ព័ត៌មានទាន់ហេតុការណ៍៖
'

បេីករថយន្តចុះពីលើស្ពានព្រះមុនីវង្សយ៉ាងលឿនរេចង្កូតទៅបុកខឿនក្រឡាប់ប៉ះឡំប្រឺតាបណ្តាលឱ្យឆេះរថយន្ត​ ភ្ញាក់ផ្អេីលជាខ្លាំង

ភ្នំពេញ​ ៖​ រថយន្តម៉ាក​កាមរីឆ្លាមមួយគ្រឿង​បេីកបរដោយបុរសម្នាក់​និងមានបុរស៣នាក់ទៀតរួមដំណេីរជាមួយបានបើកចុះពីលើស្ពានព្រះមុនីវង្សយ៉ាងលឿនហើយបានរេចង្កូតទៅបុកខឿនផ្លូវពេញទំហឹងបណ្តាលឱ្យរថយន្តក្រឡាប់ទៅប៉ះនឹងឡំប្រឺតាមួយគ្រឿង រួចរថយន្តបង្កបានឆាបឆេះយ៉ាងសន្ធោសន្ធៅ ភ្លាមៗនោះប្រជាពលរដ្ឋជិតខាងនិងអាជ្ញាធរមូលដ្ឋានបានជួយពន្លត់និងយកមនុស្សចេញពីក្នុងរថយន្តទាន់ពេលវេលា​ ។  ​     គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៤និង៤៨នាទីទៀបភ្លឺ​ឈានចូលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅចំណុចគល់ស្ពានព្រះមុនីវង្សខាងកើត (ហៅស្ពានច្បារអំពៅ)​ ក្នុងសង្កាត់ច្បារអំពៅទី២ ... Read More »

គ ជ.ប ៖ ថ្ងៃទីប្រាំបួនដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងគ្មាន អំពើហិង្សា

ភ្នំពេញ  ៖ ថ្ងៃទីប្រាំបួនដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងគ្មាន អំពើហិង្សា ។នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន ស្ថានភាពទូទៅថ្ងៃទីប្រាំបួន នៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ។  ... Read More »

លោក ឃឹម ហ្វីណង់ ៖ ចូលរួមជាមួយអ្នកស្ម័គ្រចិត្តដើម្បីជួសជុលកង់ចំនួន ៤០០គ្រឿង ជូនដល់សិស្សានុសិស្សនៅក្នុងវិទ្យាល័យរុនតាឯកនៃស្រុកបន្ទាយស្រី

ភ្នំពេញ ៖ ចូលរួមជាមួយអ្នកស្ម័គ្រចិត្តមកពីក្រុមអ្នកជិះកង់ Angkor Cycling Club និងក្រុមហ៊ុន Chandara Adventure ដើម្បីជួសជុលកង់ចំនួន ៤០០គ្រឿង ជូនដល់សិស្សានុសិស្សនៅក្នុងវិទ្យាល័យរុនតាឯកនៃស្រុកបន្ទាយស្រី។ នេះជាការលើកឡើង របស់ លោកឃឹម ... Read More »

លោកតាហោ ” លោក លឹម គានហោ ” ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកពញាឮ ខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនីស្រុកពញាឮ ជាសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាប្រមាណជាង១ម៉ឺននាក់ !

ភ្នំពេញ ៖ នៅព្រឹកថ្ងៃអាទិត្យ ៧រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣  លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក ... Read More »

សកម្មភាពយុវជនគណបក្សខេត្តស្វាយរៀង នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣

ខេត្តស្វាយរៀង ៖ សកម្មភាពយុវជនគណបក្សខេត្តស្វាយរៀង នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ មានដូចខាងក្រោម៖ ១.ស្រុកស្វាយទាប      -ក្រុមការងារយុវជនស្រុកបានចាក់មីក្រូផ្សព្វផ្សាយចម្រៀង និងគោលនយោបាយរបស់គណបក្ស ៩កន្លែង នៅតាមស្នាក់ការគណបក្សស្រុក ឃុំ ... Read More »

ក្រោមការដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ស្នងការ ហេង វុទ្ធី ជនសង្ស័យជាចោរឆក់០២ករណីត្រូវបានបង្រ្កាបឃាត់ខ្លួនភ្លាមៗ

