ខេត្តត្បូងឃ្មុំ៖ បុរសម្នាក់បានប៉ុនប៉ងបញ្ចប់ជីវិតខ្លួនឯង៣លើករួចមកហើយ ដោយការផឹកទឹកអាស៊ីដ១លើក និងអារក២លើក ប៉ុន្តែមិនបានសម្រេច ដោយគ្រាន់តែរងរបួសធ្ងន់ប៉ុណ្ណោះ ហើយសកម្មភាពរបស់បុរសខាងលើនេះ ត្រូវបានប្រភពបង្ហើបថា ប្រហែលជាគេមានជំងឺសរសៃប្រសាទ ។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ នៅរោងលក់ទឹកអំពៅ ភូមិ៦ ឃុំជប់ ស្រុក_ខេត្តត្បូងឃ្មុំ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា បុរសខាងលើមានឈ្មោះ រស់់ សុផុន ហៅតុល អាយុ ៤៨ឆ្នាំ រស់នៅភូមិ១០៨ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ។ ជនរងគ្រោះបានយកកាំបិតបុ័ងតោ អារក ប៉ុនប៉ងសម្លាប់ខ្លួនឯង បណ្តាលឲ្យរងរបួសដាច់បំពង់ក កម្រិតធ្ងន់ ហើយត្រូវបានក្រុមឆ្មាំយាមកាមចំការកៅស៊ូជប់ ដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកស្រុកត្បូងឃ្មុំ និងពុំទាន់ដឹងវាសនាថាស្លាប់ ឬរស់យ៉ាងណាឡើយ។
បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដងថា ជនរង គ្រោះ ជាបុរសពោះម៉ាយ (ប្រពន្ធលែង) មានជំអឺសរសៃប្រសាទ ផឹកទឹកអាស៊ីដ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ និងធ្លាប់អារកខ្លួនឯង ក្នុងឆ្នាំ២០១៥ដែរ ៕ វណ្ណៈ