ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស្រាស៣លីត្រទាញដងរ៉ែកសំពងបង​បង្កើតរបួសធ្ងន់សមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ត្រូវបាន សមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីជនសង្ស័យរូបនេះបានយកដងរ៉ែកវាយសំពងបងប្រុស បង្កើតបណ្តាលឲ្យរងរបួសធ្ងន់ ខណៈដែល ទាស់ពាក្យសម្ដីគ្នាក្នុងវង់ផឹកស្រា។ ករណី ឃាត់ខ្លួនជនសង្ស័យនេះបានកើតឡើងកាល ពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ នៅភូមិចំការជ្រៃខាង ត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍ សាត់។

មន្រី្តនគរបាលស្រុកវាលវែងបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនឈ្មោះ យ៉ុម គីម ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ បានប្រើអំពើហិង្សាដោយចេតនាទៅលើ ជនរងគ្រោះឈ្មោះ យ៉ុម ភា ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិ- ឃុំជាមួយគ្នា (ត្រូវជាបងប្រុសជនជនស្ស័យបង្កើត)។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុបងប្អូនទាំង២ នាក់ខាងលើបានទិញស្រាចំនួន៣លីត្រ មកផឹកស៊ីជាមួយគ្នាខណៈនោះពួកគេបានផឹកស្រាបណ្តើរជជែកគ្នាបណ្តើរ។ ក្រោយ មកមិនបានប៉ុន្មាននាទីផងពួកគេក៏ស្រវឹងស្រា ហើយបង្កជាទំនាស់ពាក្យសម្តីគ្នា ឈានដល់វាយប្រតប់គ្នាតែម្តង។ ភ្លាមនោះ ជនសង្ស័យដែលត្រូវជាប្អូនប្រុសបានទាញដងរែ៉កមកសំពងបងប្រុសរហូតដល់រងរបួសធ្ងន់ ហើយជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ក្រោយពេលកើតហេតុ។

ប្រភពបានបន្តថា បងប្អូនទាំង២នាក់ ខាងលើតែងតែឈ្លោះប្រកែកគ្នាគ្រប់ពេលឲ្យតែផឹកស៊ីជាមួយគ្នា ប៉ុន្តែមិនបង្កដល់មានរបួសទេតែពេលនេះដោយសារមានរបួសធ្ងន់ក្រុមគ្រួសារជនរងគ្រោះបានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចដើម្បីឲ្យឃាត់ខ្លួនជនដៃដល់ចាត់ការតាមផ្លូវច្បាប់។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ច បញ្ជូនទៅសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីបន្តតាមនីតិវិធី៕ ប៉ឹម ពិន

 

se


ចែករំលែក៖