ព័ត៌មានទាន់ហេតុការណ៍៖

គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក! ខណៈ​មនុស្ស​៧៥នាក់​ ត្រូវ​ឃាត់ខ្លួនពាក់ព័ន្ធបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី៣០ មិថុនានេះ!

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន ៧៥នាក់ (ស្រី ៩នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៤ករណី ទូទាំងប្រទេសនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ ។​ ដូច្នេះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក! 

ក្នុងចំណោមជនសង្ស័យចំនួន ៧៥នាក់ រួមមាន៖ ជួញដូរ ៦ករណី ឃាត់ ១៤នាក់ (ស្រី ៦នាក់)។​ ដឹកជញ្ជូន រក្សាទុក ៤ករណី ឃាត់ ១០នាក់ (ស្រី ១នាក់)។​ និងប្រើប្រាស់ ១៤ករណី ឃាត់ ៥១នាក់ (ស្រី ២នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៣០ ខែមិថុនា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក​(Ice) ស្មេីនិង​ ៣២៣៤,៧៧ក្រាម និង៥៣កញ្ចប់តូច។​ អុិចស្តាសុី (mdma) ស្មេីនិង​ ៥,៨០ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១១អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ​កម្លាំង​នគរបាលជាតិ ៨អង្គភាព និងកម្លាំង​កងរាជអាវុធហត្ថ​ ៣អង្គភាព​ មានដូចខាងក្រោម​៖

*១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ស្រី ១នាក់ ប្រើប្រាស់ ៩ករណី ឃាត់ ៣៣នាក់ ស្រី ២នាក់ ចាប់យក Ice ២២,០៦ក្រាម។

*២ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ រក្សាទុក ១ករណី ឃាត់ ៦នាក់ ស្រី ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៤២,៣១ក្រាម។

*៣ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ២កញ្ចប់តូច។

*៤ / កោះកុង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៣កញ្ចប់តូច។

*៥ / រាជធានីភ្នំពេញ៖ ប្រើប្រាស់ ៣ករណី ឃាត់ ៤នាក់។

*៦ / ពោធិ៍សាត់៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,១២ក្រាម។

*៧ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១៣នាក់។

*៨ / ត្បូងឃ្មុំ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ស្រី ២នាក់ ចាប់យក Ice ៤៨កញ្ចប់តូច។

ដោយឡែកកងរាជអាវុធហត្ថ ៖ ៣អង្គភាព

*១ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យក Ice ២១,៨៥ក្រាម។

*២ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ៦នាក់  ស្រី ១នាក់ ចាប់យក Ice ១៩,៨៣ក្រាម។

*៣ / កណ្តាល៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ស្រី ២នាក់ ចាប់យក Ice ៣១២៨,៦០ក្រាម និង MDMA ៥,៨០ក្រាម ៕

ដោយ៖សហការី​


ចែករំលែក៖