ព័ត៌មានទាន់ហេតុការណ៍៖

សម្តេច ហ៊ុន សែន ថា ភាពជោគជ័យនៃការបង្ក្រាបបទល្មើសឆបោករបស់ថៃ មិនមែនជាបរាជ័យរបស់ប្រទេសជិតខាងឡើយ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ ម្សិលមុិញ បា បង្ហោះលើផេកផ្លូវការ ដោយលើកឡើងថា ៖ សាទរភាពជោគជ័យថៃលើការបង្ក្រាបបទល្មើសឆបោក ប៉ុន្តែសម្តេចសោកស្តាយដែលសារព័ត៌មាន និងអ្នកនយោបាយខ្លះ បែរជាចាត់ទុកវាថា ជាបរាជ័យរបស់ប្រទេសជិតខាង រាប់ទាំងកម្ពុជា ទៅវិញ។

សូមបញ្ជាក់ថា ៖ តាមហ្វេសប៊ុកនាយប់ថ្ងៃសៅរ៍នេះ ប្រធានព្រឹទ្ធសភាកម្ពុជា គូសបញ្ជាក់ថា ប្រទេសទាំងអស់ប្រឹងប្រែងបង្ក្រាបដូចគ្នា។ បទល្មើសនៅតែមាន ដូច្នេះ ត្រូវទាមទារនូវកិច្ចសហការអន្តររដ្ឋាភិបាល ដើម្បីឱ្យការបង្ក្រាបមានប្រសិទ្ធភាព ៕

ដោយ ៖ សិលា


ចែករំលែក៖