ភ្នំពេញ៖ បុរសស្រវឹងខួបម្នាក់បានដើរទ្រេតពេញផ្លូវធ្វើឲ្យបុរសម្នាក់ជិះម៉ូតូមកដល់គេចមិនទាន់ក៏បុកបណ្ដាលឲ្យដួលរងរបួសរលាត់ដៃជើងនិងស្វាងស្រាចែសធ្វើឲ្យម្ចាស់ម៉ូតូភ័យ សង លុយទៅបុរសប្រមឹកម្នាក់នេះ១០ម៉ឺនរៀលយកទៅរុំរបួស តែមិនយកទៅរុំរបួយសយកលុយទៅទិញស្រាផឹកទៀត ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី១ ខែកញា ឆ្នាំ២០១៦ ស្ថិតតាមបណ្ដោយផ្លូវម៉ៅ សេទុង ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំ ពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុ រសមិនស្គាល់ឈ្មោះម្នាក់អាយុប្រហែលជាង៣០ឆ្នាំ អត់ពាក់អាវ ស្រវឹងស្រាខួបជារៀងរាល់ថ្ងៃបានដើរឆ្លងផ្លូវនៅចំណុចកើតហេតុខាងលើ ម្តុំផ្លូវម៉ៅសេ សេទុងទាំងដំណើរទ្រេតទ្រោតពេញផ្លូវក្បែរបេនឡានរិទ្ធមុន្នីពីកើតទៅលិច។ លុះដើរដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូ១គ្រឿង ម៉ាកហុងដាស្គូពីពណ៌សពាក់ស្លាកលេខសៀមរាម១Q-៧៦៣៦បើកបរពីជើងទៅត្បូងគេចពីបុរសនេះមិនទាន់ក៏បុកបណ្តាលឲ្យដួលទាំងអស់គ្នាតែម្តង ។ ករណីនេះធ្វើឲ្យបុរសប្រមឹកដួលរងរបួសរលាត់ ដៃជើងហើយមួយសន្ទុះធំទើបស្វាងស្រាតែម្ដង។ ចំណែកបុរសជាអ្នកបើកបរម៉ូតូមិនមានរងរបួសនោះទេ ។
ក្រោយកើតហេតុ ភាគីខាងម៉ូតូមិនចង់ឲ្យមានរឿងវែងឆ្ងាយក៏បានសុំទោសនិងជួយចេញ ថ្លៃព្យាបាលទៅប្រមឹកចំនួន១០ម៉ឺនរៀលដើម្បីបញ្ចប់រឿងតែអ្វីដែលគួរឲ្យហួសចិត្តនោះគឺ បុរសប្រមឹកម្នាក់គ្រាន់តែបានលុយ១០ម៉ឺនរៀលភ្លាម មិនយកលុយទៅទិញថ្នាំព្យាបាលរបួសនោះទេ បែរជាយកទៅទិញស្រាផឹកទៀត ៕ ប្រាថ្នា