ព័ត៌មានទាន់ហេតុការណ៍៖

 បុរសម្នាក់បើកត្រាក់ទ័រភ្ជួរដីចំការជាន់មីនតោនផ្ទុះស្លាប់នៅខេត្តបាត់ដំបង គ្រាដែលរបាយការណ៍ឱ្យដឹងថា ៥ខែដើមឆ្នាំ២០១៦ មនុស្សស្លាប់១៩នាក់ រងរបួស១៥នាក់ដោយគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ

ចែករំលែក៖

ខេត្តបាត់ដំបង៖ បុរសម្នាក់ ត្រូវបានគេស្គាល់ឈ្មោះ ជិន កំសាន្ត អាយុ៣៣ឆ្នាំ ប្រកបមុខរបរជាអ្នកធ្វើចំការ រស់នៅភូមិបួរុណ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង បានស្លាប់ ក្រោយពីជនរងគ្រោះ បានបើកត្រាក់ទ័រ ភ្ជួរដីចំការ ររបស់ខ្លួន ទៅជាន់មីនតោន ដែលកប់ក្នុងដីសេសសល់តាំងពីសម័យសង្រ្គាម ។

ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦  ស្ថិតក្នុងភូមិ ឃុំរបស់ជនរងគ្រោះរស់នៅតែម្តង ។ការស្លាប់របស់ជនរងគ្រោះដោយគ្រាប់មីននៅខេត្តបាត់ដំបងចុងក្រោយនេះត្រូវគេមើលឃើញថាខេត្តបាត់ដំបងជាខេត្តដែលជាអតីតតំបន់សមរភូមិសង្រ្គាមប្រយុទ្ធគ្នារវាងកងទ័ពរដ្ឋាភិបាលនិងកងទ័ពអតីតខ្មែរក្រហមហយ៉ាងក្តៅគគុក ហើយគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅតែបន្តកប់នៅសេសសល់ ក្នុងដីដែល មិនស្ថិតក្នុងភូមិសាស្ត្រ បោសសំអាតមីនរបស់ក្រុមជំនាញដោះមីន ហើយបញ្ហានោះបានបង្កឱ្យពលរដ្ឋស្លូតត្រង់នៅតែរងគ្រោះជាបន្តបន្ទាប់ថែមទៀត។

ពាក់ព័ន្ធនឹងបញ្ហាគ្រប់មីននិងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនោះដែរ បើតាមសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរមីនចុះថ្ងៃទី២ខែមិថុនាឆ្នាំ២០១៦បានឲ្យដឹងថា ក្នុងរយៈពេល៥ខែដើមឆ្នាំ២០១៦នេះ មនុស្ស១៩នាក់បានស្លាប់…និងអ្នករងរបួសមានសរុប២៥នាក់ក្នុងនោះ១០នាក់បានក្លាយជាជនពិការ។

សេចក្តីប្រកាសព័ត៌មានដដែលឱ្យដឹងទៀតថានៅក្នុងរយៈពេល១៤ឆ្នាំចុងក្រោយ ការបោសសំអាតមីន ក្រោមគម្រោងបោសសំអាតមីនដើម្បីលទ្ធផល ចាប់ពីតាំងពីឆ្នាំ ២០០៦ ដល់ឆ្នាំ ២០១៣ បានសម្រេចលើផៃដី ប្រមាណជាង៨៣គីឡូម៉ែត្រក្រឡា។ បើគិតពីឆ្នាំ១៩៩២ មកដល់ដំណាច់ខែធ្នូ ឆ្នាំ២០១៣ កម្ពុជាបានធ្វើការបោសសំអាត និងកំទេចចោលគ្រាប់មីនសម្រេចបានលើ ផ្ទៃដីប្រមាណជាងមួយពាន់គីឡូម៉ែត្រក្រឡាស្មើនឹង១ពាន់២៩លាន៤សែន១ម៉ឺន៩ពាន់១៧១ម៉ែត្រការ៉េ រកឃើញ មីនប្រឆាំងមនុស្សប្រមាណ ៩សែន៨ម៉ឺន១៤គ្រាប់ គ្រាប់មីនប្រឆាំងរថក្រោះប្រមាណ ២ម៉ឺន៣ពាន់៦០គ្រាប់ និង សំណល់ជាតិផ្ទុះពីសង្គ្រាមប្រមាណ ២លាន៤សែន២ម៉ឺន៦៤៥គ្រាប់។ យោងតាមការស្រាវជ្រាវចំការមីនមូល ដ្ឋាន បានបង្ហាញថាកម្ពុជានៅមានផ្ទៃដីដែលសង្ស័យថាមានមីនប្រមាណជាង១៧០០គីឡូម៉ែត្រក្រឡាទៀត ដែលត្រូវធ្វើការបោសំអាត និងត្រូវការថវិកាប្រមាណ៤៥០លានដុល្លា ៕ សំ វិច្ឆិកា

 

 

Vanna_6 copy
សូមអានបន្ត ៖ ម៉ូតូបុកបុរសស្រវឹងខួបដើរឆ្លងផ្លូវសង១០ម៉ឺនរៀលយកទៅរុំរបួស បែរជាយកទិញស្រាផឹកទៀត


ចែករំលែក៖