ខេត្តពោធិ៍សាត់៖ លោក វរសេនីយ៍ទោ ម៉ូ លីដា ប្រធានការិយាល័យនគរបាលព្រហ្មទណ្ធកំរិតស្រាល នៃស្នងការដ្ឋាននគរបាលទទួលបញ្ជាពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដឹកនាំកម្លាំងក្រោមឱវ៉ាត ចុះចាប់ក្រុម KNKក្មេងទំនើងចៃសង្គមបានមេក្រុមម្នាក់ រួមទាំងវត្ថុតាង ក្រោយពីពួកគេនាំគ្នាបង្ហោះម៉ូតូផ្អើលពេញក្រុងនិងបើកឆាកប្រយុទ្ធគ្នាមួយនៅម្តុំហាងផឹកស៊ីមួយកន្លែង ។
ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ នៅហាងផឹកស៊ីយីហោ ចាក់ខ្ចៅ ស្ថិតក្នុងភូមិបន្ទាយដីលើ សង្កាត់បន្ទាយដី ក្រុង-ខេត្តពោធិ៍សាត់។
លោក វរសេនីយ៍ទោ ម៉ូ លីដា បានឲ្យដឹងថាជនសង្ស័យត្រូវបានកម្លាំងឃាត់ចាប់ឈ្មោះ លី សូម៉េង ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់ មុខរបរបិតតែមម៉ូតូនៅម្ដុំច្រមុះជ្រូកក្នុងពោធិ៍សាត់។
លោក វរសេនីយ៍ទោបន្តថា ការឃាត់ចាប់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងបន្ទាប់ទទួលបទបញ្ជាពីលោក តន់ សីហតេជៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ខណៈមានក្មេងទំនើង២ក្រុមកំពុងអុកឡុកបង្កភាពអនាធិបតេយ្យនៅទីសារធារណៈនិងបង្កហឹង្សាដោយចេតនាទៀតផង។
លោកនាយការិយាល័យបន្តទៀតថា បើតាមការរាបរបពីឈ្មោះ ជា សុខម៉េង ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិចម្ការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់ ដែលត្រូវជនសង្ស័យកម្លាំងឃាត់ចាប់និងបក្ខពួកវាយនិងដែកបំពង់ទីប,ចាក់និងកូនសោបណ្ដាលឲ្យរងរបួសដូចជា,បែកក្បាល,ស្នាមចាក់ខាងខ្នង,ខាងមុខក្រោមដងកាំបិតជ្រៅជាដើមថាខ្លួន(ជា សុខម៉េង)និងមិត្តភក្តិប្រមាណ៤នាក់ទៀត,ទី១ឈ្មោះ ជា សុខហ៊ន ទី២ឈ្មោះ ចន និមល ភេទស្រីទី៣ឈ្មោះ ឌុល វិចិត្រនិងទី៤ឈ្មោះ គុយ អា នាំគ្នាអង្គុយផឹកស៊ីនៅហាងយីហោ(ចាក់ខ្ចៅ) គ្រានោះខ្លួន(ជា សុខម៉េង-រងរបួស)បានតេទូរស័ព្ទហៅឈ្មោះ លី សូម៉េង(ជនត្រូវឃាត់ខ្លួន)ពេលនោះ លី សូម៉េងនិងបក្ខពួកជិះម៉ូតូមានគ្នាប្រមាណ១០នាក់បានមកដល់ ស្រាប់តែឈ្មោះ ចាវ រហ័សនាម H 135 ហាតប៊យស្ទាវនិងជាប្រធានក្រុមអុកឡុកនៅតារាងបាល់ទាត់(បក្ខពួកមកជាមួយម៉េង)បានយកដែកបំពង់ទីបវាយទៅលើឈ្មោះ ជា សុខម៉េង(បែកក្បាល) ប៉ុន្តែគ្រានោះជនរងរបួស(ម៉េង)ហក់ទៅចាប់ក្របួចជនដៃដល់(ចាវ)ជាប់តែត្រូវជនត្រូវឃាត់ខ្លួន(ម៉េង)យកកូនសោរចាក់លើខ្នងនិងខាងមុខថែមទៀត ធ្វើឲ្យឈ្មោះ ចាវ និងបក្ខពួករត់គេចខ្លួនបាត់អស់ នៅពេលសមត្តកិច្ចមកដល់កបានឃាត់ចាប់ឈ្មោះ លី សូម៉េង រហ័សនាមគេKNK នេះតែម្ដង។
លោក នាយការិយាល័យបញ្ជាក់ទៀតថា ឈ្មោះ លី សូម៉េង នេះ ជាប្រធានក្រុមក្មេងទំនើងមកពីតាមបណ្ដាស្រុកនានាលើកលែងតែស្រុកភ្នំក្រវាញមួយប៉ុណ្ណោះ ដូចជាបង្ហោះម៉ូតូអុកឡុកនៅទីសាធារណៈជាដើម ហើយឈ្មោះ លី សូម៉េង នេះមិនកោតញញើតច្បាប់ទំលាប់បន្តិចសោះ ដោយសម្អាងលើឪពុករបស់ខ្លួនជាកងកម្លាំងប្រដាប់អាវុធម្នាក់នៅខេត្តពោធិ៍សាត់ ហើយក៍លោកឪពុករូបនោះធ្លាប់មកធានាមួយលើកជាពីលើកមកហើយដែរ ករណីខាងលើនេះសមត្តកិច្ចរបស់លោកកំពុងបែបបទបញ្ជូនទៅសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ប៉ឹម ពិន