង  អាយុ៣៨ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។ ... Read More »

របួសធ្ងន់២នាក់ដោយគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូ

ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់ប្រុសស្រី២នាក់បានរងរបួសធ្ងន់ដោយគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូបញ្ច្រាសគ្នាពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចមកអន្តរាគមន៍ដឹកមកសង្គ្រោះនៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទី រសៀលថ្ងៃទី៣១ខែ កក្កដា ឆ្នាំ ២០២៣ នៅចំណុចលើផ្លូវក្រាលកៅស៊ូ ស្ថិតក្នុង ភូមិល័ក្ខរាជា ឃុំកំពង់ចក ស្រុករំដួល ។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាជនរងគ្រោះមានឈ្មោះ ... Read More »

ជ័យយោ! កម្ពុជាត្រូវបានប្រកាសជាប្រទេសម្ចាស់ផ្ទះសន្និសីទកាយឫទ្ធិនារីពិភពលោកលើកទី៣៩

ភ្នំពេញ ៖ ជ័យយោ! កម្ពុជាត្រូវបានប្រកាសជាប្រទេសម្ចាស់ផ្ទះសន្និសីទកាយឫទ្ធិនារីពិភពលោកលើកទី៣៩ ។ នេះជាការបញ្ជាក់ពី លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន នៅយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣។  លោករដ្ឋមន្ត្រីបានលើកឡើងថា ... Read More »

ត្រីនៅក្នុងប្រទេសជប៉ុនមានផ្ទុកសារធាតុវិទ្យុសកម្ម ខ្ពស់ជាងដែនកំណត់សុវត្ថិភាពដល់ទៅ១៨០ដង

ត្រីថ្មខ្មៅដែលចាប់បាននៅជិតរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima មានកម្រិតវិទ្យុសកម្ម Cesium ខ្ពស់ជាងដែនកំណត់សុវត្ថិភាពរបស់ប្រទេសជប៉ុនដល់ទៅ ១៨០ ដង។ ត្រីថ្មខ្មៅដែលចាប់បាននៅក្បែររន្ធទឹកនៅរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima កាលពីថ្ងៃទី១៨ ខែឧសភា ត្រូវបានរកឃើញដោយប្រតិបត្តិកររោងចក្រ Tokyo Electric Power ... Read More »

លោក សុខ លូ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយនឹងរដ្ឋបាលក្រុងបាត់ដំបងពាក់ព័ន្ធនឹងការងារគ្រប់គ្រងសំរាមនៅក្រុងបាត់ដំបង

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃចន្ទ ១៤ កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ លោក សុខ ... Read More »

មូលហេតុ និងរោគសញ្ញានៃការហូរឈាមនៅក្នុងស្រោមខួរក្បាល!

ភ្នំពេញ ៖ មូលហេតុ និងរោគសញ្ញានៃការហូរឈាមនៅក្នុងស្រោមខួរក្បាល!        (Hémorragie méningée spontanée ou Hémorragie sous-arachnoïdienne) ការហូរឈាមនៅក្នុងស្រោមខួរក្បាលមានប្រហែលពី ៥ ... Read More »

រដ្ឋមន្ត្រីការបរទេសអាមេរិកព្រមានពីការគំរាមកំហែងជាងសង្គ្រាមនុយក្លេអ៊ែរទៅទៀត

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា ការគំរាមកំហែងនៃការបំផ្លាញនុយក្លេអ៊ែរមិនធ្ងន់ធ្ងរជាងការគំរាមកំហែងនៃការប្រែប្រួលអាកាសធាតុនោះទេ។ យោងតាមសារព័ត៌មាន RT (រុស្ស៊ី) ដែលបង្ហាញមុខក្នុងកម្មវិធី 60 Minutes of Nine Network ... Read More »

ម៉ូតូ២គ្រឿងបុកគ្នា ខ្ទាតចូលរថយន្តកិនស្លាប់០២នាក់

ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូមួយគ្រឿងទៀតជ្រុលបុកគ្នាពេញទំហឹងបណ្តាលឱ្យដួលខ្ទាតចូលក្រោមរថយន្តធុនធំដឹកទំនិញកិនស្លាប់ម្នាក់នៅនឹងកន្លែងកេីហេតុចំណែកម្នាក់ទៀតបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៤និង១៥នាទីរសៀល ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៤ មុខវត្តកំបូល ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល ។ ជនរងគ្រោះបានស្លាប់ ឈ្មោះ ... Read More »

បុរសម្នាក់ វាយប្រហារលើរថភ្លើង កាលពីឆ្នាំ២០២១ ជាប់ពន្ធនាគារ២៣ឆ្នាំ

ព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣១ ខែកក្កដា ឆ្នាំ២០២៣ បានផ្សាយថា តុលាការមួយនៅប្រទេសជប៉ុន នាថ្ងៃចន្ទនេះ បានផ្តន្ទាទោសបុរសម្នាក់ឱ្យជាប់ពន្ធនាគាររយៈពេល២៣ឆ្នាំ បន្ទាប់ពីរកឃើញថា ជនរូបនោះពិតជាមានទោសកំហុស ពីបទប៉ុនប៉ងប្រព្រឹត្តអំពើឃាតកម្ម និងបង្កគ្រោះអគ្គិភ័យនៅលើរថភ្លើងមួយខ្សែ ក្នុងទីក្រុងតូក្យូកាលពីចុងខែតុលា ... Read More »