ព័ត៌មានទាន់ហេតុការណ៍៖

ប្រកាសចូលកាន់មុខតំណែង​នាយករដ្ឋសាលាខណ្ឌឫស្សីកែវ

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ ក្នុងសាលប្រជុំសាលាខណ្ឌឫស្សីកែវ បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងនាយករដ្ឋបាលសាលាខណ្ឌឫស្សីកែវ នៃរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌ អស់លោក លោកស្រី អភិបាលរង និងមន្ត្រីជំនាញជុំវិញសាលាខណ្ឌឫស្សីកែវសរុបប្រមាណជាង១០០នាក់ ។

យោងតាមសេចក្តីប្រកាសតែងតាំងមន្ត្រីរាជការរបស់ក្រសួងមហាផ្ទៃលេខ៥៤៤៩ប្រក ចុះថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ សម្រេចប្រការ១ ត្រូវបានតែងតាំងលោក សន សោភ័ណ្ឌ ឋានន្តរស័ក្តិវរៈមន្ត្រីថ្នាក់លេខ៣ ឲ្យកាន់មុខតំណែងជានាយករដ្ឋបាលសាខណ្ឌឫស្សីកែវ នៃរាជធានីភ្នំពេញ ។ ប្រការ២ បទប្បញ្ញតិ្តទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍ ។ ប្រការ៣ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលភស្តុភារ និងហិរញ្ញវត្ថុ ក្រុមប្រឹក្សា និងគណៈអភិបាលរាជធានី ប្រធាននាយកដ្ឋានបុគ្គលិក នៃក្រសួងមហាផ្ទៃ និងសាម៉ីខ្លួនត្រូវអនុវត្តប្រការនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហត្ថលេខា និងត្រា សម្តេចក្រឡាហោម ស ខេង ។

ក្នុងពិធីប្រកាសចូលកាន់មុខតំណែងខាងលើនេះ លោក សន សោភ័ណ្ឌ បានប្តេជ្ញាចិត្ត ១ ខិតខំបន្តនិរន្ទរភាពការងាររដ្ឋបាលដែនដែន រួមចំណែកអនុវត្តនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស សកម្មភាពកំណែទម្រង់លើការងារគ្រប់គ្រង បែបវិមជ្ឈការ និងវិសហមជ្ឈការ និងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ។ ២ ក្រោមការដឹកនាំផ្ទាល់របស់លោកអភិបាល ខិតខំរួមចំណែក ជាមួយកងកម្លាំងប្រដាប់អាវុធក្នុងការរក្សា និងពង្រឹងស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ដោយផ្អែកលើមូលដ្ឋាននៃលិខិតបទដ្ឋាន និងច្បាប់ជាធរមាន ។ ៣ យកចិត្តទុកដាក់ អនុវត្តឲ្យបានល្អ ប្រសើរនូវតួនាទី ភារកិច្ច របៀបរបបការងារ ដែលបានកំណត់ក្នុងប្រកាសលេខ ៥៤៤៩ ប្រក ចុះថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦របស់ក្រសួងមហាផ្ទៃ ស្តីពីការតែងតាំងមន្ត្រីរាជការដើម្បីឲ្យមានប្រសិទ្ធភាពការងារ និងជាជំនួយការដ៏ល្អប្រពៃរបស់លោកអភិបាល និងអភិបាលរង ។ ៤ ខិតខំរក្សាទំនាក់ទំនង សាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ជាមួយសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងមន្ត្រីរាជការគ្រប់ផ្នែក សំដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយគ្នាឲ្យបានកាន់តែប្រសើរឡើង ខិតខំប្រែក្លាយអនុសាសន៍របស់លោកប្រធានគណៈអធិបតីថ្ងៃនេះឲ្យទៅជាសកម្មភាព អនុវត្តជាក់ស្តែងនៅពេលខាងមុខ ។ ៦ ខិតខំអនុវត្តតួនាទីជាសេនាធិការផ្ទាល់ឲ្យក្រុមប្រឹក្សាខណ្ឌ ខណៈអភិបាលខណ្ឌ ដោយគណនីយភាព តម្លាភាព ក្រមសីលធម៌ គោរពច្បាប់ជាធរមាន បម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ ៕ អារុណរះ

 

4 1 2 3

 


ចែករំលែក៖