ព័ត៌មានទាន់ហេតុការណ៍៖

កុមារា២នាក់លង់ទឹកស្លាប់ក្នុងរណ្តៅដីគេជីកដាក់លូកសាងផ្លូវសាលាខេត្តត្បូងឃ្មុំថ្មី

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ កុមារា២នាក់ក្នុងចំណោម៣នាក់បានលង់ទឹកស្លាប់គួរឲ្យអាសូរ ខណៈពួកគេចុះទៅលេងទឹកក្នុងរណ្តៅ ដែលគេជីកដាក់លូសំរាប់កសាងផ្លូវសាលាខេត្តត្បូឃ្មុំថ្មី។

ហេតុការភ្ញាក់ផ្អើលខាងលើកើតឡើងកាលពីវេលាម៉ោង១២និង១០នាទី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ នៅក្នុងភូមិ_ឃ្មុំស្រឡប់ ស្រុក_ខេត្តត្បូងឃ្មុំ ។

លោកវរសេនីយ៍ត្រី ឡុង សារិន អធិការរងនគរបាលស្រុកត្បូងឃ្មុំបានប្រាប់ឲ្យដឹងថា ជនរងគ្រោះទាំង៣ ទី១ ឈ្មោះ ហាន លីហួន អាយុ ៨ឆ្នាំជាកូនរបស់ឈ្មោះ ហន លីហាន ប្រពន្ធឈ្មោះ ផា ស៊ីថា នៅភូមិស្រឡប់ ឃុំស្រឡប់ ទី២ ឈ្មោះ ចិត ចេម អាយុ ១២ ឆ្នាំ ជាកូនរបស់ឈ្មោះ យេន ចិត ម្តាយឈ្មោះ សឿន រិន នៅភូមិស្រឡប់ ឃុំស្រឡប់ ទី៣ ឈ្មោះ ឈាង ពន្លក អាយុ ១២ ឆ្នាំ ឪពុកឈ្មោះ ឌុច ឈាង អាយុ ៤៨ ឆ្នាំ នៅភូមិស្រឡប់ ឃុំស្រឡប់។

លោកអធិការងបានបញ្ជាក់ឲ្យបានដឹងថា មុនកើតហេតុ កុមារាទាំង៣បាននាំគ្នា ទៅលេងទឹក ក្នុងរណ្តៅ គេជីកដាក់លូ កសាងផ្លូវថ្មី (សាលាខេត្តត្បូងឃ្មុំ) មានជម្រៅ ២ ម៉ែត្រ កន្លះ ទទឹងប្រហែល៤ម៉ែត្រ បណ្តោយរាប់សិបគីឡូម៉ែត្រ បណ្តាលឲ្យលង់ស្លាប់ចំនួន ២ នាក់ គឺ ឈ្មោះ ហាន លីហួន ឈ្មោះ ចិត ចេម ហើយ ក្នុងពេលដែលកុមារាទាំងពីរនាក់ កំពុងលង់ទឹក កុមារា ឈ្មោះ ឈាង ពន្លក បានរត់ មកប្រាប់ចាស់ៗនៅក្នុងភូមិឲ្យជួយ ដែរ ប៉ុន្តែដោយកន្លែងកើតហេតុនៅឆ្ងាយពីភូមិប្រហែល១៥០ម៉ែត្រ ធ្វើឲ្យកុមារទាំងពីរសង្គ្រោះមិនបាន ។

ករណីនេះ ក្រោយសម្មត្ថកិច្ចជំនាញត្រួតពិនិត្យរួច សពកុមារទាំងពីរត្រូវបានប្រគល់ទៅក្រុមគ្រួសារធ្វើបុណ្បតាមប្រពៃណី ៕ វណ្ណះ

 

IMG_0549 IMG_0548 IMG_0550

 

 


ចែករំលែក៖