ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែសីហា នេះ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអញ្ជើញធ្វើដំណើរពីភ្នំពេញឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ និងកំពង់ចាម ដើម្បីពិនិត្យមើលសមិទ្ឋផលជាតិ និង ចុះសួរសុខទុក្ខមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅតាមខេត្ត។ ទន្ទឹមនឹងនេះ សម្តេចតេជោ នឹងពិនិត្យនិងដោះស្រាយបញ្ហាប្រឈមមួយចំនួនជូនប្រជាពលរដ្ឋផងដែរ។
សម្តេចតេជោបានមានប្រសាសន៍ថា សម្តេច សូមអភ័យទោស ប្រសិនបើសម្តេចមិនបានចុះសួរសុខទុក្ខបងប្អូន និងក្មួយៗ ចៅៗ គ្រប់ទីកន្លែង អាស្រ័យដោយពេលវេលាតិច និងធ្វើដំណើរផ្លូវឆ្ងាយផង។ សម្តេចតេជោបានសូមជូនពរជនរួមជាតិជួបតែសំណាងល្អគ្រប់ៗគ្នា និងសូមជូនពរក្មួយៗ ចៅៗ សិស្សានុសិស្សប្រឡងសញ្ញាបត្រទុតិយភូមិបានជាប់ទាំងអស់គ្នានៅថ្ងៃនេះ ៕
សូមអានបន្តទៀត ៖ ប្រទេសចិនគំរាមកំហែងថានឹងប្រើហិង្សាជាមួយប្រទេសជប៉ុនស្តីពីសមុទ្រចិនខាងត្បូង