ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តព្រូសបុកជាមួយម៉ូតូបណ្តាលឱ្យរងរបួសម្នាក់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗខណៈជួបគ្រោះថ្នាក់ចរាចរណ៍បុកជាមួយរថយន្តត្រង់ផ្លូវបំបែកជាបួន​ កាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី៥​ ខែកក្កដា​ ឆ្នាំ២០២៣​  នៅតាមបណ្តោយផ្លូវលេខ៦៣កែងផ្លូវ៣៦០​ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១​ ខណ្ឌចំការមន។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅពាក់ស្លាកលេខ​ កំពត1G2482 តាមបណ្តោយផ្លូវ៣៦០កេីតលិច​ ក្នងល្បឿនលឿនខណៈមកដល់ចំណុចកេីតហេតុក៏ជ្រុលបុករថយន្តម៉ាកព្រូស​ ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ2BD 6029 ធ្វេីដំណេីរតាមបណ្តោយផ្លួវ៦៣​ ក្នុងទិសដៅពីជេីងទៅត្បូងចំពីចំហៀងពេញទំហឹងបណ្តាលឱ្យរងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ។ 

ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ ៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