ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​ឡិចសុីស LX​ 570 បុក​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ក្រឡាប់​ត្រូវ​ម៉ូតូ​ របួស​ធ្ងន់​ស្រាល​០៣នាក់​

ចែករំលែក៖

ភ្នំពេញ​៖​ បុរស​ម្នាក់​បេីក​រថយន្ដ​ស៊េរី​ទំនើប​ឆ្លង​ផ្លូវ​ មិន​ប្រយ័ត្ន​បុក​ត្រូវ​ម៉ូតូ​សណ្តោង​រុឺម៉ក​បណ្តាល​អោយ​ក្រឡាប់​ផ្ងារ​ជេីង​ប៉ះ​ត្រូវ​ម៉ូតូ​មួយ​គ្រឿង​ រង​ការ​ខូច​ខាត​ និង​បណ្តាល​ឲ្យ​មនុស្ស​បីនាក់​រង​របួស​ធ្ងន់​ស្រាល​ ។ 

ហេតុការណ៍​នេះ​​បាន​កើត​ឡើង​កាល​វេលាម៉ោង​២:៣០នាទីរសៀល​ នៅ​ចំណុច​ស្ពាន​នាគ​វត្ត​ភ្នំ​ ផ្លូវ​នរោត្តម​ កែង​ផ្លូវ​១០៥សង្កាត់​វត្ត​ភ្នំ​ ខណ្ឌ​ដូនពេញ ​រាជធានី​ភ្នំពេញ​ ។ 

រថយន្ត​បង្ក​ម៉ាក​ lexus LX570 KURO ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2BJ-7866 បេីក​បរ​ដោយ​បុរស​ម្នាក់​ ។ 

ប្រភព​ពី​ភាគី​ម៉ូតូ​សណ្តោង​រុឺម៉ក​បាន​ប្រាប់​អោយ​ដឹងថា​ មុន​កេីត​ហេតុ​គាត់​បេីក​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​​ ដឹក​អីវ៉ាន់​បោក​អ៊ុត​​មាន​គ្នា​ពីរ​នាក់​  ធ្វើ​ដំណើរ​តាមបណ្ដោយ​មហាវិថី​ព្រះ​នរោត្ដម​ ទិសដៅ​ពី​ជេីង​ទៅ​ត្បូង​ក្នុង​ល្បឿន​យឺត​ល្មម​ ។ ​ ខណៈ​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កេីត​ហេតុ​ ក៏​មាន​រថយន្ត​lexus ខាង​លើ​ធ្វើ​ដំណើរ​ឆ្លង​កាត់​តាម​ផ្លូវ​​ តាម​បណ្ដោយ​ផ្លូវ​១០៦​ ទិស​ដៅ​ពី​កេីត​ទៅ​លិច​ ក្នុង​ល្បឿន​លឿន​ល្មម​ មក​បុក​ចំម៉ូតូ​សណ្តោងរុឺម៉ក​បណ្តាល​អោយ​ក្រឡាប់​ ទៅ​ប៉ះ​ម៉ូតូ​ហុង​គុបជ្រុង​ បេីក​ដោយ​បុរស​ចំណាស់​បណ្តាល​អោយ​ដួល​ខ្ទាត​ប៉ះ​ឃឿន​ចិញ្ចើម​ផ្លូវ​រង​ការ​ខូចខាត​ និង​ របួស​រលាត់​ដៃ​ជេីង​    ចំណែក​ជន​យុវជន​អ្នក​បេីក​ម៉ូតូ​​រ៉ឺម៉ក​រង​របួស​ធ្ងន់​ រលាត់​ដៃជើង​ និង​ ចុក​ឆ្អល់​ខ្លាំង​ត្រូវ​បាន​ក្រុម​ការងារ​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាមៗ​ និង​​អ្នក​រួម​ដំណើរ​រង​របួស​ស្រាល​ ។​ចំណែក​ភាគី​ខាង​រថយន្ត​រង​ការ​ខូច​មួយ​កំណាត់​មុខ​ បែក​ស្តុប​មួយ​ចំហៀង​ខាង​ស្តាំ​ ។ 

បន្ទាប់​ពី​កេីត​ហេតុ​ អ្នក​បេីក​បរ​រថយន្ត​ បាន​ហៅ​សាច់ញាតិ​មក​ដោះ​ស្លាក​លេខ​ចេញ​ភ្លាមៗ​ និង​ គេច​ខ្លួន​ចេញ​ពី​កន្លែង​កើត​ហេតុ​ ហើយ​អោយ​តំណាង​នៅ​ដោះស្រាយ​ ។ 

ក្រោយ​កេីត​ភាគី​ខាង​រថយន្ត​បាន​នៅ​ធានា​រ៉ាប់រង​សង​រាល់​ការ​ខូចខាត​ដែរ​រថយន្ត​ខ្លួន​បាន​បង្ក​ ដោយ​សងទៅខាង​ម៉ូតូ​ហុង​ដា​គុបជ្រុង​ចំនួន​១៥០ដុល្លារ​បញ្ចប់​រឿង​ និង​ ដោះស្រាយ​ជូន​អ្នក​របួស​ ភាគី​ខាង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ និង​ ថ្លៃ​ខូចខាត​ បញ្ចប់​រឿង​នៅ​កន្លែង​កើត​ហេតុ​ ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