ព័ត៌មានទាន់ហេតុការណ៍៖

ក្មេង៣នាក់បងប្អូនបង្កើតលង់ទឹកស្លាប់ និង២នាក់ទៀតជួយសង្គ្រោះទាន់ ពេលទៅមុជទឹកទំនប់លេង

ចែករំលែក៖

ខេត្តសៀមរាប៖ ប្រជាពលរដ្ឋមានការតក់ស្លុត និងខ្លោចចិត្តយ៉ាងខ្លាំង ពិសេស ឪពុកម្តាយតែម្តង ខណៈដែលកូនបង្កើត៣នាក់បានលង់ទឹកប្រឡាយស្លាប់កាលពី វេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ នៅចំណុចប្រឡាយ ទំនប់ចាស់ ស្ថិតក្នុងភូមិប្រដាក់ ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។

ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា ក្មេងៗរងគ្រោះដែលស្លាប់ដោយសារលង់ទឹកនេះទី១-ឈ្មោះ កែវពេជ្រ រង្សី ភេទ ស្រី អាយុ១៤ឆ្នាំ ជាសិស្ស, ទី២-ឈ្មោះ កែវ ពេជ្ររក្សា ភេទស្រី អាយុ៨ឆ្នាំ ជាសិស្ស, ទី៣-ឈ្មោះ កែវពេជ្រ សុវណ្ណបញ្ញា ភេទ ប្រុស អាយុ៥ឆ្នាំ។ ចំណែក២នាក់ទៀតត្រូវ បានគេជួយសង្គ្រោះទាន់ឈ្មោះ កែវពេជ្រ ចរណៃ ភេទស្រី អាយុ១៦ឆ្នាំ ជាសិស្ស និង ម្នាក់ទៀតឈ្មោះ វី វិច្ឆិកា ភេទស្រី អាយុ៧ ឆ្នាំ ជាសិស្ស រស់នៅជាមួយក្មេងរងគ្រោះ។

ប្រភពបន្តថា ជនរងគ្រោះដែលស្លាប់ទាំង៣នាក់ជាបងប្អូនបង្កើតនឹងគ្នាដែល មានឪពុកឈ្មោះ កែវ ផល្លី អាយុ៤៦ឆ្នាំ ជា ប្រធានមណ្ឌលសុខភាពសសរស្ដម្ភ ម្ដាយ ឈ្មោះ រ័ត្ន រ៉ាដា អាយុ៤៤ឆ្នាំ មុខរបរលក់ថ្នាំ ពេទ្យ មានទីលំនៅភូមិ-ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប ហើយក្មេងរងគ្រោះដែលស្លាប់ទាំង៣នាក់នេះត្រូវបានឈ្មោះ កែវ ពេជ្រចរណៃ ជាបងស្រីបង្កើតឌុបតាមម៉ូតូទៅលេងទឹកនៅចំណុចកើតហេតុ ។

ក្រោយពេលកើតហេតុសពក្មេងរងគ្រោះទាំង៣នាក់ត្រូវបានអ្នកភូមិ និងសមត្ថ កិច្ចនាំគ្នាដឹកទៅលំនៅឋានដើម្បីឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ខណៈដែលឪពុកម្តាយរបស់ពួកគេយំសោករហូតដល់សន្លប់នោះ ៕ ប៊ុន រិទ្ធី

 

srnews-695
សូមអានបន្តទៀត ៖ នៅព្រឹកថ្ងៃទី២៣ ខែសីហានេះ សម្តេចតេជោហ៊ុន សែន អញ្ជើញធ្វើដំណើរពីភ្នំពេញឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ និងកំពង់ចាម


ចែករំលែក៖