ខេត្តបាត់ដំបង៖ បុរសម្នាក់ធ្លាក់ខ្លួនប្រឡូកជាមួយគ្រឿងញៀនបានធ្វើសកម្មភាពវាយប្រពន្ធនិងកូនឱ្យរងរបួសធ្ងន់ ហើយថែមទាំងទៅលួចដុតផ្ទះអ្នកភូមិឆេះអស់១ខ្នង ទាំងស្រុងបង្កឱ្យខូចខាតបាត់បង់ទ្រព្យសម្បត្តិច្រើនសន្ធឹកសន្ធាប់ រងការចាប់ខ្លួនពីនគរបាលស្រុកភ្នំព្រឹក ឆែកឆេររកឃើញដកហូតបានថ្នាំញៀនមួយចំនួនធំ។ ជនសង្ស័យគ្រឿងញៀន រូបនោះត្រូវបានគេស្គាល់ឈ្មោះ រៀង កុសល អាយុ៣៧ឆ្នាំ គ្មានមុខរបរពិតប្រកដរស់នៅក្នុងភូមិ ដំណាក់បេង ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ត្រូវបានកម្លាំងនគរបាលស្រុកភ្នំព្រឹកចាប់បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ ដើម្បីយកទៅចាត់ការតាមនីតិវិធីច្បាប់ ។ ជនសង្ស័យរងការចាប់ខ្លួនពីសមត្ថកិច្ចកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែសីហា ឆ្នាំ២១៦ ក្រោយពីជនសង្ស័យប្រើអំពើហិង្សា វាយប្រពន្ធកូននិងដុតផ្ទះខ្លួនឯងរួចហើយមកនោះ ។
លោកវរសេនីយ៍ត្រី សារ៉េត វិសេដ្ឋ អធិការរងទទួលការងារព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹកប្រាប់ឱ្យដឹងថាជនសង្ស័យគ្រឿងញៀនខាងលើជាមុខសញ្ញាប្រើប្រាស់ និងលក់ចែកចាយថ្នាំញៀនក្នុងមូលដ្ឋានរបស់ខ្លួនហើយតែងតែបង្កអន្តិសុខធ្វើឱ្យពលរដ្ឋក្នុងភូមិមានការភ័យខ្លាច។ជាមួយនិងការឃាត់ខ្លួនជសង្ស័យសមត្ថកិច្ចឆែកឆេររកឃើញដកហូតបាន ថ្នាំញៀនមេតំហ្វេតាមីនWY ៨៤គ្រាប់ ថ្នាំញៀនមេតំហ្វេតាមីនទឹកកកចំនួន៥កញ្ចប់តូច កាំបិតចុងស្រួចចំនួន២ដើម សោម៉ាលេត១ និងទូរស័ព្ទដៃ២គ្រឿង។
សូមបញ្ជាក់ថាគ្រឿងញៀនត្រូវគេមើលឃើញថាតែងតែបង្កអសន្តិសុខក្នុងសង្គមមនុស្សសេពគ្រឿងញៀនត្រូវគេមើលឃើញក្លាយជាមនុស្សកាចសាហាវ ប្រើអំពើហិង្សា លួចឆក់ប្លន់ ចាប់រំលោភ ឆ្លងមេរោគអេដស៍ ជាដើម ។គ្រឿងញៀនក៏កំពុងអូសទាញយុវជនចាប់ពីក្រុងរហូតដល់ជនបទបើសិនជាសមត្ថកិច្ចមិនមានវិធានការធ្វើការបង្ការទប់ស្កាត់និងបង្រ្កាបគ្មានប្រសិទ្ធភាពទេនោះ។គ្រឿងញៀនមកដល់ពេលនេះត្រូវគេនិយាយថាគ្មានថ្នាំព្យាបាលនោះឡើយ។
សូមរំលឹកថា ខេត្តបាត់ដំបងត្រូវគេមើលឃើញថាក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះបានចេញប្រតិបត្តិការបង្រ្កាបជនសង្ស័យគ្រឿងញៀនបានជាច្រើននាក់និងថែមទាំងដកហូតថ្នាំញៀនមួយចំនួនធំជាបន្តបន្ទាប់ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលអនុវត្តដាក់ចេញតាមផែនការដោយលោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនករបាលខេត្តបាត់ដំបង ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពជូនពលរដ្ឋឱ្យមានល្អប្រសើរឡើង៕ សំវិច្ឆិកា
សូមអានបន្តទៀត ៖ទើបមកពីថៃបាន១អាទិត្យ លួចគាស់ផ្ទះពលរដ្ឋលួចទ្រព្យសម្បត្តិត្រូវនគរបាលចាប់ខ្លួន