ព័ត៌មានទាន់ហេតុការណ៍៖
'

គ្រឿងញៀនធ្វើទុក្ខខ្លាំង ធុញថប់អារម្នណ៍ពេក ឪពុកមាទាញដំបងវាយក្មួយស្រីបង្កើតកំពុងអានសៀវភៅលើកាំជណ្តើរស្លាប់

ខេត្តកំពង់ស្ពឺ៖ ក្មេងស្រីអាយុ១២ឆ្នាំម្នាក់បានប្រកាច់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈដែលកំពុងតែអានសៀវភៅលើកាំជណ្តើរ សង្ស័យបុរសជាឪពុកមាគ្រឿងញៀនធ្វើទុក្ខធុញថប់ អផ្សុកក្នុងខ្លួនទាញដំបងវាយទៅលើក្មួយស្រីរហូតដល់ស្លាប់បង្កឱ្យមានការភ្ញាក់ផ្អើលហើយនគរបាលឃាត់ខ្លួនជនដៃដល់បានភ្លាមៗ។ ការវាយសម្លាប់ក្មួយស្រីបង្កើតសង្ស័យគ្រឿងញៀនធ្វើទុក្ខនេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៦ និង៥០នាទីព្រលប់ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ នៅកន្លែងកើតហេតុស្ថិតនៅក្នុងភូមិក្រាំងលាវ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ នគរបាលខេត្តកំពង់ស្ពឺបាននិយាយឱ្យដឹងថា ... Read More »

រថយន្ត១គ្រឿងមានស្លាកលេខដល់ទៅ២ផ្សេងគ្នាបានបង្កគ្រោះថ្នាក់ចរាចរណ៍ដោយបើកទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវទាំងកណ្តាលរាត្រី

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងឡើងដោយរថយន្តស៊េរីទំនើប បើកទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវលាន់សំឡេងដូចគ្រាប់បែក បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលស្ថិតនៅក្បែរកន្លែងកើតហេតុនាំគ្នារត់ទៅមើលទាំងកណ្តាលរាត្រី។     ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង១២រំលងអធ្រាត្រឈានចូលថ្ងៃពុធ ទី២ ខែសីហា ឆ្នាំ២០២៣ស្ថិតនៅតាមបណ្តោយវិថីព្រះមុនីវង្ស ត្រង់ចំណុចស្តុបសេរីភាព ក្នុងមូលដ្ឋានសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។    ... Read More »

នគរបាលខេត្តកំពង់ឆ្នាំងឃាត់ខ្លួនស្ត្រីម្នាក់ពាក់ព័ន្ធនឹងករណីជួយដូរនិងប្រើប្រាស់គ្រឿងញៀននៅក្រុងកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ ម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង ធ្វើការឃាត់ខ្លួនបន្ទាប់ ពីបានធ្វើសកម្មភាពជួញដូរ និងប្រើប្រាស់គ្រឿងញៀនកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២៣ នៅសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ។ លោក ... Read More »

ពលរដ្ឋសម្ដែងការសាទរ និងមានក្ដីសង្ឃឹមខ្ព​ស់ចំពោះ​នា​យករដ្ឋមន្ត្រីថ្មី

ភ្នំពេញ ៖ ប្រាកដហើយ នៅថ្ងៃទី២​២ ខែសី​ហា ឆ្នាំ២០២៣ខា​ងមុ​ខ​នេះ កម្ពុជានឹងមាននាយករដ្ឋមន្ត្រីថ្មី ដែលជាអ្នកបន្តវេនវ័យក្មេងនៃគណបក្សប្រជាជនកម្ពុជា។ បេ​ក្ខ​ជ​​នថ្នាក់ដឹកនាំកំពូលដែល​មជ្ឈដ្ឋានទូទៅចាត់ទុកថា ជាឈាមថ្មីនេះ មានសក្តានុពលខ្ព​ស់​ណា​ស់​​ ទាំ​ង​ចំ​ណេះ ជំនាញ ទាំងបទពិសោធន៍ការងារក្នុងប្រទេស និងនៅលើឆាកអន្តជាតិ។ ... Read More »

ស្អែកនេះ ! លោករដ្ឋមន្ត្រី សាយ សំអាល់ នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្នាក់ការឧទ្យានុរក្ស និងផ្ទះស្នាក់ «កេសរកូល» ស្ថិតក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្ដម «ភ្នំគូលែន»

