ព័ត៌មានទាន់ហេតុការណ៍៖

គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក! ខណៈ​មនុស្ស​ចំនួន​ ៣០នាក់​ ត្រូវ​បាន​ឃាត់ខ្លួន​ពាក់ពន្ធ័​បទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី១ កក្កដានេះ!

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន ៣០នាក់ (ស្រី ៤នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១១ករណី ទូទាំងប្រទេសនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ។​ ដូច្នេះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក !

ក្នុងចំណោមជនសង្ស័យចំនួន ៣០នាក់ រួមមាន៖ ជួញដូរ ២ករណី ឃាត់ ៨នាក់ (ស្រី ៣នាក់)។​ ដឹកជញ្ជូន រក្សាទុក ៤ករណី ឃាត់ ៦នាក់ (ស្រី ១នាក់)។​ និងប្រើប្រាស់ ៥ករណី ឃាត់ ១៦នាក់ (ស្រី ០នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១ ខែកក្កដា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក​(Ice) ស្មេីនិង​ ១៨៨,៧១ក្រាម និង២កញ្ចប់តូច។​ និងអុិចស្តាសុី (mdma) ស្មេីនិង​ ០,៩៦ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១០អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ​កម្លាំង​នគរបាលជាតិ ៩អង្គភាព និងកម្លាំង​កងរាជអាវុធហត្ថ​ ១អង្គភាព​ មានដូចខាងក្រោម​៖

*១ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៦,១៧ក្រាម។

*២ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១,៨៨ក្រាម។

*៣ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ២,១៤ក្រាម។

*៤ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ស្រី ១នាក់ ចាប់យក Ice ៩,៧៣ក្រាម។

*៥ / ក្រចេះ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ២កញ្ចប់តូច។

*៦ / រាជធានីភ្នំពេញ៖ ប្រើប្រាស់ ៣ករណី ឃាត់ ១៣នាក់។

*៧ / ពោធិ៍សាត់៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់។

*៨ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ៧នាក់ ស្រី ៣នាក់ ចាប់យក Ice ១៦៨,៧៩ក្រាម និង MDMA ០,៩៦ក្រាម។

*៩ / ត្បូងឃ្មុំ៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

ដោយឡែកកងរាជអាវុធហត្ថ ៖ ១អង្គភាព

១ / បន្ទាយមានជ័យ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់៕

ដោយ៖សហការី​


ចែករំលែក៖