ព័ត៌មានទាន់ហេតុការណ៍៖

គិតត្រឹម​ម៉ោង​​ ១២និង៣០នាទីថ្ងៃទី១៣​ ឧសភា​នេះ!​ កម្ពុជា​ ឈរលេខរៀងទី៣ឈ្នះ​មេដាយមាស​ ក្នុង​ព្រឹត្តិការណ៍​ស៉ីហ្គេម

ចែករំលែក៖

ភ្នំពេញ៖ យោងតាមលទ្ធផលផ្លូវការរបស់ SeaGames 2023 បានបង្ហាញពីតារាងបច្ចុប្បន្នភាពមេដាយនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២​ គិតត្រឹមម៉ោង ១២​និង៣០នាទីថ្ងៃត្រង់ថ្ងៃទី១៣ ឧសភា ឆ្នាំ២០២៣នេះ កម្ពុជាយើង​ បាន​ឈរនៅលេខរៀងទី៣ ខណៈ​ប្រទេស​វៀតណាម​ឈរលេខរៀងទី១​ និងប្រទេសថៃឈរលេខរៀងទី២​ ដែលទទួលបាន​មេដាយមាសច្រេីនជាងគេ។ 

សូមអានព័ត៌មានលម្អិត​បញ្ជាក់ពីមេដាយរបស់ប្រទេសណាមានច្រើនជាងគេ​ ដូចខាងក្រោម​នេះ៖ 

-កម្ពុជា មេដាយមាស​ ៥៨គ្រឿង ប្រាក់ ៤៧គ្រឿង សំរិទ្ធ ៦៥គ្រឿង​ សរុប​ ១៧០គ្រឿង

-វៀតណាម​ មេដាយមាស​ ៧៣គ្រឿង មេដាយប្រាក់ ៦៨គ្រឿង សំរិទ្ធ ៨២គ្រឿង​ សរុប​ ២២៣គ្រឿង

-ថៃ មេដាយមាស ៦០គ្រឿង ប្រាក់ ៤៥គ្រឿង សំរិទ្ធ ៦៩គ្រឿង​ សរុប​ ១៧៤គ្រឿង

-ឥណ្ឌូនេសុី មេដាយមាស ៥០គ្រឿង ប្រាក់ ៤៣គ្រឿង សំរិទ្ធ ៦២គ្រឿង​ សរុប​ ១៥៥គ្រឿង​

-សឹង្ហបូរី មេដាយមាស​ ៣៨គ្រឿង​ មេដាយប្រាក់​ ៣២គ្រឿង​ មេដាយសំរិទ្ធ ៣៨គ្រឿង​ សរុប​ ១០៨គ្រឿង

-ហ្វីលីពីន មេដាយមាស ៣១គ្រឿង ប្រាក់ ៥៧គ្រឿង សំរិទ្ធ ៧៤គ្រឿង សរុប​ ១៦២គ្រឿង​

-ម៉ាឡេសុី មេដាយមាស​ ២៨គ្រឿង​ មេដាយប្រាក់​ ៣៥គ្រឿង សំរិទ្ធ ៦១គ្រឿង​ សរុប​ ១២៤គ្រឿង

-មីយ៉ាន់ម៉ា មេដាយមាស​ ១៦គ្រឿង​ មេដាយប្រាក់ ១៤គ្រឿង សំរិទ្ធ ៤៣គ្រឿង​ សរុប​ ៧៣គ្រឿង

-ឡាវ មេដាយមាស ៦គ្រឿង មេដាយប្រាក់​ ១៤គ្រឿង​ សំរិទ្ធ ៤៥គ្រឿង​ សរុប​ ៦៥គ្រឿង

-ប្រុយណេ មេដាយមាស​ ២គ្រឿង,​ មេដាយប្រាក់​ ១គ្រឿង មេដាយសំរិទ្ធ ៥គ្រឿង​ សរុប​ ៨គ្រឿង

-ទីម័រ មេដាយមាស​ ០,​ មេដាយប្រាក់​ ០,​ មេដាយសំរិទ្ធ ០២គ្រឿង​ សរុប​ ០២គ្រឿង។ 

សូមជម្រាបជូនថា​ សម្ដេចតេជោ​ ហ៊ុន​ សែន​ ក៏បា​នចូលរួមអបអរសាទរកីឡាករ និងកីឡាការិនី ជាច្រើន​នាក់ទៀតដែលបន្តយកឈ្នះមេដាយមាស​ជូនជាតិ​មាតុភូមិ​កម្ពុជា​ផងដែរ៕

ដោយ៖ សហការី


ចែករំលែក៖