ខេត្តសៀមរាប ៖ ក្រសួងបរិស្ថាន នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្នាក់ការឧទ្យានុរក្ស និងផ្ទះស្នាក់ «កេសរកូល» ស្ថិតក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្ដម «ភ្នំគូលែន» ភូមិសាស្ត្រភូមិខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាថ្ងៃពុធ ១រោច ... Read More »

ដោយសារប្រទេសជាតិមាន សន្តិភាព !កម្ពុជានឹងដំណើរការយន្តហោះដែលចុះចតលើ ផ្ទៃទឹកនៅចុងឆ្នាំនេះ

ខេត្តព្រះសីហនុ៖ ក្រុមហ៊ុន Samra Seaplane បានបណ្តាក់ទុកវិនិយោគនៅកម្ពុជាលើសេវាកម្មហោះហើរពីដីគោកទៅដីកោះតាមរយៈយន្តហោះដែលអាចចុះចតលើផ្ទៃទឹក។ នេះក៏ដោយសារតែប្រទេសជាតិរបស់យើងមានសន្តិភាព ទើបអ្នកវិនិយោគទុន មករកស៊ីនៅកម្ពុជា។  សូមបញ្ជាក់ថា : ក្រុមហ៊ុន Samra Seaplane បានបញ្ជាក់ថានៅចុងឆ្នាំ២០២៣ ក្រុមហ៊ុននឹងនាំចូលយន្តហោះហោះលើទឹក ... Read More »

ជំងឺសិរមាន់នៅតំបន់រន្ធបាត (Les condylomes de l’anus)

ភ្នំពេញ៖ គឺជាជំងឺមូយប្រភេទនៃជំងឺកាមរោគដែលបង្កឡើងដោយវីរុសម្យ៉ាងមានឈ្មោះថា Human Papilloma Virus (HPV) ដែលឆ្លងតាមរយ:ការប៉ះពាល់ ទឹករងៃ បន្ទាប់ពីរួមភេទ។ ភាគច្រើនចេញរោគសញ្ញានៅលើប្រដាប់បន្តពូជដែលមានហានិភ័យខ្ពស់អាចបង្កឱ្យមានជំងឺមហារីកមាត់ស្បូនចំពោះស្រ្តីនិងមហារីករន្ធទ្វារបាតចំពោះមនុស្សទូទៅ។ តើជំងីសិរមាន់នៅតំបន់រន្ធបាត អាចឆ្លងតាមរបៀបណាខ្លះ? ជំងីសិរមាន់ឆ្លងតាមរយៈការប៉ះពាល់ផ្ទាល់រវាងស្បែកនិងស្បែក ក្នុងខណៈពេលដែលមានការរួមភេទតាមទ្វារមាស រឺ ... Read More »

អុីរ៉ង់ប្រកាសឱ្យឈប់សម្រាកជាសាធារណៈចំនួន ២ថ្ងៃ ដោយសារសីតុណ្ហភាពក្តៅខ្លាំងមិនធ្លាប់មាន​

សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី០១ ខែសីហា ឆ្នាំ២០២៣ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ប្រទេសអុីរ៉ង់បានប្រកាសថា នៅថ្ងៃពុធនិងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ជាថ្ងៃឈប់សម្រាកសាធារណៈ ដោយសារ «សីតុណ្ហភាពក្តៅខ្លាំងមិនធ្លាប់មានពីមុនមក» ហើយបានស្នើឱ្យមនុស្សចាស់ និងអ្នកដែលមានបញ្ហាសុខភាពស្នាក់នៅក្នុងតែក្នុងផ្ទះ។ ទីក្រុងជាច្រើននៅភាគខាងត្បូងប្រទេសអុីរ៉ង់បានទទួលរងនូវសីតុណ្ហភាពខ្ពស់ខុសពីធម្មតា។ ... Read More »

ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១ សីហា បណ្តាលឱ្យមនុស្សស្លាប់ ៤នាក់ និងរងរបួស ៧នាក់

ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា​ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! ខណៈករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ របួសធ្ងន់ ៦នាក់ ... Read More »

