ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងខណ្ឌឬស្សីសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បង្ក្រាបជាក់ស្តែងលើករណី លួច មានស្ថានទម្ងន់ទោស(ធាក់ផ្តួលប្លន់ម៉ូតូជនរងគ្រោះ)

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោម៥នាក់ ត្រូវកម្លាំង នគរបាលខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ឃាត់ខ្លួនក្រោយពីធ្វើសកម្មភាពប្លន់ម៉ូតូ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង២៣:២០នាទី ត្រង់ចំណុចលើផ្លូវជាតិលេខ៣ ភូមិព្រៃស្រោង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។

-ជនរងគ្រោះឈ្មោះ ខាត់ លីស៊ាន ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅ ភូមិតាមុំ ឃុំបានាវ ស្រុកឈូក ខេត្តកំពត។

-ជនសង្ស័យឈ្មោះ សំ ជីងចាំង ភេទ ប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ១៩៩៨ ផ្លូវបេតុង ក្រុមទី៣ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

*សម្ភារៈដកហូត÷

(គ្មាន)។

-លោក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានអោយដឹងថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ មានករណីលួច មានស្ថានទម្ងន់ទោស (ធាក់ផ្តួលប្លន់យកម៉ូតូជនរងគ្រោះ)បង្កដោយជនសង្ស័យចំនួន០៥នាក់ ភ្លាមៗនោះកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់បានធ្វើការបង្ក្រាបបានជនសង្ស័យបានចំនួន០៣នាក់នៅកន្លែងកើតហេតុ និងរត់គេចខ្លួនចំនួន០២នាក់  បន្ទាប់ពីទទួលបានព័ត៌មានពីអធិការដ្ឋានគរបាលស្រុកត្រាំកក់ថាជនសង្ស័យឈ្មោះ សំ ជីងចាំង បានរត់គេចខ្លួនសំដៅមក ខណ្ឌឫស្សីកែវ ទើបកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី២ សហការជាមួយកម្លាំងជំនាញខណ្ឌ បានបើកការស្រាវជ្រាវកំណត់មុខសញ្ញា រហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១០:៣០នាទីព្រឹក ត្រង់ចំណុចលើផ្លូវបេតុង ក្រុមទី៣ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងនាំយកមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី២ដើម្បីធ្វើការសាកសួរ។

-បច្ចុប្បនជនសង្ស័យខាងលើ បានប្រគល់ឱ្យទៅកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដើម្បីកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី ៕

ដោយ៖ ជីណា


ចែករំលែក៖