ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចខោនៅក្នុងរោងចក្រ

ចែករំលែក៖

ខេត្តកណ្តាល: ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ឈើទាល ស្រាវជ្រាវឈានដល់ការចាប់ខ្លួនបាន បន្ទាប់ភាគីខាងរោងចក្រប្តឹងពីបទលួចខោ នៅក្នុងរោងចក្រចំនួន៤កាតុង ស្មើ១១៦ខោកាលពី២០ ខែសីហា ឆ្នាំ២០១៦ កន្លង ហើយត្រូវសមត្ថកិច្ចចាប់ខ្លួននៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ នៅគ្រាដែលជនសង្ស័យចូលខ្លួនមកបំភ្លឺ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង ក្រោយពីជនសង្ស័យសារភាព ។

ជនសង្ស័យមានឈ្មោះលី សៀងហេង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាកម្មកររោងចក្រយីដា មានទីលំនៅភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

មន្ត្រីនគរបាលប៉ុស្តិ៍ឈើទាលបានអោយដឹងថា នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ ជនសង្ស័យបានលួចយកខោខូវប៊យចំនួន៤កាតុងស្មើ១១៦ខោ យកទៅលាក់ទុកនៅក្រោមជណ្តើរក្នុងរោងចក្រ បន្ទាប់មកជនសង្ស័យបានលួចយកខោបន្តិចម្តងៗ បោះតាមបង្អួចចេញមកខាងក្រៅរបងរោងចក្រដើម្បយកចេញទៅក្រៅ ។ ប៉ុន្តែសកម្មភាពនេះត្រូវបានសន្តិសុខយាមនៅរោងចក្ររើសបានខោខូវប៊យ១ថង់មានចំនួនជិត១០ខោ ។ ក្រោយពីរើសបានសន្តិសុខក៍យកទៅប្តឹងរដ្ឋបាលរោងចក្រ ហើយត្រូវខាងរដ្ឋបាលបើកមើលកាំម៉េរ៉ាសុវត្ថិភាពទើបកំណត់មុខសញ្ញាបាន ។

ប្រភពពត៍មានបន្តថា បន្ទាប់ពីស្គាល់មុខសញ្ញាភាគីខាងតំណាងរោងចក្របានចូលទៅដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍ឈើទាលទើសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានម្នាក់បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីបន្តនីតិវិធី៕ សណ្តោស

we


ចែករំលែក៖