ព័ត៌មានទាន់ហេតុការណ៍៖

សុបិន្ត២យប់ជាប់គ្នាថា ឲ្យទៅជួយ ស្រាប់តែព្រឹកឡើង ដើរទៅមើលឃើញមែន

 

ខេត្តតាកែវ៖ ស្រ្តីម្នាក់បានយល់សប្តិ២យប់ថា មានគេមកប្រាប់ថា ទៅជួយយកគេចេញពីភក់ជ្រាំផង គេពីបាកនៅណាស់ ស្រាប់តែព្រឹកឡើង ដើរទៅមើលឃើញរូបបដិមា១អង្គ ។

ហេតុការណ៍នេះបានកើតឡើងនៅថ្លៃទី២១ ខែមិថុនា ឆ្នាំ២០១៧ ក្នុងភូមិអ្នកតាត្បាល់ ឃុំគោកពោធិ៍ ស្រុកបូរីជលសារ ខេត្តតាកែវ។

បើតាមការរៀបរាប់ របស់អ្នកស្រីឈ្មោះជា ភឿន អាយុ៣៨ឆ្នាំ បានប្រាប់អ្នកយកព័ត៌មាន យើងថា មុននិងគាត់ បានឃើញរូបសំណាក់ ១ អង្គ គឺគាត់បានយល់សប្តិ ឃើញ២យប់មកហើយ ដោយនៅក្នុងយល់សប្តិនោះគឺគាត់បានឃើញ ស្រីម្នាក់តែងតែមកហៅគាត់ថា ឲ្យទៅជួយយកគាត់ចេញពីក្នុង ភក់ផង គាត់ពីបាកទ្រាំណាស់ ។

ស្រ្តីដដែលបានបន្តទៀតថា លុះដល់ព្រឹកឡើងវេលាម៉ោងប្រមាណ ៩និង៣០ គាត់បានដើរទៅក្រោយផ្ទះ ក៏ស្រាប់តែឃើញដៃម្ខាង និងខ្លួនកប់ នៅលើគំនរដី ដែលចាក់នៅក្រោយផ្ទះ រួចគាត់ក៏បានលើកយកមកផ្ទះលាងសម្អាត និងអុជធូប សុំសេចក្តីសុខសប្បាយ និងបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់អ្នកស្រុក នាំគ្នាមកអុជធូប ។

NKD-36x6_outline

បើតាមការសន្ឋានរបស់មន្ត្រីជំនាញដែលបានចុះមកពិនិត្យបានអោយឲ្យដឹងថា រូបសំណាក់ខាងលើនេះ បើតាមទម្រង់ជារូបមេទព័ ដែលមានប្រវត្តិមុនសម័យអង្គរ ហើយរូបសំណាក់នេះ មានកំពស់០៧តឹក និងទម្ងន់២៧គីឡូក្រាម ហើយរូបសំណាក់កំពុងដំកល់ទុកនៅផ្ទះស្រ្តីខាងលើ ដោយមានកំលាំងសមត្ថកិច្ចការពារ រង់ចាំថ្ងៃស្អែកខាងមន្ទីរចុះមកពិនិត្យម្តងទៀត ៕ ភ្នំដា