ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចស៉ីសបេីកឆ្លងផ្លូវត្រូវម៉ូតូបុកពេញទំហឹងរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ បុរស២នាក់ជិះម៉ូតូហុងដាប៊ីតខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តឡិចស៊ីសស៊េរីទំនើបបើកឆ្លងផ្លូវចេញពីភោជនីយដ្ឋានយ៉ាងពេញទំហឹងបណ្ដាលឱ្យរងការខូចខាត។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨យប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ ២០២៥ ទល់មុខភោជនីយដ្ឋាន ឡោទីហ្វាង ផ្លូវ១៧៣ សង្កាត់ទួលស្វាយព្រៃទី១​ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ 

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តស៊េរីទំនើបម៉ាកឡិចស៊ីស 450d ពណ៌ស ពាក់​ស្លាកលេខ ភ្នំពេញ 2BO 3899 ជិះជាលក្ខណៈគ្រួសារបានបើកចេញពីភោជនីយដ្ឋាន​មួយកន្លែង​ឆ្លងបញ្ឆិតកាត់ទទឹងផ្លូវ១៧៣ដើម្បីឡើងទៅរកស្ដាំរបស់ខ្លួនដោយមានសន្តិសុខជួយសម្រួលចរាចរណ៍ផងដែរ ខណៈរថយន្តបេីកឆ្លង បានបន្តិចក៏ស្រាប់តែមានបុរស២នាក់បានជិះម៉ូតូម៉ាកហុងដាពណ៌សបិទស្កុតពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JT-0588 បានធ្វើដំណើរតាមបណ្ដោយផ្លូវ១៧៣ ក្នុងទិសដៅពីលិចទៅកើតដោយល្បឿនលឿនក្នុងស្ថានភាពស្រវឹងផងនោះ ជាន់ហ្រ្វ័ងមិនជាប់ក៏ជ្រុលទៅបុករថយន្តចំផ្នែកខាងមុខចំហៀងខាងឆ្វេងយ៉ាងពេញទំហឹងបណ្ដាលឱ្យរងការខូចខាតរថយន្តកាងមុខចំហៀងខាងឆ្វេង ។ 

ចំណែកម៉ូតូខូចខាតផ្នែកខាងមុខគាបជាប់ ជាមួយនឹងរថយន្តតែមិនមានគ្រោះថ្នាក់ដល់មនុស្សនោះទេ ។ 

ក្នុងហេតុការណ៍នេះដែរភាគីទាំងសងខាងដោយខាងរថយន្តគាត់ទាមទារសំណង២ពាន់ដុល្លារថ្លៃជួសជុល តែខាងម៉ូតូសុំសង់សំណង១២០០ដុល្លារ បញ្ចប់ រឿងនៅកន្លែងកើតហេតុតែម្ដង ៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