ប្រទេសសិង្ហបុរី៖ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ សម្តេចតេជោហ៊ុន សែន បាននិងកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យប្រទេសសិង្ហបុរី ។ សម្តេចពុំមានជំងឺដែលត្រូវបារម្ភនោះទេ តែជាការកំណត់របស់វេជ្ជបណ្ឌិតដែលតម្រូវឲ្យមានការពិនិត្យសុខភាពឡើងវិញ ។
ហ្វេសប៊ុកសម្តេចតេជោហ៊ុន សែន បានផ្សព្វផ្សាយយ៉ាងដូច្នេះថា៖
«ពេលនេះខ្ញុំកំពុងស្ថិតនៅមន្ទីរពេទ្យនៅសាំងកាពួ។ ពុំមានជម្ងឺដែលត្រូវបារម្មណ៍នោះទេ តែនេះជាការកំណត់របស់វេជ្ជបណ្ឌិតដែលតម្រូវ
ឱ្យមានការពិនិត្យសុខភាពឡើងវិញតាមពេលវេលាដែលកំណត់ដោយក្រុមគ្រូពេទ្យកម្ពុជាយើងសហការជាមួយគ្រូពេទ្យសាំងកាពួ។
ជូនពរបងប្អូនជនរួមជាតិជួបតសេចក្តីសុខ» ៕