ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូឌុបគ្នាដេីរលេងជ្រុលបុកឃឿនសួនពុះចែកទ្រូងផ្លូវ បណ្ដាលឱ្យស្លាប់ម្នាក់ របួសធ្ងន់ស្រាលពីរនាក់

ចែករំលែក៖

ភ្នំពេញ​ ៖​ គួរឱ្យសង្វេគណាស់​.! ខណៈបុរស០៣នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាដេីរលេងស្រាប់តែជ្រុលទៅបុកឃឿនសួនច្បារពុះចែកទ្រូងផ្លូវ​ បណ្ដាលឱ្យបុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ និងពីរនាក់ទៀតបានរងរបួសធ្ងន់ស្រាល បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៩ និង ២០នាទីយប់ថ្ងៃទី១២ ខែមិថុនា​ ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវបុរីអង្គរ ស្ថិតក្នុងសង្កាត់ទួលសង្កែទី២  ខណ្ឌឬស្សីកែវ​ ។ 

    បុរសរងគ្រោះដែលស្លាប់មានឈ្មោះ ផាន់ លិន ភេទប្រុសអាយុ ២៧ ឆ្នាំ មុខរបរដាំផ្កា ស្នាក់នៅសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ មានស្រុកកំណើតនៅឃុំឃ្លាំងមឿង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល (អ្នកអង្គុយកណ្ដាល)។ចំណែកអ្នកបើកម៉ូតូរងរបួសធ្ងន់ និងម្នាក់ទៀតអង្គុយខាងក្រោយរងរបួសស្រាល។

    បេីតាមសម្ដីបុរសម្នាក់ដែលរងរបួសស្រាលបានប្រាប់ឱ្យដឹងថា មុនកើតហេតុ​ ពួកគេបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាប៊ីត​ពណ៌ក្រហមលាយស​ ពាក់ផ្លាកលេខភ្នំពេញ1KB-0151​ ដេីរលេងកម្សាន្ត​ ដោយបានជិះចេញពីទីកន្លែងស្នាក់នៅរបស់ជនរងគ្រោះដែលស្លាប់ បានធ្វើដំណើរតាមបណ្ដោយផ្លូវបុរីអង្គរទិសដៅពីជើងទៅត្បូង លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើផ្លូវរាងកោងបន្តិច ក៏ជ្រុលទៅបុកឃឿនសួនពុះចែកទ្រូងផ្លូវបណ្ដាលឱ្យបុរសម្នាក់ដួលបោកទៅនឹងថ្នល់​ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។​ ចំណែកពីរនាក់ទៀតរងរបួសធ្ងន់ស្រាល​ ហេីយអ្នករបួសធ្ងន់ក៏ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

    ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងមានសាច់ញាតិជនរងគ្រោះជាច្រើននាក់បានមកដល់កន្លែងកើតហេតុផងដែរ ។ បន្ទាប់មកសមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុប្រគល់សព​ ជូនសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