ខេត្តកំពង់ចាម ៖ ក្រុមជនសង្ស័យលួចមានស្ថានទម្ងន់ទោសដោយប្រើហិង្សា(ឆក់កាបូបប្រាក់) ចំនួន០២ករណីត្រូវបានកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ , ស្រុកជើងព្រៃ និងស្រុកបាធាយ ចុះកិច្ចប្រតិបត្តការបង្ក្រាបឃាត់ខ្លួនក្រោយពួកគេធ្វើសកម្មភាពរួច ហើយប្រតិបត្តិការនេះក្រោមការដឹកនាំបញ្ជដោយផ្ទាល់យ៉ាងក្តៅគគុកពីសំណាក់លោកឧត្តមសេនីយ៍ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ។ ... Read More »

ករណី អត្តឃាត (ចង.កសម្លាប់ខ្លួន) នៅចំណុចដើមស្វាយ ស្ថិតនៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប

ខេត្តសៀមរាប ៖ នាល្ងាចថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបង្ហោះអោយដឹងថា : នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ២៣និង០០នាទី មានករណី អត្តឃាត ... Read More »

នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនក្រុមជនសង្ស័យ២នាក់ដែលធ្វើសកម្មភាព ឆក់កាបូបប្រាក់

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវកម្លាំងនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនក្រោយធ្វើសកម្មភាពឆក់យកកាបូបប្រាក់ )បានសម្រេចតែរត់មិនរួច នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១១៖៣០នាទី នៅចំណុចក្រុម៥ ផ្លូវ៦២R ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។    ... Read More »

សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមក្នុងពិធី រុក្ខទិវា ៩កក្កដា នៅខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃអាទិត្យ ទី៩ ខែកក្កដា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងពិធី «រុក្ខទិវា ៩កក្កដា» នៅស្រុកសាមគ្គីមានជ័យ ... Read More »

៥០០ថ្ងៃនៃសង្រ្គាមនិងអារម្មណ៍របស់ជនភៀសខ្លួនអ៊ុយក្រែន

បន្ទាប់ពីសង្គ្រាមអូសបន្លាយ ៥០០ថ្ងៃ ទាហានរុស្ស៊ីគ្រប់គ្រងជិត 20% នៃទឹកដីអ៊ុយក្រែន ហើយប្រជាជនអ៊ុយក្រែនជាង 6.3 លាននាក់ត្រូវបានផ្លាស់ទីលំនៅទៅក្នុងប្រទេសជាច្រើនក្នុងនិងក្រៅទ្វីបអឺរ៉ុប។ ជិត500ថ្ងៃមុន នៅព្រឹកព្រលឹមដ៏ត្រជាក់នៃថ្ងៃទី 24 ខែកុម្ភៈ ឆ្នាំ 2022 រុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសមួយនៅអ៊ុយក្រែន។ ... Read More »

លោក នេត្រ ភក្ត្រា ៖ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគឺបោះឆ្នោតជូនខ្លួនឯង, បោះឆ្នោតដើម្បីការពារសន្តិភាពនិងការអភិវឌ្ឍ

ខេត្តកំពត ៖ លោក នេត្រ ភក្ត្រា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោនិងស្រុកទឹកឈូ បានបន្តដឹកនាំសមាជិកសមាជិកាក្រុមការងារនិងគណៈកម្មាធិការបក្សមូលដ្ឋានចុះឃោសនាតាមខ្នងផ្ទះប្រជាពលរដ្ឋដើម្បីពង្រឹងមូលដ្ឋានគាំទ្រគណបក្សប្រជាជនកម្ពុជា។ នៅថ្ងៃទី៩ នៃយុទ្ធនាការបោះឆ្នោត លោក នេត្រ ភក្ត្រា បានដឹកនាំសមាជិកសមាជិកាចុះតាមខ្នងផ្ទះប្រជាពលរដ្ឋក្នុងសង្កាត់កោះតូច​ ក្រុងបូកគោដើម្បីផ្សព្វផ្សាយពីកម្មវិធីនយោបាយគណបក្សប្រជាជនកម្ពុជា និងបង្រៀនប្រជាពលរដ្ឋគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ... Read More »

ប្រជាជនកូរ៉េតវ៉ាប្រឆាំងនឹងការបញ្ចេញទឹកវិទ្យុសកម្មពីរោងចក្រថាមពលបរមាណូរបស់ជប៉ុនចូលសមុទ្រ

