ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកសង្កែ​បង្រ្កាបករណីគ្រឿងញៀនចំនួន​០១ករណីឃាត់ខ្លួនមនុស្ស០២នាក់

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ យោងតាម​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅព្រឹក​ថ្ងៃ​ទី១៧​ ខែឧសភា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​កម្លាំងនគរបាលស្រុកសង្កែ​ បានចុះស្រាវជ្រាវ​បង្រ្កាបករណីគ្រឿងញៀន០១ករណីឃាត់ខ្លួនមនុស្ស០២នាក់​យកមកសាកសួរ​និងអនុវត្តតាម​ច្បាប់។ 

   របាយការណ៍ដដែល​បន្តថា​ កាលពីយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង២១និង១០នាទីនៅចំណុចភូមិ បោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ​ ខេត្តបាត់ដំបង លោកវរសេនីយ៍​ទោ​ យុ​ត​ តុង​ហូ​ អធិការនគរបាលស្រុកសង្កែ​បានដឹ​ក​នាំកម្លាំងផ្នែកប្រឆាំងគ្រឿង​ញៀ​ននៃអធិការដ្ឋាននគរបាលស្រុកចុះល្បាតនិងបង្ក្រាបបានករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុ​ញៀន០១ករណី ក្នុងបទល្មើសជាក់ស្តែងដែលក្នុងករណីនេះឃាត់ជន​សង្ស័យចំនួន០២នាក់​គឺ៖ 

១-ឈ្មោះ ឡែម ស្រស់ ហៅដែន  ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅភូមិអូរខ្ជាយ ឃុំអូរដំបងមួយ ស្រុកសង្កែ ខេត្តបាត់ដំបង។

២-ឈ្មោះ ថុន រិទ្ធី ភេទប្រុស អាយុ ៤១ឆ្នាំ ភូមិអូរ​ស្រឡៅ ឃុំអូរដំបងមួយ ស្រុកសង្កែ ខេត្តបាត់ដំបង។

*វត្ថុតាងចាប់យកបានរួមមាន៖

– ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ផ្លាស្ទិកថ្លាចំនួន០១ថង់ ទម្ងន់(​០,​៤៣​ក្រាម)ទាំងសំបកសង្ស័យមានសារធាតុញៀន។

– កាបូបដាក់ប្រាក់ចំនួន០១។

-ទូរស័ព្ទដៃចំនួនមួយគ្រឿង ។

-ម៉ូតូចំនួន០១គ្រឿងម៉ាកហុងដាគុបចាស់។ 

   បច្ចុប្បន្ននគរបាលស្រុករៀបចំសំណុំរឿងបញ្ជូនទៅអនុវត្តតាមនីតិវិធី​ច្បាប់៕

ដោយ៖ អរុណរះ


ចែករំលែក៖