ភ្នំពេញៈ សមត្ថកិច្ចការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនរាជធានីភ្នំពេញត្រូវបាន ឃាត់ខ្លួនបុរសជនជាតិប៉ាគីស្ថានពីរនាក់ និងស្រី្តខ្មែរម្នាក់ ធ្វើឡើងជាបន្តបន្ទាប់ ពាក់ព័ន្ធករណីជួញដូរមនុស្សឆ្លងដែនខុសច្បាប់ ។
ជនសង្ស័យត្រូវបាន សមត្តកិច្ចបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៣ ខែសីហា ដើម្បីចាត់ការតាមច្បាប់ ។
បុរសជនជាតិប៉ាគីស្ថានពីរនាក់ ត្រូវបានឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពនាំជនរងគ្រោះ៤នាក់ស្ត្រី៣នាក់ និងបុរសម្នាក់បំរុងចេញទៅក្រៅប្រទេស កាលពីយប់ថ្ងៃ២១ ខែសីហា ឆ្នាំ២០១៦ នៅចំណុចមុខផ្សាររាត្រីសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនជាតិប៉ាគីស្ថាន ម្នាក់ឈ្មោះ NIAZ AHMED អាយុ៥៥ឆ្នាំ និងនិងម្នាក់ឈ្មោះ YAZEF AHMEDអាយុ២៤ឆ្នាំ ។ ក្រោយសមត្តកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់នេះ កម្លាំងជំនាញបានធ្វើការសាកសួរ ទើបស្រាវជ្រាវបន្ត លុះដល់ថ្ងៃទី២២ សីហា បានសហការជាមួយនគរបាលខេត្តត្បូងឃ្មុំ ឈានទៅដល់ការឃាត់ខ្លួនស្រ្តីខ្មែរម្នាក់ទៀតជាមេខ្យល់ឈ្មោះ ប៊ិន ញ៉ អាយុ ៧២ឆ្នាំ នៅចំណុចឃុំរការព៥ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
ជនសង្ស័យត្រូវបានសមត្តកិច្ច កសាងសំណុំរេឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ តាមនិតិវិធី ៕ សហការី
សូមអានបន្ត ៖ ចាប់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចខោនៅក្នុងរោងចក្រ