ប្រជាជនរាប់រយនាក់នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងបានចូលរួមការតវ៉ាមួយដើម្បីប្រឆាំងនឹងផែនការបញ្ចេញទឹកវិទ្យុសកម្មពីរោងចក្រថាមពលបរមាណូ Fukushima របស់ប្រទេសជប៉ុនចូលទៅក្នុងមហាសមុទ្រ។ រលកនៃការតវ៉ាបានកើតឡើងក្នុងបរិបទរបស់ប្រធានទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ដែលធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង។ ប្រឆាំងយ៉ាងខ្លាំងចំពោះការបញ្ចេញទឹកសំណល់ចូលសមុទ្រ។ មហាសមុទ្រត្រូវតែរក្សាសុវត្ថិភាព។ នេះជាសិលាចារឹកនៅលើបដាដែលធ្វើឡើងដោយក្រុម Seoulites ដើម្បីតវ៉ាប្រឆាំងនឹងគម្រោងបញ្ចេញទឹកសំណល់ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima។ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ... Read More »

Update ៖ សម្តេចតេជោ ហ៊ុន សែន : ប៉ុន្មានថ្ងៃមកនេះមានការផ្សាយព័ត៌មានយ៉ាងច្រើនថាសហរដ្ឋអាមេរិក នឹងផ្តល់គ្រាប់បែកចង្កោមឲ្យទៅ អ៊ុយក្រែនដើម្បីប្រយុទ្ធជាមួយកងទ័ពរុស្សុី

 ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា : ប៉ុន្មានថ្ងៃមកនេះមានការផ្សាយព័ត៌មានយ៉ាងច្រើនថាសហរដ្ឋអាមេរិក នឹងផ្តល់គ្រាប់បែកចង្កោមឲ្យទៅ អ៊ុយក្រែនដើម្បីប្រយុទ្ធជាមួយកងទ័ពរុស្សុី។ សម្តេចតេជោចាត់ទុកថា : ប្រសិនរឿងនេះវាជាការពិតមែន ... Read More »

ព្រះមហាក្សត្រ សព្វព្រះរាជហឫទ័យស្តេចយាងជាព្រះរាជាធិបតីប្រារព្ធពិធី «រុក្ខទិវា ៩កក្កដា»

ភ្នំពេញ ៖ នៅព្រឹកថ្ងៃអាទិត្យ ៧រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះបាទសម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ... Read More »

ស្លាប់៦នាក់ដោយការធ្លាក់យន្តហោះនៅទីក្រុង Los Angeles សហរដ្ឋអាមេរិក

សារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៩ ខែកក្កដា ឆ្នាំ២០២៣ នេះបាលផ្សាយថា មនុស្សទាំង ៦នាក់ដែលជិះនៅលើយន្ដហោះខ្នាតតូចមួយគ្រឿងបានស្លាប់ទាំងអស់ នៅពេលដែលយន្ដហោះរបស់ពួកគេបានធ្លាក់និងផ្ទុះឆេះនៅឯទីវាលមួយកន្លែងស្ថិតនៅជិតអាកាសយានដ្ឋានមួយ ក្បែរទីក្រុង Los Angeles កាលពីថ្ងៃសៅរ៍ម្សិលមិញ (ម៉ោងក្នុងតំបន់)។ ... Read More »

តុលាការសម្រេចឃុំខ្លួនជនប្រើល្បិចឆបោកប្រាក់តាមហ្វេសប៊ុកករណីគ្រោះថ្នាក់ចរាចរណ៍ដាក់ពន្ធនាគារជាបណ្តោះអាសន្ន

ភ្នំពេញ ៖ លោកស្រី ទិត ដាលីន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ បានសម្រេចចេញដីកាឃុំខ្លួនជនទុច្ចរិត ដែលប្រើល្បិចដដែលៗឆបោកតាមរយៈហ្វេសប៊ុកក្រោមរូបភាពធ្វើជាគ្រោះថ្នាក់ចរាចរណ៍ដោយលួងលោមទារប្រាក់ពីជនរងគ្រោះ ។     ដីកាបង្គាប់ឱ្យឃុំខ្លួនជនត្រូវចោទឈ្មោះ គុជ ... Read More »

បណ្ឌិត ហ៊ុន ម៉ាណែត ៖ បទពិសោធន៍មួយពីការហ្វឹកហ្វឺនយោធា ដែលអាចយកមកអនុវត្តនៅក្នុងការងារផ្សេងៗក្នុងជីវិត…

ភ្នំពេញ ៖ នៅលើបណ្តាញសង្គមថ្ងៃទី៩ ខែកក្កដា នេះ បណ្ឌិត ហ៊ុន ម៉ាណែត បានសរសេរថា “មានមិត្តមួយ ចំនួនបានប្រាប់ខ្ញុំថា កាន់តែជិតដល់បោះឆ្នោត មានមនុស្សមួយក្រុមបានព្យាយាមកាន់តែសកម្មក្នុងការ បង្កើត និងប្រឌិតរឿងប្លែកៗ ... Read More »