ឆ្លងចរន្តអគ្គិសនីឆេះតូបលក់ដូររងការខូចខាតសម្ភារៈមួយចំនួន

ភ្នំពេញ​៖​ អគ្គិភ័យមួយបានឆាបឆេះតូបលក់ដូរមួយកន្លែង២តូបជាប់គ្នាបណ្តាលឱ្យរងការខូចខាតសម្ភារៈមួយចំនួនបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៣និង៤០នាទីរសៀល​ ថ្ងៃទី១​ ខែសីហា​ ឆ្នាំ២០២៣​ នៅភូមិត្រពាំងគល់​ សង្កាត់កន្ទោក​ ខណ្ឌកំបូល។  ជនរងគ្រោះឈ្មោះ លុត​ រដ្ឋា​ ភេទស្រីអាយុ៣៣ឆ្នាំ​ មុខរបរលក់ខោអាវ​ នៅកន្លែងកេីតហេតុខាងលេី។  តាមប្រភពពព័ត៌មានបានឱ្យដឹងថា​ ... Read More »

ប្រ​មូលគ្នាជិះម៉ូតូទាំងហ្វូងទៅឆក់យកដបសាំងអ្នកលក់នៅស្រុកភ្នុំព្រឹក​ សមត្ថកិច្ចឃាត់ខ្លួនបាន​នៅ​ស្រុកកំរៀងយកមកអនុវត្តតាមច្បាប់

ខេត្តបាត់ដំបង ៖ កាលពីថ្ងៃចន្ទ១៤កេីតខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣១ខែកក្កដា ឆ្នាំ២០​២​៣វេលាម៉ោងប្រមាណ១៨ និង៣០នាទីនៅចំណុចក្រុមទី១១ លើផ្លូវជាតិលេខ ៥៧ ស្ថិតក្នុងភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីលួច(មានស្ថានទម្ងន់ទោស) ... Read More »

សេចក្តីប្រកាសព័ត៌មាន របស់ គ.ជ.ប បានប្រកាសផ្សាយលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៧:០០ព្រឹក បានប្រកាសផ្សាយលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ តាមប្រព័ន្ធផ្សព្វផ្សាយ ដូចខាងក្រោម៖ -ទូរទស្សន៍ជាតិកម្ពុជា ... Read More »

អាជ្ញាធរជាតិអប្សរាជួសជុលពង្រឹងខឿនជណ្ដើរនៃខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត

ខេត្តសៀមរាប ៖ ក្រុមការងារបច្ចេកទេសជួសជុលនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា កំពុងជួសជុលពង្រឹងខឿនជណ្ដើរនៃខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត ក្នុងបំណងជួយលើកតម្លៃសំណង់បុរាណនេះ ឱ្យប្រសើរឡើងវិញ។ បុរាណវិទូលោកស្រី ភិន វិជ្ជាសច្ចរ៉ា ឱ្យដឹងថា ការជួសជុលនេះ ក្នុងបំណងដើម្បីពង្រឹងខឿនជណ្ដើរឱ្យរឹងមាំឡើងវិញ ដោយសារតែស្ថានភាពកម្រាលថ្មភក់ខឿនជណ្តើរនៃខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្តនេះ មានការហែកញែកចេញពីគ្នា សសរទ្រេត ... Read More »

ដោយបារម្ភអំពីផលវិបាកនៃការដុតគម្ពីរកូរ៉ាន ស៊ុយអែតស្នើវិធានការការពារពលរដ្ឋ

នៅថ្ងៃទី ១ ខែសីហា រដ្ឋាភិបាលស៊ុយអែតបានប្រកាសថា ខ្លួននឹងអនុវត្តវិធានការការពារពលរដ្ឋចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងទាំងនៅក្នុងប្រទេសស៊ុយអែត និងដាណឺម៉ាកថា ការដុតគម្ពីរកូរ៉ានអាចនាំឱ្យមានការតវ៉ាដោយហិង្សា។ តាមនោះ នាយករដ្ឋមន្ត្រីស៊ុយអែត Ulf Kristersson និងរដ្ឋមន្ត្រីយុត្តិធម៌ Gunnar Stromer បានធ្វើសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី ... Read More »

