ព័ត៌មានទាន់ហេតុការណ៍៖

តំណាង លោក ឧត្តមសេនីយ៍ឯក ស ថេត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពកញ្ញាព្រិន្ទបាលទោ វី ស្រីរ៉ែន នៅខណ្ឌព្រែកព្នៅ

ចែករំលែក៖

ភ្នំពេញ៖ នារសៀលថ្ងៃទី០៥​ ខែមិថុនា​ ឆ្នាំ២០២៣​ម្សិលមិញ លោកឧត្តមសេនីយ៍ត្រី​ ស៊ុម​ សុឃីម​ លោកវរសេនីយ៍ឯក​ ឈិន​ គឹមធុយ​ លោកស្រីវរសេនីយ៍ឯក​ ឆេង​ សារ៉េត​ ស្នងការរង​ ដែលជាតំណាងលោក ​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ និងក៏មានការចូលរួមពី លោកវរសេនីយ៍ឯក​ ហ៊ុន​ ហេង​ នាយការិយល័យគណនេយ្យ​ លោកវរសេនីយ៍ឯក​ សុខ​ ហេង​ អធិការនគរបាលខណ្ឌព្រែកព្នៅ​ លោកវរសេនីយ៍ទោ​ យ៉ិល​ សុវណ្ណ​ នាយរងការិយាល័យបុគ្គលិក​ លោក/លោកស្រីអធិការរង​ លោកនាយ/នាយរង/មន្ត្រីផ្នែក​ និងលោកនាយ/នាយរង/មន្ត្រីប៉ុស្តិ៍​ ចំណុះអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ​ បានអញ្ជេីញចូលរួមគោរពវិញ្ញាណក្ខន្ធ​សព កញ្ញាព្រិន្ទបាលទោ​ វី​ ស្រីវ៉ែន​ មន្ត្រីផ្នែកអន្តោប្រវេសន៍​ នៅវត្តច័ន្ទបុរីវង្ស​ ស្ថិតក្នុងភូមិសំរោងជេីង​ សង្កាត់សំរោង​ ខណ្ឌព្រែកព្នៅ​ រាជធានីភ្នំពេញ​ និងបាននាំយកនូវសម្ភារ: និងថវិកាមួយចំនួន ប្រគល់ជូនក្រុមគ្រួសារសពដូចជា៖ ថវិកាសមាគមមិត្តនគរបាលជាតិចំនួន ៦,០០០,០០០​ រៀល (៦លានរៀល) ថវិការបស់លោក ឧត្តមសេនីយ៍ឯក ស ថេត ចំនួន ២,០០០,០០០​រៀល អង្ករ​ចំនួន​ ០៤បាវ​ =​ ១០០​ kg ,ទឹកសុទ្ធ​ ១០កេស, ទឹកស៊ីអីវ​ ០២យួរ, ទឹកត្រី​ ០២យួរ ភេសជ្ជ:ចំនួនន ០២កេស ថវិកាសមាគមនារីចំនួន ៤០០,០០០​ រៀល អធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ​ ថវិកាចំនួន​ ១,៥០០,០០០​ រៀល និងទឹកសុទ្ធ​ ១០កេស ទឹកក្រូច​ ០៥កេស ។ 

ក្នុងឱកាសនោះលោកលោកស្រី ស្នងការរង ក៏បានពាំនាំនៅការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំពីសំណាក់ឯកឧត្តម អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាមួយក្រុមគ្រួសារសពកញ្ញាព្រិន្ទបាល វី ស្រីរ៉ែន ដែលបាត់បង់នូវកូនស្រីជាទីស្រលាញ់ ចំណែកអង្គភាពវិញមានការសោកស្តាយ ដែលបានបាត់បង់នូវធនធានមនុស្សដែលជាកម្លាំងនគរបាលម្នាក់ ធ្លាប់បំពេញភារកិច្ច និងមានស្នាដៃល្អចំពោះអង្គភាព និងក៏បានគោរពបួងសួងដួងវិញ្ញាណក្ខន្ធកញ្ញាព្រិន្ទបាលទោ វី ស្រីរ៉ែន សូមទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា កញ្ញាព្រិន្ទបាលទោ វី ស្រីរ៉ែន បានទទួលមរណភាពនូវអាយុ២១ឆ្នាំ ដោយការធ្វើអត្តឃាតខ្លួនឯង កាលពីព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងផ្ទះរបស់ខ្លួន ដោយកាំភ្លើងខ្លីម៉ាឡុក១៩ ក្នុងរឿងវិបត្តិផ្លូវចិត្ត ការបាត់បង់កញ្ញាព្រិន្ទបាលទោ វី ស្រីរ៉ែន ក៏បានបន្សល់ទុកនូវភាពអាឡោះអាល័យ សម្រាប់មិត្តភក្តិបំរើការងារក្នុងអង្គភាព ដែលបានធ្លាប់មានអនុស្សាវរីយ៍ល្អៗជាមួយគ្នាកាលកញ្ញានៅមានជីវិត៕

ដោយ ៖ សហការី


ចែករំលែក៖