លោកបណ្ឌិត តូច ប៉ូលីវ៉ា សំណូមពរដល់គុណម្ចាស់បងប្អូន អ៊ំ ពូ មីង លោកតា លោកយាយ ពុទ្ធបរិស័ទត្រូវស្រលាញ់និងថែរក្សាឱ្យបាននូវសន្តិភាព ស្ថិរភាព

ខេត្តស្វាយរៀង៖ លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងខេត្ត តំណាងលោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានសំណូមពរដល់គុណម្ចាស់ បងប្អូន អ៊ំ ពូ មីង លោកតា លោកយាយ ពុទ្ធបរិស័ទ ... Read More »

បណ្តាប្រទេសលោកខាងលិចជាសម្ព័ន្ធមិត្តរបស់អាមេរិកក៏ជំទាស់ការបញ្ជូនគ្រាប់បែកចង្កោមដល់អ៊ុយក្រែនផងដែរ

សារព័ត៌មាន The Guardian បានផ្សាយថា នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បាននិយាយកាលពីថ្ងៃសៅរ៍ទី៨ ខែកក្កដាថា ចក្រភពអង់គ្លេសមិនលើកទឹកចិត្តឱ្យប្រើប្រាស់គ្រាប់បែកចង្កោមនោះទេ បន្ទាប់ពីសហរដ្ឋអាមេរិកប្រកាសពីផែនការផ្ដល់គ្រាប់បែកប្រភេទនេះទៅឱ្យអ៊ុយក្រែន ខណៈដែលសម្ព័ន្ធមិត្តធំៗរបស់អាមេរិកដូចជា នូវែលហ្សេឡង់ អាល្លឺម៉ង់ ... Read More »

សម្តេចតេជោ ហ៊ុន សែន ៖​ សូមអំពាវនាវប្រធានាធិបតីអាមេរិក និងប្រធានាធិបតីអ៊ុយក្រែន កុំប្រើប្រាស់គ្រាប់បែកចង្កោម

ភ្នំពេញ៖ ដោយក្តីអាណិតអាសូរចំពោះប្រជាជនអ៊ុយក្រែន​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានប្រកាសសូមអំពាវនាវដល់លោក​ ចូ​ បៃឌិន​ ប្រធានាធិបតីអាមេរិក និង​ លោក​ ... Read More »

លោកឃួង ស្រេង ដឹកនាំសមាជិកគណបក្សប្រជាជនកម្ពុជា២ពាន់នាក់ ខណ្ឌព្រែកព្នៅដង្ហែក្បួនឃោសនារកសំឡេងឆ្នោត

ភ្នំពេញ៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌព្រែកព្នៅ និងលោកស្រី នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានធ្វើពិធីជួបជុំនិងដង្ហែក្បួនយុទ្ឋនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ... Read More »

មនុស្ស​៦នាក់​ស្លាប់​ និង១៥នាក់​ទៀត​រងរបួស​ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៨ កក្កដា!

ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា៖​ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈ​ករណី​គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញនេះ​ បណ្តាលឱ្យមនុស្សស្លាប់ ៦នាក់ របួសធ្ងន់ ៩នាក់ និងស្រាល ៦នាក់ ... Read More »

មនុស្ស​ចំនួន ៤៥នាក់ ត្រូវ​បាន​ឃាត់ខ្លួន​ក្នុងបទល្មើសគ្រឿងញៀនចំនួន ១៥ករណីទូទាំងប្រទេសថ្ងៃទី៨ កក្កដា​ម្សិលមិញ​!

ភ្នំពេញ៖ អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ បានឱ្យដឹងថា​ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈ​ជនសង្ស័យចំនួន ៤៥នាក់ (ស្រី ៥នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៥ករណី ទូទាំងប្រទេសនៅថ្ងៃទី៨ ខែកក្កដា ... Read More »

ហ៊ាន​ណាស់​លោកអើយ! ចូលលួចកាត់យកដើមឈើប្រជាពលរដ្ឋដល់ក្នុងចម្ការ​ ហើយព្យាយាមគេចខ្លួនក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តបាត់ដំបង​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងនៅថ្ងៃ​ទី០៩​ ខែកក្កដា​ ឆ្នាំ​២០២៣នេះថា៖​ លើកគ្នាទាំង (ធីម Teams) ប្រដាប់ដោយសម្ភារៈ មធ្យោបាយទំនើបគ្រប់គ្រាន់ទៅធ្វើសកម្មភាពឡើងផ្អើលអ្នកស្រុកសំពៅលូនទាំងថ្ងៃ ទីបំផុតត្រូវសមត្ថ​កិច្ចនគរបាលឃាត់ខ្លួនអនុវត្តតាមច្បាប់។  ប្រភពដដែលបន្តថា​ ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលេីនេះ​ បានធ្វេីឡេីង​កាលពីថ្ងៃទី៨ កក្កដាម្សិលមិញនេះ​ ... Read More »

