ព័ត៌មានទាន់ហេតុការណ៍៖

យើងជាពលរដ្ឋល្អ កាលបើឃើញ កម្មករ កម្មការនី ទទួលបានប្រាក់ខែច្រើន ចូលរួមត្រេកអរ សាទរគាត់ផង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ បើយើងជាពលរដ្ឋពិតប្រាកដ ខ្មែរស្រឡាញ់ខ្មែរ ត្រូវចូលរួមអបអរសាទរ ដល់ប្រមុខរាជរដ្ឋាភិបាល ក្រុមហ៊ុន សហគ្រាស រោងចក្រឧស្សាហកម្ម កាត់ដេរ ដែលបានយកចិត្តទុកដាក់ ជួយដល់ប្រជាពលរដ្ឋ ជួយដល់បុគ្គលិករបស់ខ្លួន ទទួលបានប្រាក់ខែសមនឹងកម្លាំងពលកម្ម សមត្ថភាព ជំនាញ ចំណេះដឹង បទពិសោធន៍ការងារ អតីតភាពការងារ នោះទើបជាបេះដូងទូលំទូលាយដើម្បីប្រជាពលរដ្ឋយើងទាំងអស់គ្នា។ 

សូមបញ្ជាក់ថា : តាមរយៈ facebook បានបង្ហោះថា : កម្មការិនី រស់ ស្រីមុំ ឈរពីមុខផ្ទះរបស់ខ្លួន នៅភូមិកំពង់ក្តារ ឃុំកំពង់ត្រឡាច ស្រុកកំពង់​ត្រឡាច ខេត្តកំពង់ឆ្នាំង។ ផ្ទះមិនធំស្កឹមស្កៃទេ តែរស់នៅយ៉ាងសមរម្យ​ក្នុងសង្គម។ 

ស្រីមុំ បានចូលបម្រើការងារនៅរោងចក្រដេរស្បែកជើង (Brand ADIDAS)  ខេន ស្ព័ត ស៊ូ (CAN SPORTS SHOES) ចាប់តាំងពីឆ្នាំ ២០១០មកម៉្លេះ ក្នុងឋានៈជាអ្នក​ដេរ​ស្បែកជើងធម្មតា។ មកទល់បច្ចុប្បន្ននេះ ស្រីមុំ បានបម្រើការងារនៅរោងចក្រ​នេះរយៈពេល ១៣ឆ្នាំហើយ។ ដោយស្មារតីអភិវឌ្ឍន៍សមត្ថភាពឥតឈប់ឈរ ស្រីមុំ ទទួលបានការទុកចិត្តពីថៅកែ ឱ្យកាន់តួនាទីជាប្រធានផ្នែកជាន់ខ្ពស់គ្រប់គ្រងអគារ ចង្វាក់ផលិតកម្ម (Production Senior Supervisor) ដែលជាតួនាទីខ្ពស់ជាងកម្មករ​ធម្មតា​ចំនួន៦កម្រិត។ 

ស្រីមុំ គឺជាមនុស្សមានភាពក្លាហាន មានភាពអំណត់ មានភាពជាអ្នកដឹកនាំ មានភាព​ហ្មត់ចត់នឹងការងារ មានបទពិសោធន៍ ចំណេះដឹង និងជំនាញវិជ្ជាជីវៈ ទទួលបាន​ការ​បណ្តុះបណ្តាលជំនាញនៅក្រៅប្រទេស ទទួលបានការទុកចិត្តពីថៅកែរោងចក្រ និង​ទទួលបានការកោតសរសើរ ព្រមទាំងការដំឡើងតួនាទី ជាបន្តបន្ទាប់ ដោយបាន​អភិ​វឌ្ឍន៍​ខ្លួនពីកម្មការនីដេរស្បែកជើងធម្មតា ក្លាយទៅជាប្រធានផ្នែកជាន់ខ្ពស់គ្រប់​គ្រង​អគារ​ចង្វាក់ផលិតកម្ម និងបានគ្រប់គ្រងមើលការខុសត្រូវលើកម្មករ កម្មការនីចំនួន ៣៧២នាក់ ទៅ៥០០នាក់។ ស្រីមុំ ចេះនិយាយ និងអាចប្រើប្រាស់ភាសាចិន បាន​ថែមទៀតផង។

លើសពីនេះស្រីមុំ ក៏ជាកូនស្រីមានកតញ្ញូ និងជាបង្អែកគ្រួសារ។ មកដល់ពេលនេះ ស្រីមុំ មិនទាន់មានស្វាមី ហើយនៅមើលថែឪពុកម្តាយដែលមានវ័យចំណាស់។

តាមរយៈ facebook នេះផងដែរ គាត់ក៏បានសំដែងនូវការអាណិតអាសូរ រួចក្លែងថា : អនុញ្ញាតឱ្យបងសូមទោស ស្រីមុំ ដែលបទសម្ភាសន៍របស់បងធ្វើឱ្យមានភាពសៅហ្មងចូលរំខានជីវិតប្អូនស្រី។ បំណងបទសម្ភាសន៍មិនចង់អួតអាងរឿងប្រាក់ខែប្អូនទេ តែបងចង់រំលេចនូវស្មារតីអភិវឌ្ឍន៍សមត្ថភាព និងការប្រឹងប្រែងរបស់ប្អូន ដល់ស្ត្រី និងយុវជនខ្មែរយើង ឱ្យគេយកគំរូតាមប្អូន។ តែសោកស្តាយបងប្អូនមួយចំនួន បែរយករឿងនេះជាន់ឈ្លីជីវិតប្អូនទៅវិញ។ #សូមឱ្យស្មារតីអភិវឌ្ឍន៍សមត្ថភាព_ស្មារតីប្រឹងប្រែង_របស់ស្រីមុំ_ជ្រាបដល់នារី_និងយុវជនខ្មែរ។ 

សូមជម្រាបជូនថា : ក្នុងនាមជាពលរដ្ឋ រស់នៅក្រោមដំបូលសន្តិភាព មានការអភិវឌ្ឍ ត្រូវសិក្សា ពីសង្គម និងព័ត៌មានដែលពិតប្រាកដ ចៀសវាង ចាញ់បោក ការបំភ្លៃ ព័ត៌មានក្លែងក្លាយ ដែលពួកប្រឆាំង បាននឹងកំពុងប្រព្រឹត្ត ចេតនាទុច្ចរិត ញុះញង់ បំពុលសង្គម ដែលពួកគេខាតបង់ មុខរបរឃោសនាអូសទាយកម្មករកម្មការិនីធ្វើបាតុកម្មតវ៉ាដំឡើងប្រាក់ខែនោះ ។ 

មានតែតួអង្គ សម្ដេចតេជោ ហ៊ុនសែនបនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលះបង់កម្លាំងកាយចិត្ត ពេលវេលា ស្ទើរពេញមួយជីវិត ដើម្បីប្រជាពលរដ្ឋ និងប្រទេសជាតិ នាំមកនូវសន្តិភាព ការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ លើគ្រប់វិស័យ ការពារសន្តិភាព ជូនជនរួមជាតិ ៕

ដោយ ៖ សហការី


ចែករំលែក៖