អគ្គិភ័យឆេះផ្ទះរបស់ស្រ្តីក្រីក្រម្នាក់នៅស្រុកសាមគ្គីមានជ័យ អស់ខ្ទេចទាំងស្រុង

ខេត្តកំពង់ឆ្នាំង ៖ ផ្ទះ១ខ្នងរបស់ស្រ្តីក្រីក្រម្នាក់ត្រូវបានអគ្គិភ័យឆេះអស់ទាំងស្រុងគ្មានសល់ ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅភូមិឈូក ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ យោងតាមការបញ្ចាក់ពីមន្រ្តីនគរបាលឃុំធ្លកវៀន បានប្រាប់ឱ្យដឹងថា គ្រួសារក្រីក្រដែលត្រូវអគ្គិភ័យឆេះផ្ទះនេះ ... Read More »

នាយករដ្ឋមន្ត្រីហ្គីណេប៊ីសាវ ចេញសេចក្តីថ្លែងការណ៍៖ ការបោះឆ្នោតនៅកម្ពុជា បានធ្វើឡើងតាមបទដ្ឋានច្បាប់ជាធរមាន និងអនុលោមតាមស្តង់ដារអន្តរជាតិ

ភ្នំពេញ ៖ សេចក្តីថ្លែងការណ៍ របស់នាយករដ្ឋមន្ត្រីហ្គីណេប៊ីសាវ Nuno Gomes Nabiam តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ក្នុងនាមខ្ញុំជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋហ្គីណេប៊ីសាវ ហើយក្នុងឱកាសនេះ ខ្ញុំ ... Read More »

ក្រុងប៉េកាំង ៖ អាមេរិកឈប់ដើរលើផ្លូវខុសនិងគ្រោះថ្នាក់តទៀតទៅ

សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១ ខែសីហា ឆ្នាំ២០២៣ ចិននៅថ្ងៃអង្គារនេះបាននិយាយថា ខ្លួនបានបង្ហាញការមិនពេញចិត្តទៅកាន់សហរដ្ឋអាមេរិក ស្តីពីកញ្ចប់ជំនួយសព្វាវុធមួយសម្រាប់កោះតៃវ៉ាន់ និងបានទទូចឱ្យទីក្រុងវ៉ាស៉ីនតោនឈប់ដើរកាន់តែឆ្ងាយទៀត នៅលើគន្លងផ្លូវមួយដែលមិនត្រឹមត្រូវ និងពោរពេញដោយគ្រោះថ្នាក់។ កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅនេះ សហរដ្ឋអាមេរិកបានបញ្ចេញកញ្ចប់ជំនួយសព្វាវុធមួយសម្រាប់តៃវ៉ាន់ មានទំហំ៣៤៥លានដុល្លារ ... Read More »

អារាមចំនួន៤២ នៅក្នុងទឹកដីស្រុកកោះធំ និងក្រុងសំពៅពូន នៃខេត្តកណ្តាល ទទួលបានការប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យវត្ថុ នៅក្នុងឱកាសពិធីបុណ្យចូលព្រះវស្សា ប្រចាំពុទ្ធសករាជ២៥៦៧

ស្រុកកោះធំ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកោះធំ និងក្រុងសំពៅពូន រួមជាមួយ លោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត ឈាង រ៉ា ... Read More »

លោក ឯម ច័ន្ទមករា អបអរសាទរដែលកម្ពុជាក្លាយ ជាម្ចាស់ផ្ទះក្នុងការរៀបចំសន្និបាតសមាគមកាយឫទ្ធិ នារីពិភពលោក លើកទី៣៩

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការលោក ឯម ច័ន្ទមករា បានចូលរួមអបអរសាទរចំពោះភាពជោគជ័យរបស់លោកស្រី ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ដែលបានខិតខំប្រឹងប្រែងធ្វើឲ្យកម្ពុជាក្លាយជាម្ចាស់ផ្ទះក្នុងការរៀបចំសន្និបាតសមាគមកាយប្ញទ្ធិនារីពិភពលោក លើកទី៣៩ នៅឆ្នាំ២០២៦។ លោកថានេះគឺជាជំហានថ្មីមួយទៀតដែលធ្វើឲ្យពិភពលោកកាន់តែស្គាល់កម្ពុជា ជាប្រទេសអច្ឆរិយៈ និងមានមោទនភាព។ ... Read More »

រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លោក សួន សេរីរដ្ឋា ត្រូវបានតែងតាំងជាទីប្រឹក្សា សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ ៖ បើយោងតាមសេចក្តីសម្រេច ស្តីពីការតែងតាំងមន្ត្រីគណបក្សដែល អង្គភាព  មជ្ឈមណ្ឌល ព័ត៌មាន”នគរវត្ត” ទទួលបាននៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣  គឺលោក សួន សេរីរដ្ឋា ត្រូវបានតែងតាំងជាទីប្រឹក្សារបស់សម្ដេចតេជោ ហ៊ុន ... Read More »

សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីឯកសណ្ឋាន ស្លាកសញ្ញា និងសញ្ញាសក្តិ របស់មន្ដ្រីពន្ធនាគារក្រសួងមហាផ្ទៃ

ភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ទី០១ ខែសីហា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីឯកសណ្ឋាន ស្លាកសញ្ញា និងសញ្ញាសក្តិ ... Read More »

មីយ៉ាន់ម៉ា ៖ ក្រោយអនុញ្ញាតឱ្យជាប់ឃុំក្នុងផ្ទះ ពេលនេះលោកស្រី អោងសានស៊ូជី ទទួលបានការលើកលែងការចោទប្រកាន់ព្រហ្មទណ្ឌ៥ករណី

ប្រធានគណកម្មការជាតិមីយ៉ាន់ម៉ា បានសម្រេច លើកលែងការចោទប្រកាន់ដល់លោកស្រីស៊ូ ជី ដោយអនុញ្ញាតឲ្យលោកស្រីឃុំខ្លួននៅក្នុងផ្ទះ។ សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១ ខែសីហា ឆ្នាំ២០២៣ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា បានរាយការណ៍ថា អតីតមេដឹកនាំរដ្ឋាភិបាលស៉ីវិល លោកស្រី ... Read More »

ធ្វើតេស្តរកសារធាតុញៀន មុនពេលបំបួសជាព្រះសង្ឃ ជាលទ្ធផលក្រោយធ្វើតេស្តពិនិត្យរកឃើញថា កុលបុត្រទាំង ១៩នាក់ គឺអវិជ្ជមាន គ្មានសារធាតុញៀនឡើយ

ខេត្តព្រៃវែង៖ នៅថ្ងៃចន្ទ ១៤កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ម្សិលមុិញ នគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាភ្នំ បានចុះធ្វើតេស្តរកសារធាតុញៀន ក្នុងពិធីបំបួសនាគ ... Read More »

ឆ្ងល់ហៅមិនក្រោកទៅអង្រួនដាស់ទេីបដឹងថាស្លាប់បាត់ ទៅហេីយ

ភ្នំពេញ ៖ បុរសម្នាក់ដេកមិនងើបក្រោកសោះ បងប្អូនដាស់ហៅ ឲ្យទៅធ្វើការ ទើបដឹងថាដេកស្លាប់បាត់ បង្កឲ្យភ្ញាក់កាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ នៅក្នុងបន្ទប់ជួលខ៩ ជាប់របងរោងចក្រធ្វើការ ស្ថិតក្នុងភូមិព្រៃស្ពឺ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ... Read More »

តម្លៃ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា៖​ ​សាំង​ធម្មតា(ឡើងថ្លៃ ៤០០៛) ត្រូវ​លក់តម្លៃ​៤,៥៥០រៀល ខណៈ​ម៉ាស៊ូត(ឡើងថ្លៃ ៤៥០៛) លក់៤,៤៥០រៀលក្នុង១លីត្រ​ ចាប់ពីថ្ងៃទី០១-១០ ខែ​សីហា​នេះ!

ភ្នំពេញ​៖​ បើយោងតាម​សេចក្តីជូនដំណឹងរបស់ក្រសួង​ពាណិជ្ជកម្ម​ នៅ​ព្រឹកថ្ងៃ​ទី០១ ខែសីហា​​​​​​​ ឆ្នាំ​២០២៣នេះ​ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានានៅកម្ពុជា គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែសីហា​​​ ឆ្នាំ២០២៣នេះ​ ​សាំង​(ឡើងថ្លៃ ៤០០៛)ខណៈ​ប្រេងម៉ាស៊ូត  (ឡើងថ្លៃ ... Read More »

ករណីគប់ទឹកកកលើ ជីដេវីត កំណត់អត្តសញ្ញាណបានហើយ និងដាក់កំណត់ឱ្យជនបង្កធ្វើរឿងនេះមុនចំណាត់ការតាមផ្លូវច្បាប់