តុលាការ​ខេត្ត​ប៉ៃលិន​ សម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនជន​ត្រូវ​ចោទ​ចំនួន​ ៤នាក់​ ពីបទលួចមានស្ថានទម្ងន់ទោស

ខេត្តប៉ៃលិន៖​ បេីតាមការ​បញ្ជាក់ពី​មន្រ្តីនគរបាលជំនាញផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន​ បានឱ្យដឹងថា​ ចៅក្រម​សាលាដំបូង​ខេត្ត​ប៉ៃលិន​ បានចេញដីកាសម្រេចឃុំខ្លួនជនជាប់ចោទចំនួន០៤​នាក់​ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន​ ពីបទលួចមានស្ថានទម្ងន់ទោសកាលពីល្ងាចថ្ងៃទី​០៨​ ខែកក្កដា​ ឆ្នាំ​២០២៣ម្សិលមិញនេះ​។  ប្រភពដដែលបន្តថា​ កម្លាំងផ្នែកនគរបាលយុត្តិធម៌ក្រុងប៉ៃលិន បាននាំខ្លួនជនសង្ស័យចំនួន០៤​នាក់​ ទៅកាន់អយ្យការអមសាលាដំបូងខេត្តប៉ៃលិន តាមដីកាបង្គាប់ឱ្យឃុំខ្លួនលេខ២៩៣,២៩៥,២៩៧,២៩៩/២៣ ... Read More »

ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩ ៖​ អ្នកឆ្លងថ្មី​​ ០១នាក់,​ អ្នកជាសះស្បើយ​​​​​ ០២នាក់​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃ​ទី០៩ ខែកក្កដា​​ ឆ្នាំ២០២៣នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ ​អ្នកឆ្លងថ្មី​ ០១នាក់​,​ ឣ្នកជាសះស្បើយ​​​​​​​​​ ០២នាក់​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

អរគុណសន្តិភាព! ជយោគណបក្សប្រជាជនកម្ពុជា ដ៏រុងរឿង! ប្តេជ្ញាឥតងាករេគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី និងគាំទ្របេក្ខភាព លោក បណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនាពេលអនាគត

ខេត្តកណ្តាល ៖ អរគុណសន្តិភាព! ជយោគណបក្សប្រជាជនកម្ពុជាដ៏រុងរឿង! ប្តេជ្ញាឥតងាករេគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី និងគាំទ្របេក្ខភាព លោក បណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនាពេលអនាគត ។ ... Read More »

ប្រៀបធៀប ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និង ភ្នំពេញ-ក្រុងបាវិត

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រៀបធៀប ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និង ភ្នំពេញ-ក្រុងបាវិត :  ១. ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ៖ – ប្រវែងផ្លូវសរុប៖ ១៨៧,០៥គីឡូម៉ែត្រ – ... Read More »

សម្តេចតេជោ ណែនាំអាជ្ញាធរតាមដានគណនី telegram twitter និងTikTok របស់សម្តេច ដើម្បីឆ្លើយតបសំណើរបស់ប្រជាពលរដ្ឋ អោយបានលឿន

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា តាមរយៈប្រព័ន្ធ Telegram បានណែនាំអាជ្ញា​ធរទាំងថ្នាក់ជាតិ ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធ ចូលតាមដានគណនី​telegram twitter និងTikTok ... Read More »

រថយន្តម៉ាក Ford Ranger បុកគាបជាប់បង្គោលភ្លើងនៅផ្លូវជាតិលេខ១​ រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ​ ៖​ បុរសម្នាក់បានបេីករថយន្តម៉ាក Ford Ranger ក្នុងល្បឿនលឿន​ និងខ្វះការប្រុងប្រយ័ត្នបានរេចង្កូតជ្រុលទៅបុកបង្គោលភ្លើងស្តុបបណ្ដាលឱ្យរថយន្តគាបជាប់ទៅមុខលែង​រួច  ។  ​    គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ២និង ៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ០៩ខែកក្កដាឆ្នាំ២០២៣ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ១ត្រង់ចំណុចទល់មុខបុរីប៉េងហួត​ ... Read More »