ភ្នំពេញ៖ ជនសង្ស័យចំនួន ៣០នាក់ (ស្រី ៤នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១១ករណី ទូទាំងប្រទេសនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ។ ដូច្នេះគ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក !
ក្នុងចំណោមជនសង្ស័យចំនួន ៣០នាក់ រួមមាន៖ ជួញដូរ ២ករណី ឃាត់ ៨នាក់ (ស្រី ៣នាក់)។ ដឹកជញ្ជូន រក្សាទុក ៤ករណី ឃាត់ ៦នាក់ (ស្រី ១នាក់)។ និងប្រើប្រាស់ ៥ករណី ឃាត់ ១៦នាក់ (ស្រី ០នាក់)។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១ ខែកក្កដា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក(Ice) ស្មេីនិង ១៨៨,៧១ក្រាម និង២កញ្ចប់តូច។ និងអុិចស្តាសុី (mdma) ស្មេីនិង ០,៩៦ក្រាម។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលខាងលើ ១០អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះកម្លាំងនគរបាលជាតិ ៩អង្គភាព និងកម្លាំងកងរាជអាវុធហត្ថ ១អង្គភាព មានដូចខាងក្រោម៖
*១ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៦,១៧ក្រាម។
*២ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១,៨៨ក្រាម។
*៣ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ២,១៤ក្រាម។
*៤ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ស្រី ១នាក់ ចាប់យក Ice ៩,៧៣ក្រាម។
*៥ / ក្រចេះ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ២កញ្ចប់តូច។
*៦ / រាជធានីភ្នំពេញ៖ ប្រើប្រាស់ ៣ករណី ឃាត់ ១៣នាក់។
*៧ / ពោធិ៍សាត់៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់។
*៨ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ៧នាក់ ស្រី ៣នាក់ ចាប់យក Ice ១៦៨,៧៩ក្រាម និង MDMA ០,៩៦ក្រាម។
*៩ / ត្បូងឃ្មុំ៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។
ដោយឡែកកងរាជអាវុធហត្ថ ៖ ១អង្គភាព
១ / បន្ទាយមានជ័យ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់៕
ដោយ៖សហការី