ភ្នំពេញ៖ មុននេះមានការចាប់អារម្មណ៍ទៅលើករណីនៃការគប់ទឹកកកទៅកាន់តារាចម្រៀងរ៉េប ជីដេវីតនៅក្លឹបកម្សាន្តមួយកន្លែងនាខេត្តព្រះសីហុកាលពីចុងសប្តាហ៍មុននេះបានបង្កើតឲ្យមានការខឹងសម្បារខ្លាំងពីក្រុមអ្នកគាំទ្រ រហូតបញ្ចេញសារធ្ងន់ៗទៅកាន់ជនបង្ក និងអ្នកគាំទ្រសកម្មភាពខាងលើថែមទៀតផង ក្នុងនោះប្រធានសមាគមមិត្តសិល្បៈជួយសង្គម លោក ហេង ឡុង ក៏បានចេញមុខអន្តរាគមន៍លើករណីនេះដែរ។ ក្រោយពីស្នើឲ្យម្ចាស់ទីតាំងផ្តល់វីដេអូពីកាំមេរ៉ាសុវត្ថិភាពពេលនេះវីដេអូត្រូវបានសាមីខ្លួនទទួលបាននិងបានមើលរួចហើយដែលគេអាចកំណត់អត្តសញ្ញាណ ជនបង្កបានថែមទៀតផង។    តារារ៉េបលោក ជីដេវីត ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យកម្មករសំណង់ម្នាក់បន្ទាប់ពីរំលោភនារីម្នាក់បានសម្រេច

ខេត្តស្វាយរៀង ៖ បុរសជាកម្មករសំណង់ម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនបន្ទាប់ពីទទួលពាក្យបណ្ដឹងឪពុកនារីរងគ្រោះចោទប្រកាន់រំលោភកូនស្រីបានសម្រេចនៅក្រុងបាវិត។ យោង តាមសមត្ថកិច្ចនគរបាលបានអោយដឹងនៅព្រឹក ថ្ងៃទី១ខែសីហាឆ្នាំ២០២៣នេះថាជនសង្ស័យមានឈ្មោះ ភា វិច្ឆិកា  អាយុ២០ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិព្រៃធ្លក ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។ ចំណែកនារីរងគ្រោះមានឈ្មោះ ស.ធ.រ ... Read More »

ក្រសួងសុខាភិបាល ៖ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់មាន ៩៥,៦៥%

ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានបញ្ជាក់ឲ្យដឹងថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៩៩% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ -លើកុមារ-យុវវ័យអាយុពី ... Read More »

ព្យុះទីហ្វុង Doksuri បោកបក់ក្នុងប្រទេសចិន បណ្តាលឲ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់

មនុស្សរាប់ម៉ឺននាក់បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេក្នុងរដ្ឋធានីប៉េកាំងដើម្បីជម្លៀសខ្លួន បន្ទាប់ពីព្យុះទីហ្វុង Doksuri ដែលជាព្យុះដ៏ខ្លាំងបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ បានបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងគំហុកនៅទូទាំងប្រទេសចិន និងបណ្តាលឱ្យមនុស្សយ៉ាងតិចបួននាក់បានស្លាប់។ ដូចជាប្រទេសជាច្រើនក្នុងពិភពលោកដែរ ប្រទេសចិនកំពុងតែវិលត្រឡប់ពីព្រឹត្តិការណ៍អាកាសធាតុក្តៅខ្លាំងក្នុងរដូវក្ដៅនេះ។ ព្យុះ Doksuri បានធ្វើឱ្យមានការបាក់ដីនៅខេត្តឆ្នេរភាគអាគ្នេយ៍នៃខេត្ត Fujian កាលពីចុងសប្តាហ៍មុន ដោយចុះខ្សោយនៅពេលដែលវាបានផ្លាស់ប្តូរទៅភាគខាងជើង ប៉ុន្តែបាននាំមកនូវភ្លៀងធ្លាក់យ៉ាងខ្លាំងដល់ខេត្តភាគខាងជើងចំនួនប្រាំរបស់ប្រទេសចិនចាប់តាំងពីថ្ងៃទី២៩ ... Read More »

ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩ ៖​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃ​ទី០១ ខែសីហា​​​ ឆ្នាំ២០២៣នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ ​គ្មានអ្នកឆ្លងថ្មី​ ​,​ គ្មានឣ្នកជាសះស្បើយ​​​​​​​​​​​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី៣១ ... Read More »